ភាគទី០៦:រឿងមិនទាន់ចប់

1.4K 77 23
                                    

អភូតហេតុស្នេហ៍

ព្រូស!

<មិន.មិនពិតទេ ប្រាកដជាយល់សប្ដិមិនខាន ឆាប់ភ្ញាក់ឡើងjiminហឹក~ឆាប់ភ្ញាក់ភ្លាមPark jimin ឯងចង់គេងដល់ពេលណាហឹកហឺ>គ្រាន់តែមកដល់ភ្លាមក្ដីសង្ឃឹមរបស់jiminទាំងបុ៉ន្មានត្រូវរលាយអស់ក្រាយឮសម្ដីលោកDoctor ភ្លាមនោះជើងគេប្រែជាអស់កម្លាំងដួលទៅលើឥដ្ឋទាំងទឹកភ្នែករហាម គេព្យាយាមទះខ្លួនឯងឲភ្ញាក់ពីសុបិន្តនេះតែគេមិនភ្ញាក់សោះ តើគេអាចភ្ញាក់យ៉ាងម៉េចបើវាជាការពិតនោះ ភ្លាមនោះទាំងសម្លេង កាយវិការស្នាមញញឹមរបស់ថេយ៍ក៏ផុសឡើង

[jiminយើងអត់ចេះទេធ្វើឲយើងផងណា៎ៗ🥺]

[ទៀតហើយឯងនេះ ]

[jiminពេលរៀនចប់យើងបើកហាងសម្លៀកបំពាក់ជាមួយគ្នាណា]

[អឹម យើងក៏ចង់បបួលឯងដែរ]

[យើងយកលុយ ឯងអ្នកច្នៃហាសហា៎]

[អេ!មិនស្មើភាពទេ]

[jiminឯងម៉េចនៅតែតឿជាងយើងចឹង យើងគួរតែហៅឯងថាជីតុញវិញដឹង ហាសហា៎ជីតុញ]

[មិញឯងហៅអ្នកណាថាជីតុញ ហាសអាស្វា]

[taeថ្ងៃមុខឯងនឹងមិនចោលយើងទេមែនអត់]

[យើងមិចនឹងអាចដាច់ចិត្តចោលមិត្តដែលគួរឲស្រឡាញ់បែបនេះទៅ ចុះឯងចោលយើងទេ]

[យើងមិនចោលទេបើឯងមិនចោលយើង តែយើងចេញមិនមែនមិនស្រឡាញ់មិនខ្វល់ទេតែយើងគិតថាជាក្ដីសុខឯងទើបយើងដើរចេញ]

[ហិកហិក~ យើងមិនចោលឯងទេយើងមិនមែនមនុស្សបែបនោះទេ មិនថាអ្នកមុនគេរាប់អានឯងដើម្បីអ្វីទេតែយើងមិនដូចពួកគេទេយើងមិនចោលឯងទេហិកហិក~]

[jiminវិស្សមកាលលើកនេះយើងទៅដើរលេងពីរនាក់ណា]

<jiminហឹកឯងកុំបែបនេះអីហឹកTeaVគេទៅបានសុខហើយហឺ>Enwoonយំសស្រាក់កាលបើឃើញមិត្តដែលខ្លួនស្រឡាញ់យំយ៉ាងឈឺចិត្តបែបនេះ

<ហឹក.Kim TeaVឯងជាមនុស្សក្បត់សន្យា ឯងជាមនុស្សកុហកហឹក ឯងជាមនុស្សអាក្រក់ហឺ យើងស្អប់ឯងមនុស្សកុហក>jiminអង្គុយស្រែកយំលើឥដ្ឋលែងខ្មាសអ្នកណា ពេលនេះគេចង់ឲមិត្តដែលគេស្រែកថាស្អប់ចេញពីបន្ទប់នោះវិញ ចេញមកលួងគេ ចេញមកហាមគេមិនឲយំ គេត្រូវការតែម្នាក់នោះបុ៉ណ្ណោះ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now