ភាគទី១១:ជួបឈ្លោះ

1.3K 69 4
                                    

អភូតហេតុស្នេហ៍

¶បច្ចុប្បន្ន

<បងjungខ្ញុំផ្ញើTaeផង ខ្ញុំប្រញាប់ទៅទទួលប៉ាម៉ាក់នៅព្រលាន>jiminនិយាយព្រមទាំងរៀបចំឥវ៉ាន់រួចក៏ចេញទៅដោយមានyoongiចេញទៅដូចគ្នា

ពេលនេះក្នុងបន្ទប់មានតែមនុស្សពីរនាក់ប៉ុណ្ណោះ ម្នាក់កំពុងគេងឯម្នាក់ទៀតអង្គុយចុចទូរស័ព្ទ

<បើឯងមិនចង់រៀបការជាមួយបង ប្រហែលពេលនេះយើងជាបងប្អូនល្អបាត់ហើយ>អង្គុយចុចទូរស័ព្ទមួយសន្ទុះរាងក្រាស់ក៏ដើរទៅមើលអ្នកដែលគេងលើគ្រែមុននឹងលើកដៃអង្អែលក្បាលនិយាយពាក្យក្នុងចិត្ត មែនហើយបើTaeមិនមានៈចង់រៀបការពេលនេះTaeជាប្អូនសំណព្វគេបាត់ហើយ គេស្រឡាញ់Taeទុកជាប្អូនដល់ដឹងថាត្រូវរៀបការជាមួយទើបគេប្រែជាសោះកក្រោះមិនចូលចិត្តTaeភ្លាម

មួយអាទិត្យកន្លងទៅ ថ្ងៃនេះក៏ជាថ្ងៃដែលរាងតូចអាចចេញពីមន្ទីរពេទ្យបានដូចគ្នា មុខរបួសក៏ផ្សះហើយសឹងគ្រប់កន្លែងហើយ

<ពេលនេះអ្នកជំងឺអាចចេញពីពេទ្យទៅសម្រាកឯផ្ទះបានហើយ ហើយបើមានអាការៈមិនស្រួលត្រង់ណាសូមប្រញាប់មកពិនិត្យនៅមន្ទីរពេទ្យបាទ>លោកDocterនិយាយទាំងញញឹមចំពោះអ្នកជំងឺដែលមានរឿងអភូហេតុកើតមាន

<បាទអរគុណលោកDocter>jinញញឹមឱនគោរពលោកDocter

<បងទៅបង់ថ្លៃពេទ្យនិងធ្វើសំបុត្រសុំចេញសិន អូននៅជាមួយកូនសិនទៅ>Nyនិយាយទៅកាន់ប្រពន្ធដែលកំពុងរៀបខោអាវឲកូនjinងក់ក្បាលរួចNyក៏ចេញទៅ

<Taeរួចនៅកូន>មួយសន្ទុះក្រោយjinស្រែកសួរកូនដែលនៅក្នុងបន្ទប់ទឹកឃើញចូលយូរហើយមិនឃើញចេញទើបបារម្ភ

<រួចហើយappa>Taeចេញមកវិញជាមួយអាវយឺតសខោរលុងៗសាមញ្ញៗតែក៏មិនបានធ្វើឲសម្រស់គេធ្លាក់ចុះដែរ មួយអាទិត្យនេះទំនាក់ទំនងរវាងគេជាមួយប៉ាទាំងពីរគឺល្អខ្លាំងណាស់

<appaមិចមិនទាន់ឃើញjiminមករកកូនចឹង>Taeពេបមាត់សួរទៅappa រាល់ដងស្មាននេះមកដល់ហើយម៉េចថ្ងៃនេះមិនឃើញមកឬគេធុញខ្លួន

<គេប្រហែលមើលមេរៀនត្រៀមប្រឡង ឮថាមួយសប្ដាហ៍ទៀតប្រឡងហើយ>jinប្រញាប់បកស្រាយកុំឲកូនគិតច្រើនខ្លាចប៉ះពាល់សុខភាព

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now