ភាគទី០៧:អ្នកសក់សជូនដំណើរអ្នកសក់ខ្មៅ

1.4K 74 26
                                    

អភូតហេតុស្នេហ៍

ក្រោយពីមានការរាយការណ៍ថាមានករណីលោតសម្លាប់ខ្លួនប៉ូលីសក៏បានចុះមកធ្វើ អន្តរាគមន៍និងបានធ្វើការទាក់ទងទៅសាច់ញាតិនៃជនរងគ្រោះ

វីវៗ

សម្លេងឡានសារ៉ែនរបស់ប៉ូលីសបានមកដល់កន្លែងកើតហេតុនឹងចាប់ផ្ដើមធ្វើការវាស់វែងរកមូលហេតុនៃការស្លាប់

<Dahyung(ដាហ្យុង)!Dajhung លែងៗខ្ញុំ ខ្ញុំទៅមើលកូនខ្ញុំ>អ្នកជាម្ដាយរត់ចេញពីការឃាត់របស់ប៉ូលីសរត់ទៅឱបសាកសពកូនប្រុសទាំងទឹកភ្នែករហាម មើលក៏ដឹងថាគាត់យំយូរណាស់ហើយប្រហែលជាតាំងពីដឹងដំណឹង

<តាមការសន្និដ្ឋានដំបូងគឺជនរងគ្រោះបានលោតសម្លាប់ខ្លួន ចំណែកមូលហេតុយ៉ាងណានោះគឺខាងយើងត្រូវយកសាកសពទៅធ្វើ
កុសលវិច្ច័យបន្តទៀតសិន ចំណែកសាកសពមួយទៀតប្រហែលជាត្រូវធ្លាក់សង្កត់>ប៉ូលិសរៀបរាប់តាមការសន្និដ្ឋានមូលហេតុនៃការស្លាប់សិន មិនទាន់ហ៊ានអារកាត់ឡើយព្រោះមិនទាន់ធ្វើកុសលវិច្ច័យបានច្បាស់លាស់ ខ្លាចថាជាករណីឃាតកម្ម

< Dajhung!Dajhungក្រោកមកកូន ប្រាប់ម៉ាក់មកមានរឿងអីម៉េចកូនធ្វើបែបនេះ>អ្នកជាម្ដាយយំឱបសាកសពកូនប្រុសយ៉ាងគួរឲអាណិតចំណែកអ្នកជាប្ដីទឹកភ្នែកហូរមិនចាញ់ប្រពន្ធឡើយជាកូនគាត់ គាត់ប្រាកដជាស្រឡាញ់ហើយ

នេះហើយលទ្ធផលពេលកូននៅអ្នកតែដាក់សម្ពាធ បង្ខំឲគេធ្វើអ្វីដែលគេមិនចង់ធ្វើឬក៏មិនខ្វល់នឹងគេ តាមពិតក្មេងទាំងអស់សិទ្ធតែត្រូវការភាពកក់ក្តៅ ការយល់ចិត្តពីឪពុកម្តាយគ្រាន់តែពេលខ្លះគេមិនហ៊ានបង្ហាញប្រឹងធ្វើខ្លួនដូចរឹងមាំមិនមានបញ្ហាព្រោះមិនចង់ថែមសម្ពាធឲគាត់ បូករួមទាំងមកសាលាត្រូវមិត្តភក្តិមើលងាយ ធ្វើបាបទៀតកាន់តែធ្វើឲគេលែងចង់រស់គ្មានមនុស្សដែលធ្វើឲត្រូវរស់នៅបន្ត

តែអ្នកជាកូនក៏មិនដែលយល់ពីគាត់ដែលគិតថាគាត់ខំទាំងឈឺទាំងជានេះដើម្បីអ្នកណាមិនដើម្បីអ្នកទេឬ?គិតថាគាត់អាចយកទៅវិញបានមែនទេ?ហេតុអ្វីអ្នកមិនស្វែងយល់ពីគាត់ខ្លះ?បើមិនស្រឡាញ់គាត់ខំបង្កើតអ្នកឲអស់ឈាមទាំងថ្លុក បិះស្លាប់បិះរស់?បើមិនស្រឡាញ់គាត់ចិញ្ចឹមអ្នកដល់ធំប៉ុណ្ណេះទេ?បើមិនស្រឡាញ់គាត់ឲអ្នកទៅរៀនទេ?មុននឹងថាគាត់មិនស្រឡាញ់ ចូរគិតចំណុចទាំងនេះផង ហើយសួរខ្លួនឯងថាយើងធ្វើអ្វីតបស្នងគាត់បានខ្លះហើយ មុននឹងថាគាត់មិនល្អ មុននឹងថាគាត់មិនស្រឡាញ់?អ្នកមិនមែនក្មេងទៀតទេ បន្តិចទៀតអ្នកប្រហែលជាត្រូវដល់ពេលមានគ្រួសារម្ដងហើយ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now