ភាគទី១០:ហ៊ានតមាត់

1.4K 64 36
                                    

អភូតហេតុស្នេហ៍

ក្រាក

ទ្វារបន្ទប់បើកឡើងដោយដៃមាំរបស់អ្នកជាប៉ា បង្ហាញឲឃើញរាងតូចមួយទៀតនៅក្បែរនោះដែរ គ្រាន់តែឃើញបែបនេះTaehyungក៏ជ្រួញចិញ្ចើម បញ្ជាក់ពីអារម្មណ៍កំពុងឆ្ងល់ពី
អត្តសញ្ញាណបុរសក្បែរដៃអ្នកជាប៉ា។jiminដើរយឺតៗសម្លឹងសភាពអ្នកជាមិត្តដែលនៅលើគ្រែទាំងកែវភ្នែកសម្លឹងមកខ្លួនដូចគ្នាដៃភ្ជួសេរូម បបូរមាត់ស្លេកស្លាំងដូចគ្មានឈាម ធ្វើឲ្យគេស្រក់ទឹកភ្នែកមកមិនដាច់

<Taeហឺ>ថាហើយក៏ឱបមិត្តទាំងតក់ក្រហល់ គេខ្លាចខ្លាំងណាស់ខ្លាចមិនបានជួបរាងតូចម្ដងទៀត

<អឹក លោកៗលែងខ្ញុំសិនទៅ ថប់ដង្ហើមណាស់>Taeនិយាយខណៈរុញjiminចេញធ្វើឲសមីខ្លួនភ្ញាក់ផ្អើលជាខ្លាំង នេះយ៉ាងម៉េចនឹងម៉េចបានគេហៅខ្លួនថាលោកដូចមនុស្សមិនស្គាល់គ្នាបែបនេះ

<Taeឯងកើតអី appaTaeកើតអី>ក្រោយឃើញប្រតិកម្មមិត្តបែបនេះហើយរាងតូចក៏ងាកមកសួរអ្នកជាappa

<គឺTaeប្រហែលជាបាត់បង់ការចងចាំលោកDocterថាទាល់តែចេញលទ្ធផលអុិចសេរេសិនទើបដឹងច្បាស់>jinរៀបរាប់ទាំងមុខស្រងាត់ ឯjiminឮបែបនេះក៏សម្លឹងមុខមិត្តទាំងទឹកភ្នែក

<លោ.ទេappaគេជានរណា>Taeសួរខណៈត្របាញ់ខ្សែភ្នែកទៅjimin

<គេឈ្មោះPark Jiminជាមិត្តជិតស្និតជាងគេរបស់កូន ហើយកូនក៏មានមិត្តម្នាក់ទៀតដែរឈ្មោះEnwoon ត្រូវហើយម៉េចមិនឃើញEnwoon>jin Taeក៏ងក់ក្បាលបញ្ជាក់ថាដឹងហើយ ឯjiminនៅគាំងសម្លឹងមិត្តទាំងទឹកភ្នែកដដែល

<គេទៅផ្ទះហើយឮថាមានការបន្ទាន់>Namjoonនិយាយខណៈកំពុងរៀបចំចាក់អាហារដាក់ចាន ព្រោះទាំងប្រពន្ធកូនរួមទាំងJiminសុទ្ធតែមិនទាន់បានញុាំអី

<លោកប៉ានាំappaទៅសម្រាកនៅផ្ទះទៅចាំខ្ញុំកំដរTae>Jiminទាញស្មារតីមកវិញទើបប្រាប់Nyឲនាំjinទៅផ្ទះព្រោះមើលទៅjinក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ

<តែ~>គាត់មិនចង់ចេញឆ្ងាយពីកូនទេចេះតែបារម្ភខ្លាចមានរឿងមិនល្អ

<appaទៅសម្រាកទៅខ្ញុំនៅជាមួយគេ គឺjiminបាន>មិនឲjinប្រកែកបានTaeក៏និយាយកាត់ព្រោះគេក៏មិនស្រណុកចិត្តដែលឃើញទឹកមុខគាត់ស្លេកស្លាំងបែបនេះដែរ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now