ភាគទី២១:ស៊ើបអង្កេត

1.1K 59 0
                                    

អភូតហេតុស្នេហ៍

បន្ទាប់ពីឮពាក្យដែលពិបាកជឿចេញពីមាត់ខ្លួនហើយ Jiminពិតជាពិបាកទប់ចិត្តមិនឲរំជួលណាស់

<Taeឯងលលេងមែនទេ កុំលេងអីមិនសប្បាយទេ>កូនប្រុសត្រកូលparkក្រវីក្បាលញញឹមទាំងមិនសម កុំយកជីវិតលេងសើចបែបនេះគេមិនសប្បាយជាមួយទេ

<ខ្ញុំដឹងថាឯងមិនជឿ ព្រោះរឿងវាហួសស្មានតែខ្ញុំនិយាយពិត តាមពិតVស្លាប់យូរហើយតាំងពី៤ខែមុនម្ល៉េះនៅថ្ងៃគេចូលមន្ទីពេទ្យនោះឯងគួរតែចាំថាគ្រូពេទ្យប្រាប់ថាគេផុតដង្ហើមហើយតែក៏រស់វិញហើយអ្នកដែលរស់ក៏ជាខ្ញុំ>និយាយដល់ត្រឹមនេះTaeក៏បែរពីមើលផ្នូរប្អូនទៅមើលទេសភាពហាក់ចង់ឲជួយលេបយកទឹកភ្នែកចេញពីរង្វង់ភ្នែកខ្លួន ឯងjiminឈរទ្រឹងទឹកភ្នែកហូរឥតដាច់

<ហឺឈប់ ឈប់និយាយទៅ>អ្នកប្រុសតូចត្រកូលparkទម្លាក់ខ្លួនអង្គុយលើវាលស្មៅសន្ធឹងសន្ធៃ បរិយាយកាសស្ងាត់ជ្រងំឮតែសម្លេងខ្សឹកខ្សួលរបស់jiminនិងទឹកមុខក្រៀមក្រំប្រឹងលេបទឹកភ្នែករបស់Taehyung

<Kim TaeVនរណាអនុញ្ញាតឲឯងទៅហឺ ក្រែងឯងចង់បើកហាងជាមួយយើងហីហឹកហឺ ពួកយើងហឺក្រែងពួកយើងរៀនជិតចប់ហើយហី ម៉េចបានឯងទៅបែបនេះម៉េចបានក្បត់សន្យាហឺ យើង.យើងធ្វើអីខុសឬបានឯងទៅចោលយើងបែបនេះ>jiminអង្គុយស្រែកយំខុសប្លែកតែអ្នកម្នាក់ទៀតដែលមានទឹកមុខស្មើធេងទាំងដែលខាងក្នុងធ្លុះធ្លាយអស់ហើយ កុំឃើញគេមិនយំថាគេសប្បាយចិត្តនោះគិតខុសហើយ គេយំឡើងអស់ទឹកភ្នែកហើយ តែបន្តិចក្រោយមកស្រាប់តែមានព្រិលយ៉ាងចម្លែកបក់មកយ៉ាងច្រើនស្រោចស្រពលើរាងកាយពួកគេទាំងពីរ លើកនេះTaehyungទប់លែងជាប់ហើយគេឈរខាំមាត់ក្ដាប់ដៃយំយ៉ាងស្ងៀមស្ងាត់

<Vជាឯងមែនទេហឹកជាឯងពិតទេ បង្ហាញខ្លួនបានទេហឹកយើងនឹកឯង>បើដឹងថានោះជាថ្ងៃចុងក្រោយដែលអាចឱបអ្នកខ្ញុំមិនលែងដៃទេ ខ្ញុំមិនបណ្តោយឲអ្នកនៅជាមួយគេទេ នៅពេលនោះអ្នកនឹងនៅតែអាចរស់ក្បែរខ្ញុំដូចមុន យើងនៅតែអាចបន្តសន្យានឹងបង្កើតអនុស្សារីយ៍ដូចមុនត្រឡប់មកវិញមកណាឲខ្ញុំធ្វើអ្វីក៏បានដែរឲតែអ្នកព្រមត្រឡប់

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now