ភាគទី៤៥:រាត្រីរបស់ពួកគេ🔞

10.7K 542 10
                                    

❗️ភាគនេះមានឈុតឆាកក្តៅសាច់ សុំទោសចំពោះពាក្យសម្តីមិនសមរម្យ 🙏🏻

បន្ទាប់ពីពួកគេនិយាយគ្នាលេងជាមួយនិងកូនៗយ៉ាងសប្បាយរីករាយសើចកក្អឹកលាន់ពេញផ្ទះ ។ Tae ក៏រៀបចំកន្លែងឱ្យកូនទាំងពីរគេងតាមការប្រាប់របស់ Jungkook មិនដឹងថាគេប្រញាប់ទៅណាបង្ខំគេឱ្យបំពេរកូនគេងទាំងដែលនេះទើបតែម៉ោងប្រាំពីរសោះ រាល់ដងកូនជើងល្អទាំងពីរនាក់នេះគេយប់ជ្រៅណាស់ ម៉ោងដប់ ដប់មួុយគេនៅមិនទាន់គេងផង ហើយនេះទើបតែម៉ោងប្រាំមួយសោះ គេបែរជាបង្ខំទៅវិញ ។

« កូនគេងលក់ហើយមែនទេ?? » Jungkook ដើរចេញពីក្នុងបន្ទប់ទឹកទាំងដៃមានកន្សែងញីសក់សើចរបស់ខ្លួនតិចៗ បោះជំហានដើរទៅរកប្រពន្ធយឺតៗ ។ Tae ក្រឡេកមុខទៅសម្លឹងគេបន្តិច រួចក៏ប្រញាប់ងាកមកវិញយ៉ាងលឿន អ្នកណាទៅហ៊ានមើលគេស្លៀកតែកន្សែងរុំល្វែងខាងក្រោមបាននោះ រាងកាយហាប់ណែនសាច់ដុំណែនណាប់ស្ទើរគ្រប់កន្លែងហើយនៅមានដំណក់ទឹកដក់ជាប់លើខ្លួនគេមិនទាន់ស្ងួតទៀត ឱ្យលុយទៀតក៏មិនហ៊ានមើលដែរ ។

« ទើបតែគេងមុននេះទេ លោកនៅមើលកូនទៅ ខ្ញុំទៅងូចទឹកម្តង » គ្រាន់តែគេដើរមកឈប់ក្បែរខ្លួនភ្លាម រាងតូចក៏ប្រញាប់យកលេសដកខ្លួនចេញវិញ ក្រោកឈរពេញកម្ពស់បម្រុងនិងដើរចូលទៅក្នុងបន្ទប់ទឹក តែខ្លួនក៏ត្រូវគេក្រសោបអោបជាប់មិនឱ្យដើរទៅណាបាន ។

« បងចាំអូន » សម្លេងខ្សឹបប្រហើរៗបន្លឺឡើងចេញពីក្រអូមមាត់អ្នកកម្លោះដែលមាននាមជាគូដណ្តឹងរូបសង្ហារដូចទេវបុត្រដើរដីបានធ្វើឱ្យរាងតូចរូបស្រស់អៀនមួយរំពេច ។ ដងខ្លួនប្រកៀកជាប់គ្នាយ៉ាងស្និតស្នាល នេះបើសិនជា Tae មិនពាក់អាវដូច Jungkook ដែរ គឺមានតែសាច់ប្រកៀកសាច់និងគ្នាហើយ ។

« ឆាប់មកវិញ » ចុងច្រមុះស្រួចមានខ្ទង់បានអោនទៅថើបថ្ពាល់ទន់រលោងរបស់ Tae ថ្នមៗ រួចទើបហួសមកថែលថើបបបូរមាត់ពណ៌ផ្កាឈូកស្រស់ដែលតែងតែទាក់ទាញចិត្តគេឱ្យចង់តែថែលថើបឱ្យឆ្អែតឆ្អន់ ឃើញពេលណាគេចង់តែបឺតឱ្យណាណីទេ តែពេលខ្លះក៏ទ្រាំ ព្រោះបើសិនជាគេបានប៉ះបបូរមាត់ហើយ គេក៏មិនបញ្ចប់ត្រឹមការដែរ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now