ភាគទី៤:ទាសករនៅលេីគ្រែ

11.3K 685 17
                                    

បន្ទាប់ពីរៀបចំធ្វេីម្ហូបឱ្យគេរួចរាល់ នាយតូចរូបស្រស់ក៏សុំអនុញ្ញាតអ្នកស្រីJEONដេីម្បីយកអាហារឱ្យអ្នកដែលជាគូដណ្តឹង ទោះជាគាត់ប្រឹងឃាត់យ៉ាងមិចក៏គេនៅតែទទូចសុំគាត់រហូតដល់គាត់ព្រមឱ្យទៅ នេះជាលេីកទី1ហេីយដែលTaehyungឈានជេីងចេញពីភូមិគ្រឹះ គេមិនដែលចេញទៅណានោះទេ សូម្បីតែក្រៅរបងភូមិគ្រឹះ គេនៅតែខាងក្នុងបន្ទប់នឹងក្នុងភូមិគ្រឹះតែប៉ុណ្ណោះ បែបនេះហេីយទេីបគេគ្មានរសនិយមដូចអ្នកដទៃ អ្វីនៅខាងក្រៅក៏គេមិនសូវស្គាល់ នេះក៏ជាមូលហេតុមួយដែលJungkookតែងតែហៅគេថាមនុស្សឆ្គួត តេីមនុស្សឯណាទ្រាំនៅតែខាងក្នុងបាននោះ???មិនចេះចេញទៅណាមកណាដូចមនុស្សម្នាទូទៅ ដល់ថ្នាក់គេនិយាយតៗគ្នាថាប្រហែលគូដណ្តឹងJungkookជាមនុស្សឆ្គួតទេីបបានជាឃុំនៅតែខាងក្នុងមិនដែលឱ្យចេញមកខាងក្រៅ តែតាមពិតគេទេជាអ្នកដែលមិនចេញ គេមិនចង់ស្គាល់អ្នកណានោះទេ គេសុំតែរាល់ថ្ងៃបានឃេីញមុខJungkookប៉ុន្នឹងក៏គេសប្បាយចិត្តហេីយ

អ្នកបេីកឡានបានជូនTaehyungមកដល់ក្រុមហ៊ុនរបស់Jungkookដោយសុវត្ថិភាព ទោះបីជាចៅហ្វាយខ្លួនស្អប់នាយតូចនេះខ្លាំង តែអ្នកស្រីគេស្រឡាញ់ពេញចិត្តក្មេងម្នាក់នេះខ្លាំងណាស់ មិចនឹងអាចបណ្តោយឱ្យគេកេីតអីបាននោះ??

"អរគុណអ៉ំច្រេីនណាស់"Taehyungអោនគំនាបគាត់បន្តិចទុកជាការអរគុណទាំងញញឹមដាក់គាត់យ៉ាងស្រស់ រួចក៏ប្រញាប់ដេីរចូលទៅខាងក្នុងទាំងរាងខ្លាចៗ ព្រោះតែមនុស្សមិនចេះតិចអ្នកនោះទេដែលកំពុងតែសម្លឹងមកខ្លួន ព្រោះគេហាក់មិនទម្លាប់ខ្លួនទាល់តែសោះ

"ក្មេងតូចទីនេះមិនអាចដេីរចេញចូលផ្តេសផ្តាសនោះទេ ចេញទៅវិញទៅ"សន្តិសុខ ម្នាក់បានដេីរទៅមកពាំងផ្លូវរាងតូច ធ្វេីឱ្យគេទច់ដំណេីរភ្លាមៗ មិនហ៊ានសូម្បីតែងេីយមុខឡេីងមេីលគេ បានត្រឹមតែក្តោបប្រអប់អាហារយ៉ាងណែនតែប៉ុណ្ណោះ នេះហេីយជាមូលហេតុដែលគេមិនហ៊ានចេញមកខាងក្រៅ ព្រោះតែគេពូកែខ្លាច ឆាប់ភ័យ ខ្លាចគេខ្លាចឯងពេញនឹងទោះជាគេមិនធ្វេីអីក៏ដោយ និយាយជាមួយធម្មតាៗក៏គេញ័រខ្លួនបាត់ទៅហេីយ

"មកទីនេះធ្វេីអី???"គ្រាន់តែឮសម្លេងស៉ំានឹងត្រចៀកភ្លាម រាងតូចក៏ងេីយមុខឡេីងទៅសម្លឹងគេទាំងខ្លួនញ័រទទ្រេីត ព្រោះតែភ័យខ្លាចនឹងក្រសែភ្នែកដែលគេសម្លឹងមករកខ្លួនគេប្រហែលជាខឹងនឹងខ្លួនណាស់ហេីយដែលហ៊ានមករកគេដល់ទីនេះនោះ

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now