ភាគទី២៨:ប្រចណ្ឌ័

1.1K 68 4
                                    

អភូតហេតុស្នេហ៍

<ប្លែក មិនអីទេអរគុណបងហើយណាដែលមកជួយស៊ើបឲខ្ញុំទាំងរឿងនេះមិនទាក់ទងនឹងបក្សផង>Taehyungនិយាយទាំងក្រែងចិត្តព្រោះរឿងនេះមិនទាក់ទងនិងប្រយោជន៍ក្រុមទេតែគេត្រូវមនុស្សក្នុងក្រុមច្រើនណាស់ឲស៊ើប ដែលកាន់តែយ៉ាប់នោះរឿងនេះគឺកន្លងទៅយូរហើយចឹងតម្រុយដែលទាក់ទងកាន់តែមានតិចតួច

<និយាយបែបនឹងទៀតហើយ បងប្រាប់ហើយថាឯងជាប្អូនបងចឹងហើយកុំក្រែងចិត្តណាមួយបងប្អូនក្នុងក្រុមក៏ពេញចិត្តជួយឯងដែរ>អត់មិនបានKrestក៏ខោកក្បាលTaehyungមួយកញ្ញ៉ោមនុស្សអីប្រាប់មិនស្ដាប់ជាបងប្អូននឹងគ្នាច្រើនឆ្នាំហើយតែTaehyungតែងតែក្រែងចិត្តមិនសូវហ៊ានពឹងពួកគេទេចូលចិត្តលាក់តែឯង

<ឈឺ>រាងតូចពេបមាត់តាមពិតមិនជាឈឺអីទេតែក្មេងក្បាលខូចចង់ឲគេលួងតែចឹង ឯKrestដឹងទាន់តែមិនខ្វល់លើកកែវកាហ្វេមកផឹកធ្វើព្រងើយទុកឲក្មេងខ្លះពេបមាត់សម្លក់គេមិនដាក់ភ្នែក

ដឹប!

ផឹកកាហ្វេមិនទាន់បានស្រួលមាត់ផងមិនដឹងថាកណ្ដាប់ដៃមកពីណាហោះមកថើបជាច្រើនខ្សឺតដោយមិនបានត្រៀមទើបត្រូវដួលលើដីមនុស្សក្នុងហាងក៏មើលមកព្រៀតឯខ្លះទាញទូរស័ព្ទមកថតព្រោះស្គាល់ច្បាស់ថាម្នាក់នោះជាកូនប្រុសត្រកូលJeonតែប៉ុណ្ណេះល្បីមិនខាន

<បងKrestបងយ៉ាងម៉េចហើយ លោកធ្វើឆ្កួតអីjungkookមកដាល់មនុស្សគ្មានមូលហេតុបែបនេះ>រាងតូចរត់មកច្រានរាងក្រាស់ចេញមុននឹងជួយគ្រាKrestឲងើបអង្គុយទើបងាកមកស្ដីឲអ្នកបង្កហេតុ

<អាមុខថាសនេះមែនទេជាសាហាយឯង>មិនតបសំណួររាងតូចJungkookក៏សួរទាំងចង្អុរទៅKrestថែមទាំងហៅគេអាមុខថាសទៀត

<លោកនិយាយឆ្កួតស្អីលោក តោះបងKrestខ្ញុំនាំបងទៅលាងរបួស>

<ចង់ទៅណាឯងមិនទាន់ឆ្លើយនឹងយើងទេ>រាងតូចគ្រាKrestចេញតែអ្នកម្ខាងទៀតទៀតមិនព្រមនៅចាប់ដៃរាងតូចទុក មិនចាំយូរKrestក៏ម៉ាត់ទៅគេយ៉ាងចាស់ដៃដែរអាមនុស្សកំពុងគុំផងលែងទ្រាំហើយ ចឹងហើយឆាកប្រយុទ្ធក៏កើតឡើងមនុស្សក្នុងហាងក៏ផ្អើលឈូរឆរត់ចេញប្រសាច

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now