ភាគទី៣៥:បែកគ្នា

1K 65 0
                                    

អភូតហេតុស្នេហ៍

សណ្ឋាគារដ៏ល្បីនៅកណ្ដាលទីក្រុងត្រូវបានកក់យ៉ាងពិសេសសម្រាប់គូស្នេហ៍មួយគូ

<Jungបងណាត់អូនមកទីនេះមានរឿងអីឬ>នៅសណ្ឋាគារលំដាប់ផ្កាយ៥មានការរៀបចំយ៉ាងស្រស់ត្រកាល នាងតូចYuEគឺកំពុងតែដាក់ខ្លួនអង្គុយទល់មុខនាយសង្ហាJungkookដែលជាសង្សារសំណព្វ

<ញុាំអាហារសិនទៅ>អាហារលើកមកគេក៏រៀបចំញុាំយ៉ាងរីករាយ

<បងអាចប្រាប់បាននៅអូនចង់ដឹង>វាអាចជាដំណឹងល្អទេ ព្រោះគេណាត់នាងមកកន្លែង Romanticបែបនេះ

<យើងបែកគ្នាទៅ>ស្នាមញញឹមអម្បាញ់មិញបានរលុបសល់តែទឹកមុខតក់ស្លុតនុងអន់ចិត្ត

<បែ.បែកគ្នា?ហេតុ ហេតុអី>នាងខាំបបូរមាត់សួរទៅគេទាំងបបូរមាត់ចាប់ផ្ដើមដាច់រលាត់

<សុំទោស!បងមិនអាចបន្តទេ បងមានប្រពន្ធហើយបងមិនចង់ឲប្រពន្ធបងពិបាកចិត្តទៀតទេ>កន្លងមកគេឲTaeVយំច្រើនហើយ គេចង់លះបង់ពេលវេលាបន្តមកមើលថែប្រពន្ធគេបានម្ដង

<អត់ទេJung កុំបែកអីណាអូនសុខចិត្តធ្វើជាមនុស្សលួចលាក់ក៏បានតែបងកុំបែកអី>នាងស្រឡាញ់គេខ្លាំងណាស់ បើអត់ពីគេនាងអាចឆ្កួតក៏ថាបាន

<កុំអី!បង.បងឈប់ស្រឡាញ់អូនហើយ>ក្នុងបេះដូងគេមានតែរាងតូច ដូច្នេះមិនគួរនាងមកខាតពេលវេលាជាមួយគេទេ

<ព្រោះវាមេនទេ ព្រោះKim TaeVមែនទេ ព្រោះវាបានបងឈប់ស្រឡាញ់អូន បើគ្មានវាបងនឹងត្រឡប់មកស្រឡាញ់អូនវិញមែនទេ>ស្នេហាបើមានមនុស្សបីនាក់គួរតែមានម្នាក់ដែលស្មគ្រ័ចេញ បើគេមិនស្រឡាញ់ខំយ៉ាងណាក៏អត់ប្រយោជន៍

<វានៅតែមិនអាច>ថាហើយJungkookក៏ដើរចេញទៅ មិនអាណិតដល់ចិត្តនាងតូចដែលអង្គុយយំសស្រាក់ មិនស្ដាយពេលកន្លងទេឬ

<ហឹកៗ!Kim TaeVគ្រប់យ៉ាងព្រោះតែKim TaeVហឹកៗ>

__________

<Hello!ឯងមកផ្ទះវិញនៅ>ក្រោយចេញពីទីនោះJungkookក៏callទៅមនុស្សដែលជាភរិយាខ្លួនទាំងស្នាមញញឹម

{ខ្ញុំរៀបចេញទៅហើយលោកមានអីឬ}

<គ្មានទេប៉ុណ្ណឹងបានហើយ>បិទទូរស័ព្ទហើយរាងក្រាស់ក៏ងាកមកបន្តការងារខ្លួនទៀត

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now