ភាគទី៣២:ឯងមានសង្សារនៅ

1K 74 0
                                    

អភូតហេតុស្នេហ៍

ក្រោយពីរៀននិងតាមស៊ើបពេញមួយថ្ងៃ ទម្រាំបានមកផ្ទះក៏យប់ទៅហើយរាងតូចដើរមកដោយភាពនឿយហត់

យប់

<ឯងមកហើយឬមកនេះមក>JungkookដើរទៅទាញកាតាបពីTaehyung ឲគេឆ្ងល់ជាខ្លាំងអាបុិនេះឆ្កួតហើយឬបានជាថ្ងៃនេះល្អបែបនេះ

<ឆាប់ទៅងូតទឹកទៅយើងបានធ្វើអាហារខ្លះសម្រាប់ឯង>ឮហើយTaehyung ក៏ឡើងទៅសម្អាតខ្លួនព្រោះហត់មួយថ្ងៃហើយ

<រសជាតិយ៉ាងម៉េចដែរ>Jungkookអើតមុខមកចាំស្ដាប់ចម្លើយ ហើយអ្វីដែលគេសង្ឃឹមថាបាននោះគឺពាក្យសរសើរ

<គួរសម>ប្រហែលជាលើកដំបូងរបស់គេហើយទើបTaehyung មិនចង់បំបាក់ទឹកចិត្ត រសជាតិវារាងប្រៃបន្តិច

<នេះគេមកធ្វើអីនៅទីនេះ>ក្រឡេកមកមើលកំលោះសង្ហាKristនេះជាខ្វះតែ១ថ្ងៃទៀតគឺគ្រប់១ខែដែលគេតាមដានអាល្អិតនេះហើយតែដូចគ្មានអីខុសប្រក្រតីសោះ

តុកៗ

សម្លេងគោះកញ្ចក់ឡានបន្លឺឡើងនាំឲនាយសង្ហាភ័យមិនស្ទើរទេដែលសុខៗមុខសញ្ញាមកគោះបែបនេះឬគេដឹងហើយថាខ្លួនតាមគេ

<នេះញុាំទៅខ្ញុំឃើញលោកតាមខ្ញុំតាំងពីព្រឹកដូចមិនទាន់ខ្ញុំអីទេ>អាល្អិតហុចថង់នំនិងទឹកឲទៅនាយធំទាំងស្នាមញញឹម ចំណែកគ្រីស្ទឮបែបនេះក៏ញញឹមលែងសមនេះគេតាមជិតពេកឬបានអាល្អិតនេះដឹង

<អឺ!គឺឯងដឹងហ៎>Kristទទួលទាំងហើយក៏សួរទាំងញឹមៗ

<ត្រូវហើយខ្ញុំដឹងតាំងតែពីចេញពីផ្ទះឯណោះ>គេឃើញឡានkristបើកតាមយូរហើយក៏ច្រើនថ្ងៃដែរតែខ្ជិលមាត់ ឥឡូវក៏ចូលរសៀលទើបគិតទិញអីមកឲគេទៅព្រោះឃើញតាមខ្លួនជាប់រហូត

<លោកមិនបាច់តាមទេខ្ញុំទៅផ្ទះវិញហើយ>ថាហើយEnwoonក៏បែរខ្លួនត្រឡប់ទៅឡានវិញក្រោមក្រសែភ្នែកនាយសង្ហា

ព្រឹកថ្មី

រាងតូចEnwoonក្រោកលឿនតាមទម្លាប់និងមកឈរចាំនៅមុខមនុស្សម្នាក់នៅមុខឃ្លោងទ្វារ អាល្អិតលើដៃមើលនាឡិកាថ្លៃរបស់ខ្លួន

<ហេតុអីក៏យូរបែបនេះ>មុខដែលញញឹមចាប់ផ្ដើមក្រម៉ូវ ម៉េចក៏ថ្ងៃនេះគេបែរជាយូរជាងរាល់ដងទៅវិញឬគេឈប់មកទៅហើយ រអ៊ូរមិនទាន់ផុតមាត់ផងឡានដែលរងចាំក៏មកដល់ អាល្អិតប្រែជាញញឹមដូចផ្កាត្រូវសន្សើម

<ហេតុអីថ្ងៃនេះលោកយូរម្ល៉េះ>អាល្អិតដើរទៅគោះកញ្ចក់នឹងឱនសួរនាំ

<ឯងចាំខ្ញុំហ៎ហើយចាំធ្វើអី>នាយសង្ហាសួរឡើងអាល្អិតនេះប្លែកណាស់ដឹងថាគេតាមដានមិនភ័យហើយនៅចាំគេឲមកទទួលទៀត

<ចាំនិយាយគ្នាពេលក្រោយ ឥឡូវជូនខ្ញុំទៅសាលាខ្ញុំយឺតឥឡូវហើយ>មិនមាត់គ្រីស្ទក៏បើកចេញទៅតាមអាល្អិតនិយាយនៅតាមផ្លូវគេក៏ត្រូវឈប់ច្រើនលើកព្រោះអាល្អិតនោះចង់ញុាំមិនឈប់

<ដល់ហើយ>គ្រាន់តែជាន់ហ្វ្រាំងហើយគ្រីសក៏ងាកមកប្រាប់ក្មេងក្បែរដៃ រាងតូចញុកនាំចុងក្រោយរួចទើបដោះខ្សែក្រវ៉ាត់នឹងចុះទៅសាលាតែមុននឹងទៅមិនភ្លេចពាក្យបង្កាប់សោះ

<កុំភ្លេចមកទទួលខ្ញុំពីសាលាផង>

________

ល្ងាច

ទេសភាពស្រស់ត្រកាលនៃទន្លេនាព្រះអាទិត្យរៀប អស្ដង្គតទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនឲមកគយគន់

<ស្អាតណាស់>Enwoonលាដៃបិទភ្នែកស្រូបយកខ្យល់អាកាសទាំងស្នាមញញឹម ឲអ្នកម្ខាងទៀតញញឹមតាមឥតដាច់

<មែនហើយស្អាតណាស់>ស្នាមញញឹមគេស្អាតជាងរបស់ផ្សេងៗដែលខ្ញុំធ្លាប់ឃើញទៅទៀត គេច្រណែននិងទេសភាពទាំងនេះណាស់ដែលអាចឲស្នាមញញឹមនេះចេញមក

<ឯងមានសង្សារនៅ>ខ្យល់បក់ត្រជាក់ពាំនាំអារម្មណ៍កក់ក្ដៅនៃសំនួនពាក្យរបស់អ្នកឈរក្បែរឲចាប់គ្រឹះក្នុងបេះដូងកំលោះតូច

<ហេតុអីលោកសួរបែបនេះ>សំណួរនេះដូចជាគ្មានអីពាក់ព័ន្ធជាមួយព័ត៌មានអីឡើយ

<គ្រាន់តែឆ្លើយមក>

<នៅទេ>រាងតូចតបទាំងខ្ញាំដៃទៅបើអៀនពេកចឹងហ៎

<ព្រមធ្វើសង្សារយើងបានទេ>តាមពិតគេលួចស្រឡាញ់Enwoonតាំងពីឃើញដំបូងម្ល៉េះ តែជាអារម្ភនៅអាចហាមឃាត់បាន តែក្រោយតាមមើលយូរៗចិត្តស្រឡាញ់ក៏កាន់តែកើនឡើង

_________


តាមស៊ើបឲគេចាប់បាន😭

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now