ភាគទី៣១:បន្ទប់សម្ងាត់

990 69 0
                                    

អភូតហេតុស្នេហ៍

ក្រោយពីឃើញភាពចចេសរបស់រាងតូចហើយធ្វើឲ ជំនាងបន្ទប់មានការខឹងក្រោធជាងខ្លាំង

<យើងសួរម្ដងទៀតលោកចេញឬអត់>នេះជាឱកាសដែលគាត់ផ្ដល់ឲបើមិនចាប់យកកុំបន្ទោសគាត់ឲសោះ

<អ្ហឹកៗៗ>រាងតូចកាន់តែខ្សត់ដង្ហើមកាន់តែខ្លាំងទៅហើយ នរណាស្មានដល់ថានារីដែលទន់ភ្លន់ស្រស់សោភាម្នាក់បែរជាមានកម្លាំងថ្នាក់នេះ ពេលនេះតើមានអ្នកណាអាចជួយគេបានទៅ

<ជំនាងបន្ទប់នាងដូចជាកាចសាហាវចំពោះក្មេងខ្ញុំពេកហើយ>ឮសម្លេងហើយជំនាងបន្ទប់ក៏ងាកតាមសម្លេងហើយទម្លាក់រាងតូចទៅម្ខាងឲបុកជាមួយតុក្បែរនោះ

<បើក្មេងលោកមិនមកបំពានខ្ញុំៗក៏មិនធ្វើអ្វីគេដែរ>នាងដើរទៅអង្គុយនៅចុងគ្រែឯភ្នែកក៏សម្លឹងទៅលោកយមទូតដដែល

<នាងលើកលែងម្ដងទៅក្មេងខ្ញុំគ្រាន់់តែត្រូវការតម្រុយខ្លះក្នុងរឿងប្អូនគេប៉ុណ្ណោះ>

<វាគ្មានអីពាក់ព័ន្ធជាមួយខ្ញុំទេតួនាទីខ្ញុំគឺការពារបន្ទប់និងម្ចាស់បន្ទប់នេះដូច្នេះសូមលោកយមទូតកុំបំពានអី>នាងក៏គ្រាន់បំពេញតាមតួនាទីប៉ុណ្ណោះដូច្នេះមិនអាចបន្ទោសនាងបានទេ

<អាល្អិតបង្វិលថូនោះទៅ ហើយចូលទៅទីនេះយើងដោះស្រាយ>ឮបែបនេះដំបូងរាងតូចក៏មិនហ៊ានដែរតែគិតដល់រឿងដែលសង្ស័យហើយគេឈប់មិនបានទេ

<ខ្ញុំនឹងរៀបឲដូចដើមខ្ញុំគ្រាន់តែសុំមើលប៉ុណ្ណោះ>

<លែងខ្ញុំលោកយមទូត>នៅពេលដែលយមទូតសង្ហាចាប់ដៃនារីជំនាងបន្ទប់ក៏កើនកំហឹងលោកយមទូតដូចជាដៃរហ័សពេកហើយហ៊ានប៉ះរាងកាយគាត់ដោយគ្មានការអនុញ្ញាតបែបនេះ

<បានហើយអ្នកនាងគេថាហើយថានឹងទុកឲដូចដើម>លោកយមទូតប្រើរនាំងឃាំងជំនាងបន្ទប់កុំឲទៅអុកឡុកអាល្អិតខ្លួនបានទោះជានាងខំបែកក៏នៅតែមិនអាចយកឈ្នះបាន

∆ក្នុងបន្ទប់សម្ងាត់

ងាកមកមើលឯនេះវិញរាងតូចដើរចូលទៅមុននឹងបើកទូរសព្ទ័រកកុងតាក់បើកហើយទិដ្ឋភាពឲគេភ្ញាក់ផ្អើលជាខ្លាំងនៅជុំវិញជញ្ជាំងគឺសុទ្ធតែជារូបពួកគេនិងមានខ្លះជារូបJungkook

(បន្ទប់នេះមិនធំណាស់ណាទេវាគ្រាន់តែធ្វើឡើងសម្រាប់Enwoonចូលមកមើលរូបប៉ុណ្ណោះ)

រាងតូចដើរមើលគ្រប់រូបដែលមានTaeVតែងតែមានស្នាមឆូតខ្វែងលើមុខទាំងអស់ហើយលើតុក្បែរនោះមានសៀវភៅកំណត់ត្រាមួយថែមទៀត Taehyungយកមកអានខ្លឹមសារក្នុងនោះឲគេភ្ញាក់ផ្អើលជាខ្លាំងតែក៏មិនទាន់ហ៊ានសន្មតយកដែរ

______

ព្រឹកថ្ងៃថ្មី

<បងkristបងជួយតាមដាមLee Enwoonឲខ្ញុំផងបានទេ>ក្រោយចេញពីបន្ទប់សម្ងាត់រាងតូចក៏សុំទោសជំនាងទាំងពីរឯលោកក៏ជាអ្នកអភ័យផងទើបគេអាចចេញមកងាយបែបនេះ

<បានចាំបងតាមមើលឲ>បេសកកម្មថ្មីរបស់កំលោះសង្ហាKridtគឺតាមដាមជនសង្ឃ័យដែលរាងតូចទើបរកឃើញ

<Tae>

<ហុឹម>រាងតូចសង្ហាដែលដើរចូលក្នុងបរិវេណសាលាមិនយូរក៏ឮសម្លេងមហាមិត្តពីក្រោយខ្នង

<ឯងមកល្អហើយយើងកំពុងថាចង់រកឯងល្មម>

<ឯងមានការអី>Jiminលើកចិញ្ចើមមើលតាមទឹកមុខTaeដូចមិនល្អសោះ ប្រហែលរឿងធំហើយ

<ឯងស៊ើបរឿងនេះឲយើងបន្តិច>រាងតូចហុចទូរសព្ទ័ឲJimin មើលហើយJiminក៏ឆ្ងល់ដែរតែក៏មិនមាត់ងក់ក្បាលរួចដើរចូលទៅថ្នាក់ជាមួយគ្នា






អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now