ភាគទី២៦:កូនយំរកតែប៉ា

8.4K 587 13
                                    

" ដាច់ចិត្តមកមេីលកូនហេីយហ្ហេសកូនប្រុស?? មិននៅជាមួយស្រីកូនបន្តទៅ?? យល់ល្អកុំមករិតតែល្អតែម្តងទៅ ប្រពន្ធទាំងចាំ ទាំងទន្ទឹងមេីលផ្លូវ តាំងពីម៉ោង10ព្រឹក ឥឡូវម៉ោងជិត9យប់ហេីយ Jung កូនមានគិតខ្លះទេ?? " គ្រាន់តែបេីកទ្វារចូលមកដល់ភ្លាមអ្នកស្រី JEON ក៏ស្រែកថាឱ្យគេផាំងៗ និយាយជាមួយគេញ័រសាច់ទទ្រេីត ព្រោះតែខឹងនិងគេខ្លាំងពេក

" ម៉ាក់ជាអ្នកដេញកូនឱ្យទៅ ម៉ាក់កុំហៅកូនមកវិញឱ្យសោះ " Jungkook ក្រោកឈរពេញកម្ពស់យកកូនមកដាក់ក្បែរគូដណ្តឹងរបស់គេវិញ ឈានជេីងប្រុងនិងដេីរចេញ តែ...

" ប្រាប់ Doctor ឱ្យធ្វេីលិខិតថ្មី ហៅ Filex ឱ្យមកសុីញ៉េលិខិតទទួលយកកូន ហេីយលិខិតមុននេះហែកចោលទៅ "

" ហុឹកៗ...Jung...កុំទៅអី...ហុឹកៗ... " Tae ក្រវីក្បាលតតាត់ទាំងទឹកភ្នែកដាបថ្ពាល់ ទោះគេខឹងស្អប់ខ្លួនណាស់ យ៉ាងណាឱ្យគេព្រមទទួលយកកូន បេីគេចេញទៅពិតមែន លោកស្រី JEON ក៏មិនបាននិយាយលេងដែរ ។

" មិនបាច់ឃាត់គេទេ ឱ្យគេទៅឱ្យផុតទៅ " Mss.Jeon កាត់ប្រយោគរបស់រាងតូចទាំងកំហឹងអួលណែនពេញទ្រូង ចាំមេីលថាគេចិត្តដាច់ខ្លាំងប៉ុណ្ណា នេះជាសាច់ឈាមបង្កេីតរបស់គេ បេីគេដាច់ចិត្តចេញទៅមែន គេក៏មិនសមធ្វេីជាឪពុករបស់ក្មេងដូចគ្នា ។

" ង៉ា~~ ង៉ា~~ " សម្លេងក្មេងស្រែកយំបានបន្លឺឡេីងខ្លាំងៗ ដៃជេីងរបស់គេក៏ចាប់ផ្តេីមទធាក់តាមការយំរបស់គេដូចគ្នា ឃេីញបែបនេះ Tae ក៏ប្រញាប់លេីកគេមកបីទាំងខ្លួនឯងកំពុងតែយំសសឹកនៅឡេីយ ។

" ឱ្យកូនមក " Jungkook ខាំមាត់សង្កត់ចិត្តជាខ្លាំង សុខចិត្តព្រមចាញ់ ក៏មិនព្រមស្តាប់សម្លេងកូនយំនោះដែល ។ នាយសកដៃទៅទទួលកូនមកបីជាប់ ប៉ុន្តែគេនៅតែមិនទាន់បាត់យំ ថែមទាំងយកដៃមកខ្ទប់មុខ ខ្ទប់មាត់ថែមទៀត ទេីប Jungkook ដកដៃចេញមកម្ខាងទាញដៃតូចរបស់កូនចេញវិញ ខ្លាចថាបេីគេដាក់បែបនេះគេអាចនិងថប់ដង្ហេីម ។

" សម្លឹងមុខប៉ាធ្វេីអី?? មេីលឃេីញដែលហ្ហេសកូនសម្លាញ់?? កុំពូកែរករឿងពេក គ្មានអ្នកណាឈ្នះលួងទេ " Jungkook យកដៃទៅញីចុងច្រមុះគេថេីរៗ រួចក៏ញញឹមចេញមកទាំងមិនដឹងខ្លួន គ្រាន់តែគេមេីលក៏គេដឹងបាត់ទៅហេីយថាកូនគេពូកែរករឿងសម្បេីមណាស់ បេីលួងធម្មតាៗគេមិនព្រមបាត់យំនោះទេ ទាល់តែបីគេដេីរទេីបគេព្រមស្ងាត់មាត់ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now