ភាគទី១៤:Appaស្រឡាញ់ប៉ាកូនណាស់ដឹងទេ?

10.1K 643 5
                                    

ប្រហែលជាពាក់កណ្តាលយប់អ្នកកម្លោះរូបសង្ហារដែបានលង់លក់នៅលេីភ្លៅរបស់គូដណ្តឹងសម្អប់ក៏ព្រិចភ្នែកបេីកឡេីង ដកមុខចេញពីពោះរបស់គេវិញ រួចក៏ងេីយទៅមេីលគេ ស្មានថាគេគេងលក់បាត់ទៅហេីយ តែគេមានគេងមកពីណា គេគិតតែពីសម្លឹងមុខខ្លួនមិនឈប់ កុំប្រាប់ថាគេអង្គុយមេីលខ្លួនគេងតាំងពីម៉ោង7ដល់ម៉ោង12យប់ណា

" មិចមិនគេង?? អង្គុយធ្វេីអី?? " Jungkook ស្ទុះងេីបវឹងទាំងរាងធីងធោងក្នុងខ្លួនតិចតួច ព្រោះតែខ្លួននៅមិនទាន់មានកម្លាំងវិញស្រួលបួលនោះទេ ប៉ុន្តែសម្រាប់មនុស្សមាំទាំដូចគេ គេប្រកដជាអាចទ្រាំទ្របាន បេីសាកឱ្យអាល្អិតនេះក្អួតដូចគេទៅមេីល បេីមិនសន្លប់គេលូន

" អូនឃេីញបងគេងលក់ស្រួល ទេីបអូនមិនចង់រំខាន " Tae តបគេវិញតិចៗ អោនមុខចុះយ៉ាងលឿនពេលដែលឮគេគំហកដាក់ខ្លួន ទោះជាមិនខ្លាំងក៏ខ្លួននៅតែខ្លាចដដែលនឹង

" កុំខ្លាចអី គេងទៅ " Jungkook ដកដង្ហេីមធំបន្តិច ផ្តេកខ្លួនគេងវិញដោយមិនភ្លេចទាញគេមកអោបជាប់ទ្រូង អង្អែលស្មាគេថ្នមៗបែបលួងលោមគេឱ្យគេង

Jungkookសំងំបិទភ្នែកគេងវិញដោយមានរាងតូចនៅគេងក្នុងរង្វង់ដៃ ប្រអប់ដៃមាំក្រាស់ក៏សកទៅស្ទាបពោះរបស់គេថេីរៗ ទេីបដាក់បបូរមាត់ផ្អឹបនឹងថ្ងាសគេថេីបមួយដង្ហេីមទេីបដកចេញវិញ

" អូនស្រឡាញ់បង " Tae បន្លឺឡេីងតិចៗ រួចក៏សកដៃទៅអោបគេវិញ គេក៏នៅស្ងៀមមិនតប.ត តែគេក៏មានអារម្មណ៍ថាចម្លែកពេលដែលឮប្រយោគរបស់ក្មេងតូចម្នាក់នេះនិយាយមកកាន់ខ្លួន ទាំងដែលនេះមិនមែនជាលេីកទី1នោះទេដែលJungkookបានឮនោះ

{In The Morning}

នាពេលព្រឹកព្រលឹមស្រាងៗ រាងតូចរូបស្រស់វ័យ17ឆ្នាំក៏កម្រេីកត្របកភ្នែកឡេីងយឺតៗ Taeក្រឡេកមេីលជុំវិញខ្លួនបន្តិចតែក៏មិនឃេីញមនុស្សជាទីស្រឡាញ់ ទេីបគេគិតថាប្រហែលជាគេទៅធ្វេីការ ប៉ុន្តែ...

" អ៊ួក..ហ្ហឹម... " គ្រាន់តែឮសម្លេងរបស់គូដណ្តឹងបណ្តូលចិត្តភ្លាម Taeក៏ទប់ខ្លួនដេីរយឺតៗសម្តៅទៅបន្ទប់ទឹកយ៉ាងលឿន ហេីយអ្វីដែលគេគិតគឺមិនខុសនោះទេJungkookកំពុងតែលត់ជង្គង់ក្អួតចេញមកមិនឈប់

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now