ភាគទី៤២:តួនាទីជាប៉ា

9.7K 645 13
                                    

« ទៅងូចទឹកទៅ ម៉ោងប៉ុន្នានហើយលោកមិនព្រមគេងទេ?? » សម្លេងចោទសួររបស់ក្មេងតូចវ័យ ១៩ ឆ្នាំបានបន្លឺឡើង ខណៈដែលគេក៏កំពុងតែបំពរកូនឱ្យគេងវិញ ព្រោះតែតាំងពីក្បាលល្ងាចហើយ កូននៅតែមិនគេង ប្រហែលជានាងប្លែកកន្លែងផងក៏មិនដឹង ។

« ចាំអូនងូចឱ្យបង » Jungkook ដាក់ខ្លួនទៅអង្គុយក្បែរគេ រួចទើបសកដៃទៅអោបចង្កេះគេពីក្រោយ ប្រថាប់ចុងច្រមុះនិងសក់ទន់រលស់របស់គូដណ្តឹងថ្នមៗ ថើបមួយដង្ហើមយ៉ាងវែងទើបដកចេញវិញ ។

« ឆ្គួត!! ឆាប់ទៅៗ លោកមិនមែន Guu ទេ ប្រុងឱ្យខ្ញុំងូចឱ្យបានយ៉ាងមិច?? » Tae លើកដៃមកវៃដើមដៃគេផាច់ៗ ក្រវីក្បាលបន្លប់ការអៀនខ្មាសទាំងមុខក្រហមងាំង ។ នេះកុំប្រាប់ថាគេច្រណែនខ្លួនងូចទឹកឱ្យកូនណា?? ត្រូវហើយ!! ចឹងតើបានជាគេចងចញ្ចើមធ្វើមុខក្រញូវតាំងពីក្បាលល្ងាចមកម្ល៉េះ ប្រុសម្នាក់នេះចិត្តច្រើនសម្បើមណាស់ ច្រណែនតាំងពីកូនឡើង ។

« អត់ » Jungkook បន្តឹងដៃអោបគេកាន់តែណែន លោរមុខទៅថើបញក់ញីថ្ពាល់ទន់ក្រអូបរបស់គេខ្លាំងៗ ដល់ថ្នាក់ក្រហមរងិលឯណោះ ។ នេះមានដឹងទេថាខ្លួនកំពុងតែខឹងណា ល្ងាចមិញទុកគេចោល និយាយជាមួយតែកូន យ៉ាងមិចគេមិនចេះអន់ចិត្តទេហ្ហេស??

« Guu កំពុងគេង ប្រយ័ត្នភ្ញាក់កូន » នាយតូចងាកមុខទៅនិយាយជាមួយគេទាំងដៀងភ្នែកមើលកូនបង្ហាញគេថាកូនកំពុងគេង តែគេធ្វើហីដដែល ។ Jungkook មិនមាត់តប.ត ដាក់មុខជ្រុបនិងចន្លោះ.កសខ្ចីអោបគេជាប់មិនព្រមលែង ។

« បានៗ លោកចូលទៅងូចមុនទៅ ចាំខ្ញុំចូលទៅតាមក្រោយ » ដោយសារតែប្រកែកមិនបាន Tae ក៏ងក់ក្បាលយល់ព្រមតាមសំណើរគេ គ្រាន់តែឮថារាងតូចព្រមភ្លាម Jungkook ក៏ដកដៃចេញពីចង្កេះវិញ ដើរមកឈរទល់គេ រួចទើបបន្ទាបខ្លួនចុះទៅក្បែរ Tae យឺតៗ ។

« ពេលអូនចូលទៅ មិនបាច់ពាក់អាវឃ្លុំទេ » Jungkook សន្សឹមៗអោនមុខចុះ ទាំងភ្នែកនៅសម្លឹងភ្នែកគូដណ្តឹងរូបស្រស់ដែលកំពុងតែធ្វើអ្វីមិនត្រូវដោយសារតែចាញ់ក្រសែភ្នែកខ្លួន មិនថាពីមុនឬឥឡូវក៏គេនៅតែបាក់ស្បាតព្រោះតែក្រសែភ្នែកខ្លួនដដែល ។ Tae សម្លឹងភ្នែកគេវិញ កាយតូចញាប់ញ័រជាខ្លាំងពេលដែលគេប្រកៀកស្និតស្នាលនិងខ្លួនបែបនេះ កាន់តែរឹងខ្លួននៅពេលដែលដឹងថាខ្លួនកំពុងតែគេងនៅលើពូកព្រោះតែថយគេចពីគេ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now