ភាគទី៣៦:ឃ្លាតឆ្ងាយ

9.3K 625 30
                                    

« អូ...អូយយ » សម្លេងត្អូញរហុឹសៗនៅក្នុងដើម.ករបស់រាងតូចដែលកំពុងតែអង្គុយនៅលើពូក ហើយនៅជិតគេក៏មានគូដណ្តឹងរូបសង្ហារអង្គុយស្អំមុខត្រង់កន្លែងដែលគេទះមុននេះឱ្យថ្នមៗ ។ Jungkook សកដៃទៅស្រាក់ម្រាមដៃចូលគ្នាជាមួយគេ បែបប្រាប់គេឱ្យទ្រាំសិន ព្រោះបើមិនស្អំវាអាចនិងហើមថ្ពាល់មិនខានទេ ក៏ដឹងថាកម្លាំងដៃខ្លួនគឺខ្លាំងណាស់ ។

« ជិតរួចហើយ » Jungkook បន្លឺឡើងតិចៗ ច្របាច់ដៃគេថ្នមៗ រួចក៏ដាក់ស្អំឱ្យគេបន្តទៀត ទាល់តែប្រកដចិត្តថាវានិងមិនហើមទើប Jungkook ឈប់ស្អំ ដឹងថាគេទ្រាំណាស់ ទោះជាឈឺក៏គេមិនព្រមប្រាប់ គិតតែពីក្រវីក្បាលរហូត ។

« គេងទៅ » គ្រាន់តែឮការនិយាយរបស់ Jungkook ភ្លាម រាងតូចរូបស្រស់ក៏ដាក់ខ្លួនគេងក្បែរកូនប្រុស ដាក់ដៃទៅអោបកូនជាប់ រួចក៏សំងំគេងតាមការប្រាប់របស់គេទាល់តែលង់លក់ ។

« បងសុំទោស Tae ទ្រាំតែបន្តិចទៀត អូននិងលែងពិបាកហើយ » បាតដៃមាំក្រាស់របស់អ្នកដែលមាននាមជាគូដណ្តឹងក៏សន្សឹមៗលើកទៅក្រសោបរង្វង់មុខតូចស្រទន់របស់ក្មេងតូចដែលគេងលង់លក់មកកាន់ថ្នមៗ អោនទៅថើបបបូរមាត់របស់គេមួយខ្សឺតយ៉ាងវែង ហើយក៏ហួសទៅថើបថ្ងាសកូនប្រុសមួយខ្សឺតទៀត ទើបគេដកខ្លួនដើរចេញទៅវិញបាត់ ។

« Jung »

« មានអ្វីមែនទេ Fang?? » Jungkook ងាកមុខមកញញឹមដាក់នាងបន្តិច មុននិងលើកចញ្ចើមសួរនាងតាមក្រោយ ។

« អូនសុំបងទៅដើរលេងជាមួយមិត្តភក្តិនៅខាងក្រៅបានទេ?? ល្ងាចបន្តិចអូនមកវិញណា » Jifang តបទៅគេវិញទាំងញញឹមស្រស់ ទើតជើងឡើងអើតទៅថើបថ្ពាល់គេមួយខ្សឺតទុកជាការយកចិត្ត ។

« ហេតុអ្វីមិនបាន ទៅចុះអូនសម្លាញ់ » ថាហើយ Jungkook ក៏អោនទៅថើបនាងមួយខ្សឺតវិញ បង្វែរខ្លួនដើរចូលបន្ទប់ធ្វើការខណៈដែល Jifang ក៏ដើរចេញទៅដែរ ។

« ហុឹស » គ្រាន់តែចូលមកដល់បន្ទប់ភ្លាម Jungkook ក៏យកកន្សែងមកបបូរមាត់ រួចក៏ហួសមកជូតថ្ពាល់ត្រង់កន្លែងដែល Jifang ថើបមុននេះចេញ ធ្វើដូចជាខ្ពើមរអើមណាស់ចឹង ។

« រីង រីង »

« អាឡូ!! Jeon Jungkook និយាយ » អ្នកកម្លោះលើកទូរស័ព្ទមកដាក់អឹបនិងត្រចៀក រួចក៏ដើរទៅបើកកុំព្យូរទ័រពិនិត្យមើល ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now