ភាគទី៣៧:កូនល្ងង់

955 65 0
                                    

អភូតហេតុស្នេហ៍

គូរប្រកួតដូរសម្លៀកបំពាក់ហើយឈរទល់មុខគ្នាចាំស្ដាប់Minhoដែលជាអាជ្ញាកណ្ដាល ការប្រកួតក៏បន្តមើលទៅខាងDaehonមានប្រៀបជាងចុងក្រោយគឺគេជ្រើសប្រើស្នៀតចុងក្រោយគឺស្នៀតស្រមោលឥន្ទ្រីយ៍ វាជាការសម្រាលខ្លួនបានលឿនបំផុតហើយតែងតែឆ្មក់វៃគូរប្រកួតពីក្រោយខ្នង ដោយប្រើក្រញំដៃមករឹតជីបចរត្រង់ក

តែរាងតូចរហ័សជាងអាចបំបែកបានហើយ បកប្រើស្នៀតនេះមកគេវិញទៀតផង

<កូនកញ្ជ្រោងឯងចាញ់ហើយ>ឮហើយDaehonទន់ដៃដែលប្រឹងទាញដៃTaehyung ចេញ ពាក្យមួយនេះជាពាក្យដែលល្បងគេតែងប្រើ"កូនកញ្ជ្រោងឯងចាញ់ហើយ"ជាមនុស្សតែម្នាក់ដែលបានជួយកាលខ្លួនគ្មានទីពឹង តែពេលខ្លួនមានជំហរសងគុណនាយមិនបានប៉ុន្មានផង ក៏ចាកចេញទៅគ្មានថ្ងៃត្រឡប់

Daehonដើរចេញទៅយ៉ាងស្ងៀមស្ងាត់ គេគិតថាខ្លួនអត់ប្រយោជន៍សូម្បីរបស់ចុងក្រោយដែលTaehyung ស្រឡាញ់និងខំថែរក្សា(ក្រុមពួកគេ)គេមិនអាចការពារបានផង បូករួមជាមួយពាក្យរាងតូចទៀតរឹតឲគេសោកសៅលើសដើម

<នេះ ឈប់ពិបាកចិត្តទៅ គេមិនចង់ឃើញលោកបែបនេះទេ>Taehyungហុចសូកូឡាដែលជារបស់សំណព្វDaehonឲទៅគេហើយទើបដាក់ខ្លួនអង្គុយដែរ Daehonតែងតែលួចញុាំសូកូឡារឿងនេះគ្មានអ្នកដឹងក្រៅពីTaehyungទេ ព្រោះគេខ្មាសដោយសារខ្លួនជាដៃស្ដាំទាំងមូលបែរជាញុាំរបស់ក្មេងទៅវិញ

<ម៉េចបានលោកដឹង>នាយសម្លឹងមើលសូកូឡាដោយចម្ងល់ជាច្រើន

<គេប្រាប់ខ្ញុំ>ឮហើយDaehonខ្ជិលដេញដោលច្រើន ព្រោះដឹងថាគេកុហកខ្លួន

ការប្រកួតរបស់ក្រុមគេគឺនៅសប្ដាហ៍ក្រោយឯណាទម្រាំដល់ ដូចដឹងចឹងថាក្រុមគេក្រុមកំពូលដូច្នេះគឺចាំប្រកួតជាមួយក្រុមដែលឈ្នះក្រោយគេ

Skip

<jiminហា៎ កាលឯងព្រមធ្វើសង្សារយើង>Yoongiដែលដើរតាមjiminត្រុកៗនោះ មួយរយៈហើយដែលគេដាក់ចិត្តថាតាមយកឈ្នះចិត្តjiminប៉ុន្តែJiminខកណាត់ក៏មិនតិចដងដែរ

<បានបើលោកអាចរកផ្កាកុលាបឲខ្ញុំបានមួយទងនៅទីនេះ>jiminនិយាយឡើង តាមពិតគេក៏មានចិត្តលើYoongiដែរតែនៅកាច់រាងតាមមើលចរឹកគេសិនថាអាចទ្រាំជាមួយខ្លួនបានអត់

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now