ភាគទី៣៨:ការពិតគ្រប់យ៉ាង

1K 59 2
                                    

អភូតហេតុស្នេហ៍

ព្រឹកថ្ងៃថ្មីមានរឿងជាច្រើនដែលតម្រូវឲយើងចាំប្រឈមជាមួយ កម្លោះតូចEnwoonដើរចូលមកបរិវេណសាលាដោយស្នាមញញឹម ពេលរលឹកដល់រឿងកាលពីព្រឹកមិញដែលនាយសង្សារជូនមកនិងផ្ដែផ្ដាំដោយការបារម្ភជាច្រើន ត្រូវហើយយប់នោះគេបានយល់ព្រមបើកបេះដូងព្រមទទួលkristជាសង្សារហើយព្រឹកនេះគេក៏ជាអ្នកជូនខ្លួនមករៀនដែរ

Ting~

សម្លេងសារលោតឡើង នាយតូចយកមកមើលទាំងញញឹម មានអារម្មណ៍ថាថ្ងៃនេះជាថ្ងៃល្អបំផុតសម្រាប់គេ អាចមានស្នេហាដែលល្អ ជាពិសេសមិត្តគេរលឹកមកខ្លួនទៀត

{មកជួបយើងលើដំបូលសាលា}គ្រាន់តែឮហើយEnwoonលើកចិញ្ចើមព្រោះបើតាមស្ដាប់សម្លេងដូចជាមិនមានរឿងល្អទេ គេគ្រាន់តែចូលមើលហើយក៏រត់ទៅតែម្ដង

________

<ចេះភ្លេចទៅកើត>បើកបានពាក់កណ្ដាលផ្លូវ kristងាកមើលក្បែរដៃទើបឃើញថាភ្លេចឲខ្សែកទៅEnwoon គេបានទិញវាជាអំណោយសម្រាប់ថ្ងៃនេះដែលជាថ្ងៃកំណើតEnwoon មិនចាំយូរនាយក្រាស់ក៏បត់ឡានទៅវិញព្រោះខ្លាចថាយប់នេះខ្លួនរវល់មិនអាចឲទៅគេ

<ម៉េចបានទាក់ទងមិនបានបែបនេះ>គេព្យាយាមcallទៅEnwoonតែគ្មានបានផលសោះ អារម្មណ៍ក៏ចាប់ផ្ដើមមិនស្រួលយ៉ាងចម្លែក

<Jiminឯងរក..>Enwoon រត់ឡើងមកទាំងញញឹមប៉ុន្តែគ្រាន់តែរត់មកមកដល់ភ្លាមក៏ទទួលបានការដូរស្វាគមន៍ទៅហើយ

<ហេតុអីឯងធ្វើបែបនេះ>jiminគប់ភស្តុតាងដែលខ្លួនរកបានទៅចំកណ្ដាលមុខរបស់Enwoonវាសុទ្ធសឹងជាភស្តុតាងដែលបញ្ជាក់ថាEnwoonជាអ្នកតាមបំផ្លាញTaeVរហូតមក បំផ្លាញកេរ្តិ៍ឈ្មោះបំផ្លាញឲគ្រប់គ្នាស្អប់ក្មេងកម្សត់នោះ ហើយតើអាចទេដែលគេសម្លាប់TaeVដែរព្រោះគេ(Jimin)បានដឹងការសម្ងាត់មួយដែលEnwoonព្យាយាមលាក់

<តើឯងមែនទេជាអ្នកសម្លាប់Tae>jiminនិយាយដោយខ្សែភ្នែកខកចិត្ត អ្នកដែលឮនិងឃើញហើយទប់ទឹកភ្នែកមិនរំញោចចេញមិនបាន

<ឯង គិតថាខ្ញុំអាក្រក់ថ្នាក់ហ្នឹង>Enwoonចង្អុលខ្លួនឯងសួរjiminទាំងព្យាយាមលេបទឹកភ្នែកទាំងអួលដើមក

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now