ភាគទី២៤:មិនមកមេីលមុខកូនទេ??

8.5K 577 16
                                    

   ព្រិចភ្នែកបេីកភ្នែកពេលនេះក្មេងតូចរូបស្រស់ក៏បានពរពោះកូនប្រាំបួនខែមកហេីយ នៅឡេីយតែចាំថ្ងៃកេីតប៉ុណ្ណោះ ចំណែកឯការប៉ះទង្គិចផ្លូវចិត្តក៏បានជាសះស្បេីយ Jungkookតែងតែនាំគេទៅនេះទៅនោះទោះជាវាមិនមែនជាកន្លែងដេីរលេង តែក៏បានឱ្យក្មេងតូចស្រស់បស់ច្រេីនជាងមុនណាស់ គេបានកែរគ្រប់យ៉ាង ល្អជាមួយTaeគ្រប់ពេល តែទាស់ម្យ៉ាងគេនៅតែមិនបានដាច់ស្រាច់ជាមួយRavisinនោះទេ គេនៅតែទៅរកនាងដដែល ទោះជាមិនបានទៅរករាល់ថ្ងៃ តែវាក៏ញឹកញាប់ណាស់ដែល

   ពេលព្រឹកព្រលឹងស្រាងៗ អ្នកកម្លោះដែលបានគេងលង់លក់បានកម្រេីកត្របកភ្នែកបេីកឡេីងយឺតៗ ដៃក៏រាវរកគូដណ្តឹងដែលគេបានគេងអោបកាលពីយប់មិញ តែបែរជាមិនប៉ះអ្វីទៅវិញ Jungkookស្រវេស្រវាក្រោកយកលឿន រត់ចុះទៅខាងក្រោមដោយសង្ឃឹមថាខ្លួននិងបានឃេីញគេ

" Tae អូនចុះមកខាងក្រោមធ្វេីអី?? ហេតុអីមិនចាំបងសិន?? " Jungkook បោះជំហានដេីរទៅរកគេមួយៗ ទាំងលួចដកដង្ហេីមធូរទ្រូងពេលដែលបានឃេីញគេកំពុងតែឈរនៅផ្ទះបាយ មិនប្រាប់ក៏ដឹងថាគេច្បាស់ជាធ្វេីម្ហូបទៀតហេីយ ហាមមិនស្តាប់ពិតមែន

" អូនឃេីញបងគេងលក់ស្រួល ទេីបអូនមិនចង់រំខានបង " Tae ងាកមុខទៅញញឹមដាក់គេបន្តិច រួចក៏ងាកមកវិញ ដោយបណ្តោយឱ្យJungkookថេីបចន្លោះ.កខ្លួនតាមចិត្ត ព្រោះគេតែងតែបែបនេះដល់ថ្នាក់Taeទម្លាប់ខ្លួនទៅហេីយ

" លេីកក្រោយដាស់បងឮទេ?? " Jungkook ងេីបមុខពី.កគេវិញបន្ទាប់ពីថេីបអស់ចិត្ត ដាក់មុខទៅអឹបនិងស្មារបស់គេជំនួសវិញ

" តែបងគេង អូន...អឹម... " មិនរងចាំឱ្យគេប្រកែកទាន់ Jungkookក៏អេីតមុខទៅបឺតជញ្ជក់បបូរមាត់តូចផ្អែមរបស់គេ មិនឱ្យគេប្រកែកនិងអ្វីដែលខ្លួនប្រាប់បាននោះទេ

" លេីកក្រោយដាស់បងឮទេ?? " Jungkook សង្កត់សម្លេងបន្តិច រាងតូចក៏ងក់ក្បាលញាប់ស្អេក ស្រួលមិនស្រួលគេច្បាស់ជាខ្លាចទៀតហេីយដែលJungkookនិយាយសង្កត់សម្លេងបែបនេះ

" ខ្លាចបងទៀតហេីយ?? "

" អត់ទេ!! អូនស្រឡាញ់បង ចឹងអូនត្រូវស្តាប់បង " Tae ក្រវីក្បាលតិចៗ សកដៃទៅបិទហ្គ្រាសវិញ រួចក៏បង្វែរមុខមកញញឹមដាក់មនុស្សជាទីស្រឡាញ់តាមទម្លាប់

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now