ភាគទី៤១:យំខុសពេលហើយកូនប៉ា

9.7K 647 17
                                    

    ក្រោយពីកម្រោងផែនការដែលលោកស្រី JEON Filex និងកូនស្រីតាំងពីរបានរៀបចំឱ្យ Jungkook និង Tae ជួបគ្នាវិញបានសម្រេច ដោយអ្នកស្រី JEON បាន Call ទៅប្រាប់ Jungkook ថាប្អូនស្រីនិងចាកចេញទៅវិញ ហើយក៏ឱ្យគេមកជូនដំណើរប្អូន ចំណែកឯ Filex ក៏ទុកឱ្យ Tae នៅឈរចាំខ្លួនដោយប្រាប់ថាខ្លួនទៅបន្ទប់ទឹក រងចាំឱ្យ Jungkook មកនាំ Tae ទៅវិញដោយខ្លួនឯង ។ ពេលនេះពួកគេក៏កំពុងតែធ្វើដំណើរមកផ្ទះរបស់ Jungkook ដើម្បីប្រាប់ដល់ Tae ថា Jungkook គឺជាប៉ារបស់កូន បើមិនចឹងទេ Tae មិនងាយចុះសម្រុងជាមួយគេនោះឡើយ ។

            ៚ ងុឺត ៚

    នៅពេលដែលឮសម្លេងចាប់ហ្វ្រាំងឡានបន្លឺឡើង Jungkook ក៏ប្រញាប់បោះជំហានចេញមកខាងក្រៅដើម្បីមើលឱ្យដឹងថាជាអ្នកណា ចំណែកឯរាងតូចដែលកំពុងតែបំពេរកូនក៏ឈានជើងដើរមកតាមពីក្រោយគេដែរ ។

« ម៉ាក់ » Jungkook ឧទានឡើងតិចៗ រួចចងចញ្ចើមចូលគ្នាមួយរំពេចពេលដែលឃើញ Filex មកជាមួយបន្ទាប់ពីបាត់មុខគេអស់ពេលជាយូរ ដោយសារតែគេផ្តាច់ខ្លួនចេញពីសង្គមខាងក្រៅយូរ សូម្បីតែអ្វីក៏គេមិនដឹង គេដឹងតែពីនៅមើលកូន នាំកូនទៅណាទៅណីមួយភ្លែតៗតែប៉ុណ្ណោះ ។

« បង Fi » ស្របនិងសម្លេងហៅយ៉ាងស្និតស្នាល Tae ក៏ដើរមករកគេទាំងពរកូនជាប់នៅក្នុងដៃ សម្លឹងមុខអ្នកគ្រប់គ្នាឆ្លាស់ចុះឆ្លាស់ឡើងព្រមជាមួយនិងចម្ងល់ ។

« ចូលទៅខាងក្នុងសិនទៅ ម៉ាក់មានរឿងនិយាយជាមួយពួកកូន » អ្នកស្រី JEON បន្លឺឡើង រួចក៏ឈានជើងដើរចូលទៅខាងក្នុងព្រមជាមួយនិងកូនស្រីទាំងពីរដែល Jungkook ងាកមុខទៅសម្លក់មុខ Filex ដោយក្តីគុំគួនជាខ្លាំង បង្វែរខ្លួនដើរចូលទៅខាងក្នុងវិញទាំងមុខមាំ ។

« បង Fi ប្រាប់ខ្ញុំថានិងនាំខ្ញុំទៅជួបគ្រួសារខ្ញុំវិញនោះអី តោះ!! ទៅពេលនេះទៅបង » Tae លើកដៃមកអង្រួនដើមដៃគេតិចៗ លួចត្រេកអរក្នុងចិត្តមិនស្ទើរទេដែលបានជួបគេនៅទីនេះវិញ គេច្បាស់ជាមកជួយខ្លួនហើយ ។

« ចូលទៅខាងក្នុងទៅ Tae » Filex សកដៃទៅអង្អែលស្មាគេបន្តិចនាំគេចូលមកខាងក្នុង ដោយប្រាប់គេឱ្យទៅអង្គុយលើសាឡុងក្បែរ Jungkook ហើយខ្លួនក៏ដាក់ខ្លួនអង្គុយទល់មុខគេ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now