ភាគទី៣០:ក្តីសុខដែលកូនតូចត្រូវការ

8.6K 586 18
                                    

« កូនគេងឬនៅ?? » ស្របនិងការសួរនាំអ្នកកម្លោះរូបសង្ហារក៏បោះជំហានចេញពីក្នុងបន្ទប់ទឹកដោយមានកន្សែងរុំល្វែងខាងក្រោយ ក្នុងដៃក៏មានកូនសន្សែង.សតូចមួយញីសក់សេីចរបស់គេតិចៗ ។ Jungkook បោះជំហានមករករាងតូចដែលកំពុងតែគេងលួងកូនតូចឱ្យគេព្រមគេង ប៉ុន្តែគេមិនព្រមគេងទាល់តែសោះ ត្រចៀកផ្ទៀងចាំស្តាប់សម្លេងចរចាររបស់មនុស្សធំ ដៃជេីងក៏លេីកច្រងេងច្រងាងពេញនិង ។

« គឺនៅទេ បេីបងងងុយបងគេងចុះ អូននៅមេីលកូនបាន » Tae រំកិលខ្លួនក្រោកអង្គុយវិញ ពត់ពែនខ្លួនបន្តិចព្រោះតែរាងចុករោយ តែភ្លាមនោះកូនតូចក៏ស្រែកយំភ្លាម ដូចជាខ្លាច Appa គេក្រោកទៅណាចោលគេចឹង ។

« អូ!! អូ!! Appa នៅទីនេះតេី កុំយំកូន » Tae បែរខ្លួនមកមេីលកូនតូចវិញ សកដៃទៅទះគូទគេថ្នមៗលួងគេឱ្យបាត់យំ ទេីបសន្សឹមៗដាក់ខ្លួនចុះគេងក្បែរគេ ។

« ង៉ា~~ ង៉ា~~ »

« រករឿងទៀតហេីយ?? » Jungkook ដាក់ខ្លួនអង្គុយចុះនៅក្បែរកូន សម្លឹងមេីលក្មេងដែលកំពុងតែពេបមាត់ស្រែកយំយកៗ បម្រះខ្លួនចុះឡេីងៗ រួចច្រងិលខ្លួនចូលទៅរក Appa របស់គេ សំងំស្ងាត់មាត់ឈឹងលែងយំបន្តទៀត ។

« ឱ្យកូនជញ្ជក់ទ្រូងទៀតហេីយហ្ហេស?? » Jungkook ចោទសួរទៅកាន់រាងតូចទាំងចងចញ្ចេីមក្របួចចូលគ្នា ។

« អូនមិនចង់ឱ្យកូនយំ » Tae តបទៅគេវីញទាំងដៃនៅទះគូទកូនប្រុសថ្នមៗ ទាល់តែធ្វេីបែបនេះទេីបគេឆាប់គេង បេីមិនចឹងគេធ្វេីទុក្ខមិនឱ្យបានគេងមួយផ្ទះនិង ។

« មិនឱ្យគេអឹមទឹកដោះគោ »

« គេមិនព្រមអឹមទេ គេរុញចេញ » Tae ឈ្ងោកមុខទៅមេីលកូនបន្តិច ក៏ឃេីញថាគេកំពុងតែបិទភ្នែកចុះបណ្តេីរៗហេីយ ខណៈដែលមាត់គេក៏នៅតែជញ្ជក់មិនឈប់ ។
                   __________________

    ប្រហែលជារាងយូរបន្តិច Taeguu ក៏បានគេងលក់ ទេីប Tae ប្រញាប់ដកខ្លួនចេញពីគេយឺតៗ ព្រោះខ្លួននៅមិនទាន់បានងូចទឹកនៅឡេីយ តែពេលដែលដកខ្លួនចេញភ្លាម ចង្កេះតូចក៏ត្រូវបានប្រអប់ដៃមាំក្រាស់សកមកក្រព័ទ្ធជាប់ ទាញមកផ្អឹបនិងផែនទ្រូងយ៉ាងស្និតស្នាល ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now