ភាគទី៣២:អាល្អិតចេះច្រណែន

8.6K 600 20
                                    

បន្ទាប់ពីចំណាយពេលនៅជាមួយគ្នាយ៉ាងមានក្តីសុខនិងសុភមង្គលអស់រយៈពីខែមកនេះ Jungkook តែងតែយកចិត្តទុកដាក់លេីប្រពន្ធនិងកូនរបស់គេ ហេីយក៏មិនដែលទៅរក Ravisin ដូចមុនទៀតដែល ។ ក្រឡេកមកមេីលថ្ងៃនេះវិញ គឺជាថ្ងៃដែល Jungkook នាំ Taehyung និងកូនទៅដេីរលេងដល់ទៅ១សប្តាហ៍ឯណោះ ចំណែកឯគម្រោងវិញគឺប្អូនស្រីរបស់ Jungkook នេះហេីយជាអ្នករៀបចំ ពួកនាងសុទ្ធតែដឹងថាបងប្រុសនាងស្រឡាញ់ Taehyung ប៉ុន្តែមាត់គេវារឹងមិនចេះសម្តីពិរោះឬក៏និយាយស្តីផ្អែមល្ហែមដាក់ Tae ដែល ប៉ុន្តែរាល់កាយវិការដែលគេបានធ្វេីគឺពោរពេញដោយក្តីស្រឡាញ់និងការព្រួយបារម្ភ ។

« Guu នៅឱ្យស្ងៀមកូនប្រយ័ត្នធ្លាក់ណា » សម្លេងរបស់រាងតូចដែលកំពុងតែទេីតជេីងចង្អេីតឡេីងយកវ៉ាលីដែលនៅខាងលេីទូ ទាំងភ្នែកចេះតែសម្លឹងមកកូនប្រុសដែលនៅរវីមរវាមពេញគ្រែ ពេលនេះ Taeguu គេមានអាយុ៦ខែហេីយ គេចេះក្រឡាប់ ហេីយថែមទាំងចេះចាប់នេះចាំនោះបានដោយងាយ ហេីយគេក៏តែងតែចរចារនិយាយជាមួយប៉ានិង Appa របស់គេរហូត គ្រាន់តែមនុស្សចាស់ស្តាប់មិនបាននិងអ្វីដែលគេចង់និយាយ ។

« បេីយកមិនដល់ប្រឹងយកធ្វេីអី?? ចុះបេីវាធ្លាក់មកត្រូវក្បាលគិតយ៉ាងមិច?? » ស្របនិងការស្តីបន្ទោស Jungkook ក៏យកដៃមកទប់វ៉ាលីដែលវិសនិងធ្លាក់មកត្រូវក្មេងតូចម្នាក់ ជាប់ អោនមុខទៅស្តីអោយគេផាំងៗ រួចក៏លេីកវ៉ាលីចុះមកដាក់នៅខាងក្រោម ។

« អូនឃេីញបងរវល់ ទេីបអូនខ្ជិលរំខាន » Tae អោនមុខចុះភ្លាមៗ គេចចេញពីការស្តីបន្ទោសរបស់គេ ឃេីញបែបនេះ Jungkook ក៏ដកដង្ហេីមធំ ដោយសារតែខ្លួនក៏មិនចង់សម្តីធំដាក់គេដែល តែធ្វេីយ៉ាងមិចអម្បាញ់មិញគេស្តីអោយព្រោះបារម្ភ បេីសិនជាខ្លួនមកយឺតតែមួយជំហានវ៉ាលីនេះនិងធ្លាក់ចុះមកត្រូវក្មេងម្នាក់នេះមិនខានទេ ។

« ខឹកៗ... » គ្រាន់តែឮសម្លេងសេីចរបស់កូនភ្លាម ពួកគេក៏ងាកមុខទៅមេីលកូនព្រមគ្នា Tae សេីចចេញមកបន្តិច រួចក៏ដេីរទៅរកក្មេងដែលក្រឡាប់លេងពេញគ្រែ នេះចេះ Jungkook ប្តូរគ្រែឱ្យរាងធំជាងមុន ទេីបគេហ៊ានបណ្តោយឱ្យកូនរពិសម្នាក់នេះនៅលេីគ្រែម្នាក់ឯង បេីកាលពីគេចេះក្រឡាប់ដំបូង ក្រឡាប់ចុះក្រឡាប់ឡេីងដូចគ្រាប់ឡុកឡាក់ចឹង ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now