ភាគបញ្ចប់

1.7K 86 2
                                    

អភូតហេតុស្នេហ៍

យប់

កម្មវិធីក៏ចាប់ផ្ដើមគ្រប់គ្នារីករាយទឹកមុខភ្ជាប់ដោយស្នាមញញឹម តែក៏ត្រូវកាត់ផ្ដាច់ពេលឮសម្លេងមួយ

<បងប្រុសរៀបការទាំងមូលមិនប្រាប់អូនសោះ>ងាកតាមសម្លេងសឹងឲTaehyung ស្រែកយំ ទឹកភ្នែកគេហូរមកដោយហាមមិនបាន អារម្មណ៍ជាច្រើនលាយលំគ្នា

<Vហ្ហឹកហ្ហឺ>Taehyung រត់មកឱបគេទាំងទឹកភ្នែក ឯTaeVបើកដៃចាំទទួលបងដោយស្នាមញញឹម

<កូនV>លែងពីការឱបTaeVដើរមករកអ្នកមានគុណទាំងពីរ គេឱនសំពះរួចទើបងើបឱបគាត់ គួរអរគុណលោកយមរាជដែល
អនុញ្ញាតឲគេអាចមានរូបកាយដូចមនុស្សធម្មតាបានមួយយប់ណាមួយវាជាយប់រាហូចាប់ចន្រ្ទផង

<បងស្មានថាមិនអាចសុំទោសអូនដោយផ្ទាល់ហើយតើ>Jungkookនិយាយទាំងលើកដៃអង្អែលក្បាលគេ នាយគិតថាមិនអាចសុំទោសTaeVដោយផ្ទាល់ហើយតើព្រោះលើកមុនបានត្រឹមសុំទោសតាមសុបិន្ត

<អូនមិនដែលខឹងបងទេ>TaeVនិយាយទាំងដៃម្ខាងឱបបងប្រុសដែលមិនចេញទៅណាឆ្ងាយពីរង្វង់ដៃគេសោះ

<ឯងនៅឈរដល់ណា មកៗ>TaeVបក់ដៃហៅjiminដែលឈរយំមើលមកគេ ប្រហែលជាគេភ្ញាក់ផ្អើលពេកហើយបានជាធ្វើអីមិនត្រូវបែបនេះ

<ហ្ហឹកៗVសុំទោសហ្ហឹកៗហឺសុំទោស ហឺបើយប់នោះខ្ញុំនៅជាមួយឯងរឿងនេះក៏មិនកើតឡើងដែរហ្ហឹកៗហ្ហឺសុំទោស>បើថ្ងៃនោះគេព្រមតាមអារម្មណ៍ដែលមានឱបTaeVជាប់រឿងនេះក៏មិនមកដល់ដំណាក់កាលនេះដែរ

<មិនមែនកំហុសឯងទេវាជារឿងហួសស្មាន>TaeVប្រើដៃម្ខាងដែលទំនេរមកជូតទឹកភ្នែកឲjiminព្រោះថាដៃម្ខាងទៀតជាប់អង្អែលខ្នងបងប្រុសដែលឱបគេមិនលែងសោះ

<Enwoonចង់ឱបយើងទេ>មើលទៅគេ
សម្លឹងមកខ្លួនឥតដាច់TaeVក៏និយាយឡើងប្រហែលជាគេគិតថាខ្លួនខុសចំពោះនាយហើយ

<ហ្ហឹកសុំទោសហ្ហឺVឲយើងសុំទោសរឿងកន្លងផងហ្ហឹកហ្ហឺៗ>Enwoonចូលមកឱបពួកគេមួយជាន់ទៀត គេចង់សុំទោសគ្រប់យ៉ាងដែលធ្វើឲTaeVលំបាកកន្លងមក ឃើញគេក្នុងសភាពបែបនេះគេកាន់តែយល់ថាខុសលើសដើម

អភូតហេតុស្នេហ៍(ចប់)Where stories live. Discover now