ភាគទី49:លែងលះ

994 69 10
                                    

អភូតហេតុស្នេហ៍

ព្រឹកថ្ងៃថ្មីJungkookងើបពីព្រលឹមដាស់តូចរាងនិងជួយរៀបចំខ្លួនឲយ៉ាងស្អាតបាត ឯអ្នកត្រូវគេរៀបចំមានអារម្មណ៍ថាកក់ក្ដៅជាខ្លាំងព្រោះពួកគេខានមានពេលបែបនេះយូរហើយ

<បងចង់នាំអូនទៅណា>មិនដឹងជាលើកទីប៉ុន្មានទេដែលTaehyung សួរតែJungkookមិនខ្វល់ធ្វើដូចជាស្ដាប់មិនឮ

<យើងទៅដើរលេងមែនទេ>ទោះជាគេមិនតបក៏រាងតូចនៅតែសួរព្រោះមិនចង់ឲបរិយាកាសសោះកក្រោះពេក

<មែនហើយអូនទើបនឹកឃើញថាពួកយើងខានទៅសមុទ្រយូរហើយ បងចង់នាំអូនទៅសមុទ្រមែនទេ>តាំងពីរៀបការមកJungkooរវល់ពេកទើបពួកគេមិនបានចេញដំណើរកម្សាន្តនោះទេ តើនេះនាយនាំគេទៅសើរលេងជាការសុំទោសមែនទេ

នាយបន្តបើកដល់សាលាក្រុងដែលជាកន្លែងសម្រាប់គូស្វាមីភរិយាគេមកចុះអេតាសុីវិលឬធ្វើការលែងលះ តើនាយនាំខ្លួនមកទីនេះធ្វើអី?

<បងនាំអូនមកទីនេះធ្វើអី>រាងតូចចាប់ផ្តើមបែកញើសទឹកភ្នែកក៏ចាប់ផ្ដើមជ្រាបពេញប្រឡង់ភ្នែក សង្ឃឹមមិនដូចគេគិតទៅចុះ

<ពួកយើងលែងលះគ្នាទៅ>គេនិយាយដោយគ្មានការស្ទាក់ស្ទើរហាក់មានគម្រោងមកយូរហើយ តើមកពីស្រីម្នាក់នោះមែនទេ តើនាយភ្លេចសន្យាភ្លេចពាក្យសម្បថហើយមែនទេ

<បងនិយាយអីបងមានដឹងខ្លួនទេ>ពាក្យលែងលះមួយ ហត្ថលេខាលើក្រដាសនៅទីនោះមួយស្មើនឹងការកាត់ផ្ដាច់ទំនាក់ទំនងជាប្ដីប្រពន្ធ កាត់ផ្ដាច់ចំណងទាំង5ប្រការកន្លងមក

<មុនបងធ្វើអីបងគិតច្បាស់ហើយ ពួកយើងគួរតែធ្វើអីដែលត្រឹមត្រូវ>កន្លងមកនាយខុសណាស់ ប៉ុន្តែទើបតែឥឡូវដែលនាយអាចស្វែងយល់ថាអ្វីដែលនាយគួធ្វើដើម្បីអនាគតតទៅមុខទៀត

<ហ្ហឹកហ្ហឺ យើងកុំលែងអីណាអូនសន្យា អូនឈប់រករឿងបងទៀតហើយ ហ្ហឹកហ្ហឺបងចង់មានអ្នកណាក៏អូនមិនហាមដែរ ហ្ហឹកហ្ហឺតែហ្ហឹកហ្ហឺតែពួកយើងកុំលែងលះអី>តើនាយពិតជាឈប់ស្រឡាញ់គេមែនហើយឬ នាយឈ្លក់វង្វេងជាមួយស្រីនោះដល់ចង់លែងលះជាមួយខ្លួនឬ

<កុំនិយាយច្រើនអីចុះមកជាមួយបង>Jungkookចេញពីឡានដើរទៅទាញប្រពន្ធមកតាមក្រោយ ហេតុអីនាយធ្វើបែបនេះតើទំនាក់ទំនងជាប្ដីប្រពន្ធកន្លងមកវាមិនស្មើជាមួយស្រីនោះទេតើមែនទេ តើនាងមានអីល្អទៅទើបប្ដីគេហ៊ានធ្វើដល់ថ្នាក់នេះ

