ភាគទី៤៦:ប៉ាៗវៃអូន វៃកូន

9K 577 7
                                    

    ពេលព្រឹកម៉ោងប្រហែលជាប្រាំបួនជាង ព្រះអាទិត្យបានចាំងចូលមកក្នុងបន្ទប់តាមបង្អួច ពួកយើងអាចសម្លឹងមើលងើយក្មេងប្រុសម្នាក់ដែលអង្គុយឈ្ងក់នៅលើគ្រែធ្វើភ្នែកម៉ក់ៗងាកមើលជុំវិញខ្លួនសម្លឹងរកមើល Appa និងប៉ាៗរបស់គេ តែគេបែរជាមិនឃើញអ្នកណានោះទេក្រៅពីប្អូនស្រីតូចដែលលង់លក់នៅជិតខ្លួននេះ ។

    Taeguu ទម្លាក់ជើងចុះពីលើគ្រែរួចក៏រត់ចេញពីក្នុងបន្ទប់ចូលទៅបន្ទប់ដែលនៅទល់មុខនេះប្រុច ។ កម្លោះតូចដើរតេះតះមករក Appa ដែលកំពុងតែសំងំគេងក្នុងរង្វង់ដៃរបស់ប៉ាៗគេយឺតៗ ងើយ.កឡើងសម្លឹងមើលមនុស្សធំទាំងពីរទាំងចងចញ្ចើម ។

« ខឹកៗ » បន្ទាប់ពីគេគិតពីនេះពីនោះហើយរួចរាល់ គេក៏តោងឡើងទៅលើគ្រែដែល ទម្លាក់ខ្លួនទៅគេងពីលើ Appa របស់គេមួយជំហរពេញ ធ្វើឱ្យរាងតូចភ្ញាក់ក្រញាង ព្រោះតែមិនបានដឹងមុន ។

« Appa » Taeguu បន្លឺឡើងទាំងសើចកក្អឹក ធ្វើឱ្យភ្ញាក់ថែមទាំងប៉ារបស់គេម្នាក់ទៀត Jungkook បន្តឹងកម្លាំងដៃអោបរាងតូចដែលនៅក្នុងរង្វង់ដៃបន្តិច ទើបបើកភ្នែកមើលកូនប្រុសដែលកំពុងតែអោប Appa របស់គេដែរ នាយអើតមើលទ្វារបន្ទប់បន្តិច ព្រោះតែចង់ដឹងថាគេចូលមកបានយ៉ាងមិច?? អើយយយ!!យប់មិញគេភ្លេចចាក់សោរបន្ទប់ ។

« Guu មកទីនេះអ្នកណាមើលប្អូន?? » Jungkook ឈោងដៃទៅយកកន្សែងមករុំល្វែងខាងក្រោមរបស់ខ្លួន បែរមកថើបរាងតូចមួយខ្សឺត បម្រុងនិងដើរចេញទៅតែក៏មានសម្លេងមួយកាត់ជាមុន...

« លោកខ្ញុំអត់មានសម្លៀកបំពាក់ទេ នាំ Guu ទៅផង » Tae ហៅគេឱ្យមកយកកូនទៅវិញ ព្រោះខ្លួននៅមិនទាន់បានស្លៀកពាក់នោះទេ បើកូននៅទីនេះឱ្យគេក្រោកពីគ្រែយ៉ាងមិចកើត??

« អូនដើរកើតឬអត់?? » Jungkook ដើរមកលើកពរកូនប្រុសចុះវិញ សួរនាំរាងតូចមិនទាន់និងដឹងអីផង អាល្អិតតោងឡើងលើគ្រែវិញទៀតហើយ ។

« Guu កុំឡើង នៅទីនេះហើយ » Jungkook លើកកូនមកដាក់នៅខាងក្រោមម្តងទៀត តែកូនតូចក៏រត់ទៅខាងនោះម្តង តោងឡើងដូចមុនអញ្ចឹង ។

« Guu ស្ងៀមសិនកូន ចាំប៉ាទិញឡានឱ្យណា ទិញឡានៗ អឹប!! នៅទីនេះហើយ » គ្រាន់តែឮថាបានឡានភ្លាម Taeguu ក៏ទម្លាក់ជើងរមួលខ្លួនចុះខ្លួនឯង មិនចាំបាច់ឱ្យប៉ាគេមកលើកទៀតនោះទេ ។ ឃើញបែបនេះ Jungkook ក៏សើចឡើងហុឹសៗ រួចទើបអោនទៅលើកបីរាងតូចឡើង ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now