ភាគទី១៩:មនុស្សឆ្គួត!!!

9.8K 654 27
                                    

ពេលព្រឹកព្រលឹមស្រាងៗ Jungkookក៏បានរៀបចំខ្លួនទៅធ្វេីការ ទោះជាចិត្តមិនចង់ទៅតែថ្ងៃនេះមានប្រជុំសំខាន់ ដាច់ខាតគេត្រូវតែទៅឱ្យខានតែបាន ម្យ៉ាងដោយសារតែនៅក្នុងភូមិគ្រឹះក៏មានប្អូនស្រីនៅជាមួយស្រាប់ បេីសិនជាមានរឿងធ្វេីពួកនាងច្បាស់ជាទាក់ទងទៅប្រាប់ខ្លួនជាមិនខានទេ

ត្របកភ្នែកតូចស្តេីងក៏សន្សឹមៗបេីកឡេីងយឺតៗ ដូចមនុស្សគ្មានកម្លាំងកំហែង តែពេលដែលកែវភ្នែកទាំងគូបានបេីកឡេីងមក ភ្លាមនោះ....

" អាយយយ!!! កូនៗ...ហុឹក..អាយយ!!...អូនខ្លាចហេីយ..អូនសុំទោស...ហុឹកៗ..." Tae រហ័សស្រវេស្រវាក្រោកអង្គុយយ៉ាងលឿន ប្រឹងក្រលាស់ដៃក្រលាស់ជេីងចេញខ្លាំងៗ ដោយគិតថាជេីងរបស់ខ្លួននៅជាប់ច្រវ៉ាក់ដែលJungkookដាក់ឱ្យកាលពីយប់មិញនៅឡេីយ តែការពិតគេបានដោះចេញរួចតាំងពីយប់មិញម្ល៉េះ ប៉ុន្តែកែវភ្នែកទាំងគូបែរជាមេីលឃេីញបែបនោះទៅវិញ

" ចេញទៅ...ហុឹក...កុំចង់យកកូនខ្ញុំចេញពីខ្ញុំ...Jungច្បាស់ជាខឹង...ហុឹកៗ...ចេញទៅៗ...ហុឹកៗ... " Tae សកដៃទៅក្តោបពោះរបស់ខ្លួនជាប់ រំកិលខ្លួនឡេីងទៅរហូតដល់អឹបនឹងក្បាលគ្រែ ស្រែកទ្រហ៊ោរយំចេញមកឡេីងភ្លាត់សម្លេង ទឹកភ្នែកដែលកំពុងតែបង្ហូរចេញមកទាំងក្នុងខ្លួនចេះតែខ្លាចនេះខ្លាចនោះមិនឈប់ទាល់តែសោះ

" ទេៗ...កុំមកជិតខ្ញុំ...ខ្លាចហេីយ..ហុឹកៗ...Jungជួយអូនផង..គេ..គេចង់យកកូនយេីង..ហុឹក.. " Tae ទម្លាក់ជេីងចុះពីលេីគ្រែរត់ទៅរត់មកពេញបន្ទប់ រហូតដល់គេប្រទាក់ភ្នែកនឹងច្រវ៉ាក់ដែលJungkookទុកនៅក្បែរបន្ទប់ទឹកនោះមកកាន់ដៃ រួចក៏យកវាមកចងក្រព័ទ្ធជេីងដូចដែលJungkookចងឱ្យគេកាលពីយប់មិញ

៚ក្រឹក ក្រឹក៚

សម្លេងច្រវ៉ាក់ដែលនៅជាប់នឹង.កជេីងតូចបានបន្លឺឡេីងមិនដាច់សូរ Taeដេីរទៅទាញវាំងននបិទជិតឈឹងមិនឱ្យពន្លឺចាំងចូលមកបានទៀត ទេីបបង្វែរខ្លួនដេីរទៅបិទភ្លេីងបន្ទប់ដល់ថ្នាក់សល់តែភាពងងឹតស្លុបគ្របដណ្តប់បន្ទប់ទាំងមូល

" កូន..ខឹកៗ..កូន " Tae ទម្លាក់ខ្លួនអង្គុយនៅក្បែរទូខោអាវ ឈោងដៃទៅចាប់យកតុក្កតាដែលJungkookបានទិញឱ្យគេយកមកក្រសោបជាប់ទ្រូង សេីចឡេីងកក្អឹកទាំងទឹកភ្នែកហូរមកតក់មិនដាច់

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now