ភាគទី២០:សម្លាប់គេទៅល្អជាង

1.1K 66 1
                                    

អភូតហេតុស្នេហ៍

ក្រោយសម្លឹងគ្រប់ជ្រុងជ្រោយរូបភាពជាច្រើនបានលេចឡើងក្នុងខួរក្បាលគេ ក្មេងប្រុសពីរនាក់កំពុងសើចសប្បាយយ៉ាងអឺងកងហាក់មានក្ដីសុខ

{បងប្រុសញុាំទេ}

{ទេអូនញុាំទៅ}

{Taehyungឈប់លេងកូននាំប្អូនមកញុាំបាយ}

{បាទappa តោះvv}

{បងប្រុសសន្យាហើយណា៎ថាការពារv v}

{បាទបងសន្យាមិនឲនរណាធ្វើបាបvvទៀតទេ}

{បងប្រុសអូនឈឺហឹកហឺ}

{អ៎ ភាំង បាត់នៅ}

{បងប្រុសអូនឃ្លានការ៉េម}

{បងប្រុសៗ}

<ហឹកហឺ>ពេលនេះរូបភាពជាច្រើនផ្ទុះក្នុងការចងចាំរាងតូចតែគេមិនអាចឃើញមុខក្មេងប្រុសជាបងច្បាស់ទេ រាងតូចស្ទុះកាន់រូបថតចេញពីបន្ទប់ទាំងទឹកភ្នែក

ក្រាក

<អាវ Taeរកប៉ាទាំងយប់មានការអ្វីកូន ហើយមានរឿងអ្វីបានកូនយំបែបនេះ>

<ប៉ាហឹកៗប៉ាមនុស្សក្នុងរូបជានរណា>មកដល់បន្ទប់ធ្វើការអ្នកជាប៉ារាងតូចបង្ហាញរូបថតទាំងទឹកភ្នែក សុំកុំឲដូចគេគិតអីមិនចឹងគេអាចស្លាប់បាន

<នេះ...taeកូនបានរូបនេះពីណា>RMគាំងជាខ្លាំងតើកូនគេបានរូបនេះពីណា តើគេចងចាំហើយមែនទេ

<កូនសួរថាគេជានរណាហឹកហឺ>រាងតូចកំហកឡើងមិនដូចគេគិតទេមែនទេ មិនដូចរូបភាពឆ្កួតឡប់នឹងទេមែនទេ

<ហុឺយ គេជាបងប្រុសកូន>RMដកដង្ហើមធំផ្អែកខ្លួនទៅកៅអីក្នុងខ្លួនហាក់អស់កម្លាំងគ្រាន់តែតបសំណួរកូន

<ហឹហឺ មិនអាចទេហឺមិនពិតទេអាយ៎~ហឹកហឺ>រាងតូចទន់ជង្គង់គ្រាន់តែបានចម្លើយ លេងសើចនឹងគេពេកហើយ ចឹងមានន័យថាគេនៅក្នុងរាងកាយប្អូនរបស់គេមែនទេ គេយករាងកាយប្អូនគេមែនទេ ម៉េចក៏កំប្លែងនឹងគេបែបនេះ គេមិនត្រូវការទេយករាងកាយនេះឲប្អូនគេវិញទៅ សងប្អូនគេវិញមក ឲគេរស់ជាវិញ្ញាណអាណាថាក៏បានដែលកុំឲគេបំផ្លាញជីវិតប្អូនតាមវិធីនេះអីហឺ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now