ភាគទី៩:មករកប៉ាឆាប់ៗណាកូនសម្លាញ់

10.7K 693 11
                                    

៚ភូមិគ្រឹះត្រកូលផាក

នៅក្នុងបន្ទប់ដ៏ធំទូលាយពួកយេីងក៏អាចមេីលឃេីញអ្នកដែលជាម្ចាស់ នោះគឺកម្លោះសង្ហារDelviteដែលកំពុងតែអង្គុយអង្អែលសក់រាងតូចរូបស្រស់ដែលសន្លប់អស់ពេលជាយូរមកនេះ នាយបារម្ភពីក្មេងម្នាក់នេះសឹងស្លាប់ទៅហេីយ ដៃជេីងគេមានសុទ្ធតែស្នាមជាំសឹងតែពេញខ្លួនមិនថាជាស្នាមវាយ ឫស្នាមខាំនោះទេ ទឹកមុខដែលតែងតែស្រស់បស់ញញឹមដាក់គេដាក់ឯងគ្រប់គ្នា ពេលនេះស្លេកដូចមនុស្សអត់ឈាម គេហួសចិត្តខ្លាំងណាស់ហេតុអ្វីបានជាក្មេងទន់ជ្រាយម្នាក់នេះអាចទ្រាំនៅជាមួុយគូដណ្តឹងនោះបាន?? បេីគេទាំងអាក្រក់ ទាំងឃោឃៅបែបនេះ

" មនុស្សដែលស្រឡាញ់អូនមិចក៏អូនមេីលមិនឃេីញ ទៅស្រឡាញ់ធ្វេីអីមនុស្សដែលមិនស្រឡាញ់អូនចឹងTae " Delvite បន្លឺឡេីងតិចៗ មេីលទៅគេហាក់ដូចជាហត់នឿយណាស់ ទេីបគេលក់ស្រួលបែបនេះ Delviteអោនទៅថេីបសក់គេមួយខ្សឺតស្រាលៗ រួចក៏ដកមកវិញ ខណៈដែលក្មេងតូចក៏កំពុងតែបេីកភ្នែកឡេីងមកដែល

" Jung " មនុស្សទី1ដែលគេហៅតែងតែជាប្រុសម្នាក់នោះ ប្រុសដែលវាយដំគេ មេីលងាយក្តីស្រឡាញ់គេ ស្អប់គេសឹងតែដល់ឆ្អឹង តែប្រុសម្នាក់នោះនៅតែជាមនុស្សដែលអាចឆក់យកបេះដូងក្មេងតូចនេះបានដដែល

" អូនដឹងខ្លួនហេីយហ្ហេស?? សម្រាកសិនទៅកុំទាន់ក្រោក " គ្រាន់តែឃេីញគេទប់ខ្លួនប្រុសនឹងក្រោកអង្គុយ Delviteក៏ប្រញាប់ឃាត់យ៉ាងលឿន តែគេនៅតែចចេសមិនស្តាប់ដដែល

" JungនៅឯណាបងDel?? " Tae ហេីបមាត់បន្លឺឡេីងតិចៗ រួចក៏ងាកមុខមេីលឆ្វេងមេីលស្តាំរកមេីលគូដណ្តឹងបណ្តូលចិត្ត តែបែរជាមិនឃេីញ សង្កេតមេីលបន្តិចទៀតក៏ដឹងថាមិនមែនជាបន្ទប់ខ្លួននោះទេ

" គេនៅផ្ទះគេឯណោះ អូនគេងសិនទៅមិនបាច់រកគេទេ " Delvite តបទៅគេទាំងក្រវី បន្ទាបគេលេីគ្រែវិញ តែគេបែរជាយំហ៊ូចេញមកសសឹកទៅវិញ

" ខ្ញុំនឹកJung..ហុឹក...បងDel..ហុឹក... " Tae ពេបមាត់យំសស្រេកសស្រាក់ ទឹកភ្នែករបស់គេតែងតែធ្វេីឱ្យគ្រប់គ្នាអាណិតស្រឡាញ់តែហេតុអីក៏គូដណ្តឹងគេមេីលឃេីញថារំអួយទៅវីញ?? Delviteទាញគេមកអោបបន្តិច រួចក៏អង្អែលសក់គេថ្នមៗ បែបលួងលោមគេឱ្យបាត់យំ

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now