ភាគទី៣៣:បន្ទប់ក្រោយសាលា

1K 70 0
                                    

អភូតហេតុស្នេហ៍

រសៀលថ្ងៃថ្មី

មិនខុសពីរាល់ដង សិស្សានុសិស្សកំពុងរៀនធម្មតា តែនេះជាម៉ោងទំនេរសិស្សខ្លះក៏រៀន ឯខ្លះទៀតលេង បើមកមើលរាងតូចTaehyungយើងវិញគឺថាកំពុងក្រាបគេងនៅលើតុ។ថ្ងៃនេះគេមានអារម្មណ៍ថាចុកៗទ្រូង ក្នុងខ្លួនហាក់គ្មានកម្លាំងទើបសំងំគេងបែបនេះ

<ជួយនាំពួកយើងចេញផង ជួយផង>សម្លេងមនុស្សប្រុសស្រែកដង្ហោយរកជំនួយ ឮហើយរាងតូចព្យាយាមដើរតាមសម្លេងក៏ជួបជាមួយ បុរសម្នាក់ដែលពាក់ឯកសណ្ឋានស្អាតបាតសម្លឹងមកគេរួចក៏បែរខ្លួនដើរទៅក្រោយវិញ ឃើញដូចនេះTaehyungក៏ដើរតាមរហូតដល់ក្នុងបន្ទប់មួយដែលមានសភាពចាស់ទ្រុធទ្រោម

<លោក លោកចង់ឲខ្ញុំជួយអី>ឮហើយបុរសនោះក៏ឈប់ និងងាកមករករាងតូចដោយមុខស្រោចស្រោពដោយឈាម

<អាយ៎ >រាងតូចស្រែកដោយភាពភ្ញាក់ផ្អើលនៅពេលមានព្រលឹងងាកមកហើយរត់សម្ដៅរកគេយ៉ាងលឿន

<Tae~Taeឯងយ៉ាងម៉េចហ្នឹង>jiminរត់មកដាស់អ្នកជាមិត្តដែលសន្លប់នៅលើគ្រែសង្គ្រោះបឋមក្នុងសាលា

<jimin នេះ នេះយើងនៅទីណាហ្នឹង>ភ្ញាក់មកភ្លាមក៏ចាប់អារម្មណ៍ថាខ្លួនមិនមែននៅក្នុងថ្នាក់ ទើបងើបអង្គុយស្រួលបួលទើបចោទសួរ

<បន្ទប់ពេទ្យ ឯងគ្រុនក្ដៅនៅក្នុងថ្នាក់>មែនហើយកុំតែគេទៅដាស់ឲទៅញុាំអីមិនអញ្ចឹងមិនដឹងថាTaehyungក្ដៅខ្លួននោះឡើយ

សម្រាកមួយសន្ទុះរាងតូចក៏អាចចេញទៅផ្ទះបានវិញ jiminក៏ជាអ្នកជូនគេត្រឡប់ទៅវិញដូចគ្នា

¶ព្រឹកថ្ងៃថ្មី

រាងតូចរៀបចំខ្លួនមករៀនតាមទម្លាប់ ជំហានមួយៗដែលដើរមកក្នុងសាលាក៏ត្រូវឈប់ពេលដើរកាត់ក្មេងស្រីមួយក្រុម

<ណែ៎!ឯងដឹងទេឥឡូវខ្មោចក្នុងបន្ទប់ក្រោយសាលានោះណាឥឡូវចាប់ផ្ដើមលងទៀតហើយណា និយាយមែនយើងមិនហ៊ានដើរតែឯងទេ>ក្មេងស្រីម្នាក់និយាយទាំងក្រញែងខ្លួនព្រោះការខ្លាច

<ថីដែលមិនដឹងហា៎លើកនេះខ្លាំងជាងលើកមុនទៀត មកស្រស់ៗតែម្ដង>

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now