ភាគទី១៥:ដំណើរកម្សាន្ត

1.2K 64 2
                                    

អភូតហេតុស្នេហ៍

ពពកសប្រែជាខ្មៅព្រោះតែបាត់ពន្លឺ ខណៈភ្លើងអគ្គិសនីគ្រប់មជ្ឈដ្ឋានកំពុងតែបើកចោលជាច្រើនអគារ ជាច្រើនលំនៅឋានផ្ដល់ជារូបភាពយ៉ាងត្រជាក់ភ្នែកដល់ប្រជាជនក្នុងកូរ៉េខាងត្បូង។សម្លេងរថយន្តម៉ាកទំនើបបញ្ឈប់នៅពីមុខវិមាន.ត្រកូលKimវត្តមាននាយតូចបោះជំហានចូលក្នុងវិមានភ្ជាប់ជាមួយស្នាមញញឹម។

<ប៉ា Appaកូនមកពីរៀនហើយ ប៉ា Appa..>គ្រាន់តែឈានជើងចូលមកខាងក្នុងភ្លាមរាងតូចស្រែករកប៉ាទាំងពីរឥតប្រណី នេះបើក្នុងផ្ទះមានអ្នកខ្សោយបេះដូងប្រហែលជាគាំងមិនចាំស្អែកទេ

<បាទៗ Appaឮហើយ>អ្នកជាAppaប្រញាប់ឆ្លើយតបបើមិនចឹងទេអាល្អិតនេះស្រែកបែកភូមិគ្រឹះឥឡូវហើយ មាឌតូចតែមួយទេតែសម្លេងនិងសម្ដីហួសមាឌរាប់លានដង

<ហិកៗ ចុះលោកប៉ាមិនទាន់មកវិញទេឬappa>ទទួលបានការឆ្លើយតបភ្លាមរាងតូចប្រញាប់រត់មកឱបប៉ាតូចទាំងសើចឲរហឹស

<ប៉ាកូននៅងូតទឹកក្នុងបន្ទប់ កូនឆាប់ទៅងូតទឹកដែរទៅនឹងអានមកញុាំបាយ>ឮថាញុាំបាយរាងតូចរត់រំលងកាំជណ្ដើរម្ដងពីរបីកាំធ្វើឲអ្នកឈរមើលបុកពោះមិនស្ទើរ

<ចំមែនកូននេះ មានគ្រួសារហើយចរឹកមិនកែសោះ អញ្ចេះអីឲទៅនៅបែកផ្ទះកើតអត់>អ្នកដែលឈរមើលបានត្រឹមក្រវីក្បាលហួសចិត្តនឹងកូនខ្លួនរៀបការបែកផ្ទះស្អែកខានស្អែកហើយនៅធ្វើចរឹកកូនក្មេងទៅកើតដែរ បែបនេះតើគាត់ហ៊ានឲ្យនៅតែពីរនាក់ប្ដីប្រពន្ធអត់បើចរឹកមិនត្រូវគ្នាយ៉ាងនឹង មួយសន្ទុះក្រោយប៉ាកូនទាំងពីរក៏ចុះមករួចនាំគ្នាបរិភោគយ៉ាងរីករាយ

¶ព្រឹកបន្ទាប់

ព្រឹកថ្ងៃថ្មីរាងតូចរៀបខ្លួនយ៉ាងរៀបរយនិងពីព្រលឹមដើម្បីកុំឲមិត្តរងចាំយូរ

<អូហ៍! Jimin Enwoonមកដល់យូរហើយហ៎>រាងតូចចុះមកជាមួយស្នាមញញឹមយ៉ាងស្រស់ ថ្ងៃនេះពួកគេណាត់គ្នាទៅដើរលេងនៅសមុទ្រ តែមិនមែនមានគ្នាតែបីនាក់ទេគឺថែមមនុស្សបីនាក់ទៀតដែលមានរាងក្រាស់របស់យើងនិងស្រីស្រស់YUEផងដែរ

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now