ភាគទី១៧:ចងចាំ

1.2K 66 0
                                    

ពន្លឺចាំងមកយ៉ាងស្រទន់នៃអារុណទើបនឹងរះឡើងពីទិសបូព៌ា ខណៈព៌ណពន្លឺភ្លឺច្រាលឆ្អៅសម្បុរមាសយ៉ាងល្អ ចាំងចូលមកតាមចន្លោះបង្អួច។និស្សិតរូបស្រស់ចាប់ផ្ដើមកម្រើកបើកត្របកភ្នែកទាំងពិបាក

<ហ៊ឹម!ថេយ៍នេះកូនដឹងខ្លួនហើយហី មាននៅឈឺត្រង់ណាទៀតអត់>

<គឺ គឺខ្ញុំទេកូនអស់អីហើយ>ក្រោយភ្ញាក់មកឃើញមុខappaក្លែងក្លាយហើយធ្វើឲគេមានអារម្មណ៍ថារអៀសចិត្តដែលខ្លួនលាក់បាំងបែបនេះ តែគេក៏មិនចង់បាត់បង់គ្រួសារក៏ដូចជាមិត្តភក្តិដូចjiminដែរគេព្រមទទួលស្គាល់ថាគេអាត្មានិយមខ្លាំងណាស់

<មែនហើយTaeគ្រូពេទ្យថាកូនជិតចងចាំឡើងវិញហើយកូនសប្បាយចិត្តទេ>

<បាទ កូនសប្បាយចិត្តណាស់>

<ថេយ៍កូនកើតអីមែនទេបានធ្វើមុខបែបនេះ>

<អត់មានអីទេappaគ្រាន់តែកូនរៀងល្វើយបន្តិច>Taeតបទាំងប្រឹងញញឹម

<ចឹងកូនសម្រាកចុះappaមិនរំខានទេ>ថាហើយjinក៏ដើរចេញទៅ រាងតូចដែលបិទភ្នែកមុននេះក៏បើកភ្នែកឡើងបង្ហាញឲឃើញទឹកភ្នែកដែលហូរឥតដាច់

<បើគ្រប់គ្នាដឹងការពិត តើគ្រប់គ្នានៅស្រឡាញ់ខ្ញុំទៀតឬអត់>គេពិតជាខ្លាចណាស់ខ្លាចពេលដឹងការពិតហើយគ្រប់គ្នានឹងស្អប់ខ្លួនពិសេសគឺបុសរពីរនាក់ដែលមាននាមជាប៉ា

¶មួយខែក្រោយមក

នៅតុអាហារដែលមានការរៀបចំយ៉ាងសម្បូរបែប បង្ហាញឲឃើញមនុស្សបីនាក់កំពុងបរិភោគយ៉ាងស្ងៀមស្ងាត់ តែភាពស្ងៀមស្ងាត់ត្រូវកាត់ផ្តាច់នូវពេលរាងតូចច្រមិចបន្លឺឡើង

<appa លោកប៉ាកូនគិតថាចង់រើទៅនៅផ្ទះការហើយ>រាងតូចដាក់ស្លាបព្រានិងសមចុះដោយមិនបង្កសម្លេងមុននឹងបង្ហើរសំនៀងទៅលោកប៉ាទាំងពីរ

<ហេតុ ហេតុអ្វីទៅtae>អ្នកជាប៉ាតូចធ្វើអីមិនត្រូវ ពេលឮថាកូនចង់រើចេញ ធ្លាប់តែនៅក្បែរក្ដៅត្រជាក់ខ្លួនអ្នកមើលថែដល់ពេលកូនចង់រើចេញបែបនេះហាក់ធ្វើចិត្តមិនបាន

<គឺកូនគិតថា បើទៅផ្ទះនោះជាមួយគេក្រែងឆាប់ចងចាំវិញ លោកប៉ាអនុញ្ញាតទេ>គេនិយាយទាំងគ្មានពិរុទ្ធអាចឲប៉ាទាំងពីរចាប់បានឡើយ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now