ភាគទី០៥:ការចាកចេញដោយមិនដាច់អាល័យ🙂

1.4K 81 24
                                    

អភូតហេតុស្នេហ៍

ក្រោយភ្ញាក់ពីយល់សប្ដិដ៏គួរឲខ្លាចJiminក៏ងើបអង្គុយ យករូបដែលគេជាមួយTaeVបានថតជាមួយគ្នាមកមើល គេស្ទាបលើស្នាមញញឹមTaeVថ្នមៗ តែបែរជាថង់នៃសៀវភៅរូបថតមុតដៃគេធ្វើឲឈាមស្រក់លើរូបTaeVទៅវិញ(គាប់ជួនពេកហើយ😭)

<ហេតុអីបែបនេះ>Jiminយកដៃមកបៀមហើយក៏ព្យាយាមជូតឈាមលើរូបចេញ តែវានៅតែមានដានបន្តិចនៅជាប់

{ពួកយើងពិតមានសំណាងដែលពួកយើងបានស្គាល់គ្នា ក្នុងនាមជាបងជាប្អូនជាមិត្ត}

<Hello! Enwoonមានការអីទាំងយប់បែបនេះ>jiminផ្ដាច់គិតក្រោយលើកលេខមួយដែលជាមិត្តរបស់ខ្លួនដែរ

<jiminឯងនៅណា ហឹកហឺ ឯងឃើញព័ត៌មាននៅហឺ>សម្លេងក្រអួនរបស់រាងតូចLee Enwoonសួរទៅមិត្តទាំងអន្តក់អន្ទឺតតាំងពីដឹងហេតុការណ៍មកគេយំមិនឈប់នោះទេ

<ព័ត៌មាន ព័ត៌មានអី>jiminឆ្ងល់ជាខ្លាំងនៅពេលដែលសួរគេពីព័តមានទាំងគេមិនដែលតាមដានផង

{គឺTae Taeហឺ}គេនិយាយមិនចង់ចេញដោយសារការយំជាយូរម៉ោង តែអ្នកដែលស្ដាប់វិញភ័យស្ទើរសន្លប់ ក្នុងទ្រូងប្រែជាថប់ អារម្មណ៍ភ័យខ្លាចរត់មកម្ដងទៀត

<Enwoonសម្រួលអារម្មណ៍ហើយនិយាយថាមានរឿងអី ពាក់ព័ន្ធអីនឹងTae>jiminប្រែជាស្លន់ស្លោពេលឮបែបនេះបូករួមនឹងយល់សប្ដិទៀតឲគេភ័យលើសដើម វាគាប់ជួនពេកហើយដឹងដែលគេយល់សប្ដិថាTaeមកលា

{Taeចររាចរណ៍ហឹកៗ ឥឡូវនៅបន្ទប់សង្គ្រោះបន្ទាន់ហឺ}គេរន្ធត់ណាស់ ពេលឃើញសភាពTae រាងកាយស្រោចស្រពដោយឈាម ថ្ងៃដែលរីករាយវាបែរជាមានរឿងនេះកើតឡើងគ្មានអ្នកណាមិនរន្ធត់ទេ

ក្ដុក!

ទាំងទូរសព្ទ័ទាំងបេះដូង ពេលនេះគឺរបូតចេញពីjiminទៅលើឥដ្ឋបាត់ទៅហើយ

{jiminហឹក.jiminឯងឮយើងនិយាយទេ កុំស្ងាត់បែបនេះអី}ទោះបីជាគេក៏បារម្ភពីអ្នកខាងក្នុងបន្ទប់តែក៏មានកូនចិត្តមួយលួចឈឺលួចច្រណែនពេញទ្រូង

"ខ្ញុំក៏ចង់ឲអ្នកយំព្រោះខ្លាចបាត់បង់ខ្ញុំដែរ តែហេតុអីអ្នកមិនដែលបង្ហាញវាដើម្បីខ្ញុំខ្លះផងJimin" Enwoonអាចត្រឹមបាននិយាយក្នុងចិត្ត គេច្រណែនTaeVណាស់អាចឲJiminយំដោយសារខ្លាចបាត់បង់ទាំងដែលគេស្គាល់Jiminក្រោយខ្លួនសោះ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now