ភាគទី១៨:ចាប់ផ្ដើមពីលោកមុនចុះJeon Jungkook

1.2K 64 0
                                    

អភូតហេតុស្នេហ៍

Skip

ពន្លឺក្រហមឆ្អៅនៃព្រះសុរិយាជះយ៉ាងត្រយងលើផ្ទៃទឹក បង្កើតជាទេសភាពដ៏ត្រជាក់ភ្នែកសម្រាប់អ្នកគយគន់

<ហេតុអ្វីបានជាឥឡូវនេះឯងប្រែម្ល៉េះ ដូចមនុស្សម្នាក់ផ្សេងចឹង>ក្រោយមកដល់មួយសន្ទុះគ្មាននរណានិយាយរាងក្រាស់ក៏បន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ក៏ដូចជាស្រាយចម្ងល់របស់ខ្លួន

<ខ្ញុំ ខ្ញុំគ្មានប្រែត្រង់ណាទេ>រាងតូចចង្អុលខ្លួនឯងសួរបញ្ជាក់ទាំងបុកពោះ នេះគេដឹងអ្វីឬបានសួរបែបនេះ

<គឺពីមុនឯងជាមនុស្សកំសាកណាស់ មានរឿងតិចតួចក៏យំពិសេសទៀតណាចូលចិត្តធ្វើខ្លួនគួរឲរំខាន>

<ហាសហា៎ ចឹងលោកកុំបារម្ភអីម្នាក់នឹងគេស្លាប់ហើយ>

<នេះឯងមានន័យថាម៉េច>

<ក៏តាមលោកគិតចុះ>និយាយប៉ុណ្ណេះរាងតូចក៏បែរទៅសម្លឹងទឹកទន្លេវិញ

<ខ្ញុំសួរលោកអ្វីមួយបានទេ>រាងតូចនិយាយដោយភ្នែកនៅតែសម្លឹងទឹកទន្លេដដែល

<អ្វី?>រាងក្រាស់លើកចិញ្ចើមម្ខាង

<លោកចង់ឲខ្ញុំស្លាប់ណាស់មែនទេ>រាងតូចដកក្រសែភ្នែកពីទឹកទន្លេបែរមកសម្លឹងអ្នកនៅក្បែរខ្លួនដោយក្រសែភ្នែកមុតស្រួច

<ម៉េចបានឯងគិតបែបនេះ >

<ក៏លោកធ្លាប់និយាយនោះអី>

<យើងចេះតែនិយាយទៅទេ>រាងក្រាស់និយាយដោយប្រាកដប្រជាខ្សែភ្នែកមានពន្លឺបញ្ជាក់ថាគេនិយាយជាពាក្យពិត

<ហាសហា ចឹងយើងធ្វើមិត្តនឹងគ្នាល្អទេ>

<មិត្ត ឯងភ្លេចឬថាយើងអាយុបងឯង>រាងក្រាស់លើកដៃញីក្បាលគេទាំងសើចតិចៗ នេះTaehyungគិតអីមកបបួលគេធ្វើមិត្តទាំងគេអាយុបងយ៉ាងហោចមួយឆ្នាំដែរ

<មិនប្រាកដដែរហាសហា>និយាយប៉ុណ្ណេះក៏សើច រាងកាយគេពេលនេះអាយុប្អូនតែព្រលឹងមិនមែនប្អូនទេ

__________

<ស្អែកយើងមកទទួល>ក្រោយដើរលេងហើយjungkookក៏ជូនtaeមកផ្ទះវិញ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now