ភាគទី៤៦:បងសុំទោស

1K 65 3
                                    

អភូតហេតុស្នេហ៍

<Jungkookភ្ញាក់កូនទៅលុបមុខ រៀបខ្លួនចេញ>zhanដែលទើបមកដល់ក៏ដាស់កូនឲភ្ញាក់ព្រោះនេះម៉ោង8ទៅហើយ យប់មិញមិនបានមកព្រោះគេរវល់នៅក្រៅប្រទេសឯណោះ

<ប៉ា?>Jungkookនិយាយទាំងទាំងភ្ញាក់ផ្អើលគេងាកមើលជុំវិញដោយការងឿងឆ្ងល់ អម្បាញ់មិញគេនៅនិយាយជាមួយTaeVតើ

<មែនហើយ ក្រោកទៅផ្ទះងូតទឹកដូរខោអាវសិនទៅ ចាំប៉ានៅមើលប្អូនឲ>Jungkookក៏ព្រមទៅព្រោះថាមានប៉ានៅមើលTaehyung ហើយគេក៏មានរឿងចង់ធ្វើដែរ

<Hello!jiminផ្ញើទីតាំងផ្នូរTaeVឲបងបន្តិច>Jungkookបើកបណ្ដើរក៏callនិយាយជាមួយjiminបណ្ដើរ គេចង់ទៅលេងកន្លែងTaeVបានបន្តិច

{សិស្សច្បង នេះបងដឹងហើយឬ}ឮសម្ដីគេឲjiminផ្អើលដូចត្រូវខ្មោចលង រឿងនេះគ្មានអ្នកដឹងទេក្រៅពីគេនិងTaehyung ទេចុះតើJungkookដឹងពីណា

<មែនហើយ ជួយផ្ញើបងបន្តិចមក>Jungkookបើកចូលហាងផ្កាមួយ គេជ្រើសរើសយកកុលាបសដែលជាផ្កាសំណព្វរបស់TaeV រួចទើបបើកទៅកន្លែងផ្នូរTaeVទាំងមិនទាន់ដូរសម្លៀកបំពាក់

_________

<តើសិស្សច្បងដឹងមកពីណាទៅ>jiminខាំក្រចកខ្លួនឯងទាំងចម្ងល់ ថ្ងៃនេះគេជាមួយYoongiមកDateតែឥឡូវអស់អារម្មណ៍បាត់ហើយ

<jiminអូនមានរឿងអី>អួយ!ឡើងរលួយម៉ង Yoongiដែលទើបមកពីទិញនំឲjiminក៏សួរឡើងព្រោះឃើញថាគេមុខមិនស្រស់

<សិស្សច្បងJungkookគាត់ដឹងរឿងហើយ>

<រឿងអី>រឿងអីធ្វើឲទឹកមុខjiminពិបាកមើលបែបនេះ

<រឿងគឺ~>jiminនិយាយរឿងគ្រប់យ៉ាងប្រាប់Yoongi ឯអ្នកដែលស្ដាប់សឹងតែមិនជឿថាវាអាចកើតមានបាន

<សុំទោសណា TaeVដែលបងទើបមកលេងអូន>Jungkookដាក់ផ្ការួចទើបដាក់ខ្លួនអង្គុយក្បែរផ្នូរគេ មើលសភាពផ្នូរគឺមិនសូវមានធូលីទេព្រោះតែTaehyung តែងតែមកសម្អាតជាប្រចាំទោះរវល់ក៏ដោយ គេទើបខកមិនបានមក1ថ្ងៃប៉ុណ្ណោះ

<អូនប្រហែលជាខកចិត្តណាស់ហើយ ដែលយប់នោះបងដេញអូនបែបនោះ>គេមានអារម្មណ៍ថាខុសជាខ្លាំង នៅយប់នោះTaeVមកលាគេតែគេបែរជាដេញដូចឆ្កែដូចឆ្មា ថែមទាំងដេញឲគេទៅស្លាប់ទៀតផង

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now