💗គូដណ្តឹងចងចិត្ត🔐{PART2}

11.2K 724 7
                                    

"យើងស្អប់ឯង ស្អប់អ្វីៗគ្រប់យ៉ាងដែលជារបស់ឯង ស្អប់ៗៗឮទេអាក្មេងឆ្គួត?"Jungkookកន្ទ្រាក់ទាញដើមដៃគេចេញពីដៃខ្លួន ក្រោកចេញពីគេដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ខណៈដែលអ្នក ម្ខាងទៀតគិតតែពីសម្រក់ទឹកភ្នែកមករហូត

"ពេលណាទើបយើងមានសេរីភាពដូចដើមវិញទៅ"Jungkookយកដៃដាល់ជញ្ជាំងខ្លាំងៗ ស្រែកចេញមកសឹងតែដូចបីសាច ធ្វើឱ្យអ្នកនៅលើគ្រែយំកាន់តែខ្លាំងតែមិនហ៊ានបញ្ចេញចេញមកនោះទេ បានត្រឹមតែខ្ទប់មាត់យំម្នាក់ឯងនៅខាងក្រៅ

Taeរំកិលខ្លួនក្រោកចេញពីលើគ្រែវិញ ដើរទៅអង្គុយលើសាឡុងខាំមាត់ទប់សម្លេងយំដល់ថ្នាក់ខ្លួនឡើងញ័រទទ្រើត សកដៃទៅអោបក្បាលជង្គង់យំមិនបាត់ទាល់តែសោះ

មិនយូរប៉ុន្នានអ្នកកម្លោះក៏ចេញមកវិញដោយរុំកន្សែងផ្នែកខាងក្រោម គេដើរហួសចេញទៅក្រៅបន្ទប់ទាំងមិនក្រឡេកភ្នែកមើលអ្នកអង្គុយលើសាឡុងសូម្បីតែបន្តិច គេបុណ្យឱ្យតែស្ងាត់មាត់បែបនឹងរាល់ថ្ងៃទេ កុំឱ្យគេពិបាកក្នុងការដកដង្ហេីមរួមជាមួយ មួយថ្ងៃសូម្បីតែរួមដំបូលផ្ទះជាមួយក៏គេមិនចង់ដែល ស្អប់លេីសស្អីទៅទៀត

"គាត់ទៅណា?"Taeបន្លឺឡើងក្នុងចិត្តទាំងខ្លួននៅតាមមើលគេរហូតដល់គេចេញទៅផុត រួចក៏ក្រោកដើរទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញម្តង ប្រហែលមួយសន្ទុះរាងតូចល្អិតក៏ចេញមកវិញដោយស្លៀកខោខ្លីពាក់កណ្តាលភ្លៅអាវស.ស្តើងអាចមើលធ្លុះដល់រាងរៅរបស់គេបាន តែធម្មតា ពេលយប់ស្លៀកពាក់បែបនេះគឺសាមញ្ញហេីយ

Taeតែងតែដៀងភ្នែកមើលមាត់ទ្វារជាប់ជានិច្ច ព្រោះតែចាំផ្លូវមនុស្សជាទីស្រឡាញ់ តែមិនយូរប៉ុន្នានគេក៏គេងលក់នៅលើសាឡុងដែលជាកន្លែងប្រចាំថ្ងៃរបស់ខ្លួន Jungkookមិនអនុញ្ញាតិឱ្យគេទៅគេងលេីគ្រែជាមួយនោះទេ ត្រឹមឱ្យគេងលេីសាឡុងនេះក៏គេមិនសប្បាយចិត្តជាមួយដៃ

"ម៉ាក់ឱ្យស្អីផឹកចេះ?ក្តៅម្ល៉េះ?"Jungkookបន្លឺឡើងក្នុងចិត្ត ទាំងខ្លួនកំពុងតែដើរឡើងបន្ទប់ បន្ទាប់ពីបានអ្នកម្តាយស្តីថាឱ្យឡើងឆ្អែតឆ្អន់ រួចហើយគាត់ក៏ធ្វើទឹកដោះគេឱ្យផឹកទៅវិញ

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now