<អូនមិនទៅហ្ហឹកហ្ហឺអូនមិនលែង>Taehyung យំកាន់តែខ្លាំងពេលសម្លឹងមើលទិសដៅដែលនាយដើរទៅ

<អូនកុំរឹងរូសពេកបានទេTae>នាយពិតជាមិនបានលេងសើចមែន ពិតជាចង់លែងលះមែន គេមិនចង់នៅបែបនេះទេ

<ហ្ហឹកហ្ហឺ~>សម្លេងយំនៅតែអណ្តក់អណ្ដឺតបន្លឺឡើងTaehyungព្រមដើរតាមព្រោះមិនអាចគេចទៅណាបានប្ដីគេប្រែពេកហើយ

<អ្នកទាំងពីរប្រាកដហើយឬថាចង់លែងលះគ្នា>លោកមេធាវីសួរឡើងជាទម្លាប់ព្រោះលោកចហ់ឲគិតឲច្បាស់ព្រោះថាជីវិតប្ដីប្រពន្ធការទាស់ទែងគ្នាជារឿងធម្មតាបើសម្រួលបានគួរតែសម្រួលទៅ

<បាទមែនហើយ>Jungkookនៅតែរក្សារទឹកមុខស្មើធេញដដែល នាយមិនដែលផ្លាស់ប្ដូរចិត្តគំនិតមួយនេះឡើយ

<ចុះលោកខាងនេះ>TaehyungនាយងាកមើលJungkookឃើញថាគេមិនខ្វល់ទើបងក់ក្បាលកាន់ប៊ិចសញ្ញេទាំងអណ្ដកអណ្តឺត

<ពេលនេះពួកលោកលែងមានចំណងចងភ្ជាប់ទៀតហើយ>គាត់សំដៅដល់សំបុត្រអាពាហ៍ពិពាហ៍ដែលចងឲមនុស្សចេះមានភាពកោតក្រែងខ្លះក្នុងការមានទំនាក់ទងជាមួយអ្នកដទៃ

<ហ្ហឹកហ្ហឺ~>Taehyung ចេញមកក្រៅទាំងទឹកភ្នែកហូរមិនដាច់ នាយមិនបាននៅចាំJungkookឡើយព្រោះមិនចង់ឈឺចិត្តលើសនេះ Taehyung បន្តដើរដោយគ្មានគោលដៅគេមិនទាន់ដឹងថាគួរទៅណាឡើយ

<ម៉េចអូនមិនចាំបងសិន>Jungkookរត់មកសួរនាំអតីតភរិយាមើលចុះគេយំក្រហមមុខមាត់អស់ហើយ មុននេះនាយមានការនិយាយជាមួយលោកមេធាវីទើបចេញមកក្រោយTaehyung ដល់មកក៏ឃើញថាគេប្រុងដើរហួសឡាន

<មកជាមួយបង>Jungkookទាញដៃមាឌតូចល្អិតឲដើរតាមតែគេបែរជាក្រវាសដៃនាយចេញទៅវិញ

<ហ្ហឹកៗកុំមកប៉ះពាល់អូន ពួកយើងលែងជាអ្វីនិងគ្នាហើយហ្ហឹកហ្ហឺ>ហេតុអ្វីលែងគេចោលហើយនៅមកធ្វើល្អដាក់ទៀតចង់ឲគេឈឺចិត្តកម្រិតណាបានព្រមឈប់

<អូនកុំរឹងទទឹង>នាយរៀបនឹងទាញដៃគេចូលឡានតែគេថយមិនឲប៉ះ ទើបនាយមានតែចូលទៅលីតែម្ដង ក្បាលរឹងនឹងលេខមួយទៀតម្ដង

<លែងៗហឹកហឺលែងខ្ញុំអាមនុស្សឆ្កួត>Taehyung គក់ផងទះផងតែគេនៅតែមិនលែងរហូតដល់ឡានទម្លាប់ខ្លួនចូលរួចប្រញាប់ដើរទៅកន្លែងបើកបរ បញ្ជាទៅណាមិនដឹង









អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now