ភាគទី៤០:កូនស្តាប់ Appa ជាង

9.6K 652 14
                                    

    នៅតាមដងផ្លូវដែលឡានទំនើបកំពុងតែបោលទៅមុខជារឿយៗ មនុស្សធំទាំងពីរទាំងពីរគិតតែពីរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន មិនព្រមនិយាយស្តីអ្វីសូម្បីតែមួយម៉ាត់ ។ ទោះជាមាត់មិនបាននិយាយតែភ្នែកក៏ចេះតែដៀងសម្លឹងមើលគូដណ្តឹងជាប់រហូត ក៏ដឹងស្រាប់ហើយថា Jungkook ជាមនុស្សយ៉ាងមិច?? មិនសូវនិយាយស្តីអ្វីច្រើននោះទេ ហើយក៏មាត់រឹងមិនងាយនិយាយអ្វីចេញមកដូចគ្នា ទើបបានជាពួកគេស្ងាត់រាងៗខ្លួនបែបនេះ ។

« Appa » សម្លេងក្មេងប្រុសដែលសំងំក្នុងរង្វង់ដៃ Appa របស់គេតាំងពីចេញឡានមកបានបន្លឺឡើងកាត់ភាពស្ងៀមស្ងាត់ចេញ ។ រាងតូចដែលងាកមុខទៅមើលដងផ្លូវក៏ប្រញាប់ងាកមកមើលអ្នកកំពុងអង្គុយលើភ្លៅខ្លួនវិញ ។

« អឹម » Tae តបគេទៅវិញតិចៗ ញញឹមដាក់គេស្រាលៗ ដោយប្រើដៃស្រឡូនស្អាតអង្អែលសក់ទន់រលស់របស់កូនថ្នមៗ ។

« Appa » Taeguu និយាយឡើងម្តងទៀត ញញឹមដាក់រាងតូចឡើងលឹបភ្នែកអស់រលីង ខណៈដែល Tae ក៏ភ្លេចខ្លួនសើចតាមកូនទាល់តែបាន ។ ពេលដែលកំពុងតែសើចសប្បាយជាមួយកូនសុខៗ Tae ក៏ក្រឡេកភ្នែកទៅប៉ះនិង Jungkook ដែលដៀងភ្នែកសម្លឹងមកខ្លួន ទើបគេប្រញាប់ធ្វើធម្មតាវិញ ។

« កូនឈ្មោះអី?? » នាយកម្លោះមាត់រឹង ដាច់ចិត្តចោទសួរទៅកាន់រាងតូចមុន ទាំងភ្នែកនៅសម្លឹងមើលផ្លូវមិនឈប់ នេះបើផ្លូវមិនស្ទះទេ គេដល់ផ្ទះយូរហើយ តែថ្ងៃនេះកើតអីបានជាស្ទះម្ល៉េះ??

« សួរធ្វើអី?? » ជំនួសវិញដោយចម្លើយ Tae ក៏ផ្តល់សំណួរទៅគេវិញ អោនទៅថើបថ្ពាល់កូនប្រុសដែលអង្គុយលើភ្លៅមួយខ្សឺត ព្រោះតែក្រឺតខ្នាញ់និងគេពេក ។

« សួរឱ្យឆ្លើយ... Guu វៃប៉ាធ្វើអី?? » Jungkook ហាមាត់បម្រុងនិងប្រកែកជាមួយ Tae វិញ តែកូនប្រុសបែរជាលើកដៃមកវៃដើមដៃខ្លួន បែបមិនចង់ឱ្យនិយាយស្តីមកកាន់ Appa ដោយសម្តីបែបនោះ ។ ក្រោយពីវៃប៉ារួច Taeguu ក៏ច្រមិចខ្លួនចូលទៅរកប្រអប់ទ្រូងរបស់ Tae វិញ សំងំស្ងាត់មាត់ជ្រាបមិននិយាយអ្វីសោះ ។

« Jeon Taekie ( ចន ថេគី ) ឈ្មោះរបស់កូន... » Tae សើចបន្តិចពេលដែលឃើញមនុស្សមាឌធំមាំមួនរអ៊ូរងូវៗ ព្រោះតែកូនវៃ ឃើញបែបនេះខ្លួនបែរជាអស់សំណើចទៅវិញ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now