ភាគទី៥២ : កូនយើងមិនបានទៅណានោះទេ

7K 510 11
                                    

    មិនយូរប៉ុន្នាន Jungkook បាននាំ Tae មកដល់មន្ទីរពេទ្យ រាងតូចត្រូវបានគេបញ្ជូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់រយៈពេលសឹងតែ ៣ ៤ ម៉ោងទៅហើយតែពេលនេះគឺនៅមិនទាន់បានដំណឹងអ្វីនោះទេ ចំណែកឯ Jungkook ដែលនៅខាងក្រៅឯណោះវិញនាយទាំងជ្រួលច្របល់ ដើរចុះដើរឡើងពេញមុខបន្ទប់ ។ នាយមិនទៅណាសូម្បីតែមួយជំហាន គឺនៅចាំទទួលដំណឹងពីសុខទុក្ខប្រពន្ធកូនដែលនៅខាងក្នុង សូម្បីតែ Taeguu Taekie ក៏គេមិនបានទៅទទួលនោះដែរ គេបានប្រាប់ឱ្យមនុស្សជំនិតនាំកូនៗទាំងពីរទៅផ្ទះធំសិន នៅពេលដែលគេទទួលបានដំណឹងទើបគេទៅទទួលកូនមកផ្ទះវិញ ។

             ៚ ក្រាក ៚

    ទ្វារដែលបានបិទជិតអស់ពេលជាយូរក៏បានរបើកឡើងដោយដៃរបស់លោក Doctor កម្លោះ Park Delvite នៅពេលដែលឃើញទ្វារបើកឡើងនាយក៏ស្ទុះរត់មកសួរនាំយ៉ាងតក់ក្រហល់ ទោះជាឃើញ Doctor ញញឹមក៏គេមិនទាន់ប្រកដចិត្ត អស់បារម្ភនោះដែរ ។

« Tae និងកូននៅក្នុងពោះអស់អីហើយណា » Delvite លើកដៃទៅទះស្មាគេតិចៗ គ្រាន់តែឮប្រយោគរបស់គេភ្លាម Jungkook ញញឹមចេញមកព្រមជាមួយនិងក្តីរំភើប ។

« ឯងអាចប្រាប់យើងបានទេថាមានរឿងអ្វីកើតឡើង?? ហេតុអីក៏ជាឯងដែលត្រូវមកមើល Tae?? »

« មានអ្នកបច្រកថ្នាំរំលូតកូនឱ្យ Tae តែវាក៏សំណាងហើយដែលវាជ្រាបមិនទាន់ពេញរាងកាយ កូននៅក្នុងផ្ទៃក៏រឹងមាំទើបគេមិនងាយរលូត ហើយឯងក៏យកមកមន្ទីរពេទ្យបានទាន់ពេល ។ ចំណែកឯរឿង Doctor យើងបានដឹងថា បើសិនជា Tae មិនទាន់រលូតកូន គេនិងដាក់ថ្នាំបន្ថែមធ្វើយ៉ាងមិចគឺត្រូវតែឱ្យរលូត នៅពេលដែលឯងចង់ដឹងពីមូលហេតុដែលធ្វើឱ្យ Tae រលូត ពួកគេក៏ចង់បង្ខូច Tae ដោយប្រាប់ថា Tae រលូតកូនដោយសារតែធ្វើរឿងលើគ្រែ » គ្រាន់តែស្តាប់ឮការបកស្រាយភ្លាម Jungkook ក្តាប់ដៃចូលគ្នាយ៉ាងណែន ខឹងឡើងញ័រដៃញ័រជើង កុំឱ្យគេចាប់បានឱ្យសោះ ទោះជាមនុស្សស្រីក៏គេមិនលើកលែងដែរ ។

« ទៅផ្លាស់ខោអាវឯងចេញសិនទៅ យើងនិងរៀបចំឱ្យ Tae សម្រាកនៅបន្ទប់ VIP មានការមើលថែរយ៉ាងដិតដល់ ដើម្បីកុំឱ្យឯងបារម្ភ » Delvite លើកដៃទៅគោះស្មាគេម្តងទៀត ប្រាប់គេឱ្យទៅផ្លាសប្តូរសម្លៀកបំពាក់ព្រោះតែខោអាវគេក៏មានដំណក់ឈាមរបស់កូននៅជាប់ មិនដឹងទេថាមនស្សស្រឡាញ់កូនដូចជាគេភ័យយ៉ាងមិចទេ នៅពេលដែលឃើញប្រត្តិការណ៍នៅចំពោះមុខបែបនេះនោះ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now