ភាគទី៣៥:ទឹកភ្នែក

8.6K 594 28
                                    

« នៅលួងកូនឯងឱ្យបាត់យំទៅ ឆើស!! គួរឱ្យធុញទ្រាន់ពិតមែន » Jifang បន្លឺឡើងទាំងដៀងភ្នែកសម្លក់គេមិនដាក់ភ្នែក រួចក៏ឈានជើងដើរចេញទៅវិញដោយមិនភ្លេចទាញថូផ្កាដែលនៅមាត់ទ្វារក្រវាសចោលបែកខ្ទេចខ្ទីអស់ ។

« ង៉ា~~ ង៉ា~~ » គ្រាន់តែឃើញថានាងចេញទៅផុត រាងតូចក៏ប្រញាប់រត់ទៅបិទទ្វារចាក់សោរគន្លឹះពីខាងក្នុងយ៉ាងលឿន ព្រោះតែខ្លាចនាងចូលមកធ្វើបាបកូនម្តងទៀត ។

« ឈប់យំទៅកូនណា អូ!! អូ!! អស់អីហើយៗ » Tae លើកដៃទៅគោះខ្នងខ្លួនស្រាលៗ និយាយលួងលោមគេដោយប្រើសម្តីផ្អែមស្រទន់ ក៏កូននៅតែមិនព្រមបាត់យំដដែល ប្រហែលជាគេឈឺដៃណាស់ហើយទើបបានជាយំមិនឈប់បែបនេះ ។

« អា...អាឡូ...Jung » ដោយសារតែអស់ជម្រើសឃើញកូនយំមិនបាត់ រាងតូចក៏ប្រញាប់តេទូរស័ព្ទទៅ Jungkook ដើម្បីឱ្យគេជួយលួងកូនខ្លះ ព្រោះកូនក៏ស្តាប់សម្តីគេណាស់ដែរ ។

« មានអ្វីមែនទេ?? » Jungkook ទម្លាក់ឯកសារចុះពីលើដៃវិញយ៉ាងលឿនរងចាំការតប.តពីអ្នកម្ខាងទៀតទាំងតក់ក្រហល់ អារម្មណ៍គេកំពុងតែនៅមិនស្រណុកស្រាប់ផង ហើយ Tas ថែមទាំងទូរស័ព្ទមកខ្លួនទាំងសម្លេងញ័រៗរបៀបមនុស្សប្រឹងទប់សម្លេងយំទៀត បែបនេះឱ្យគេស្ងប់ចិត្តយ៉ាងមិច??

« Jung...និយាយអ្វីបន្តិចមក Guu យំខ្លាំងណាស់...ហុឹកៗ » Tae និយាយទៅកាន់គេទាំងអណ្តឺតអណ្តក់សម្លេងយំមកខ្សួលៗ ខំប្រឹងលួងលោមកូនយ៉ាងណាក៏នៅតែដដែល ។

« Guu កូនប៉ា ឈប់យំទៅណា ប៉ាទៅវិញឥឡូវហើយ ចាំប៉ាទិញលេងខ្លះផ្ញើរកូនណា ឮទេ Guu?? » សម្លេងលួងលោមបង្កប់ទៅដោយក្តីស្រឡាញ់បានបន្លឺឡើងតិចៗ ទើបរាងតូចប្រញាប់យកទូរស័ព្ទមកដាក់ជិតកូនប្រុស ថើបគេថ្នមៗលួងគេឱ្យបាត់យំវិញ ។

« ង៉ា~~ » Taeguu រាងបន្ថយសម្លេងយំបន្តិច តែនៅបន្តយំរហុឹសៗមិនឈប់ លើកដៃក្រវីចុះក្រវីឡើងបែបចង់ប្រាប់ថាឈឺណាស់ គ្នាត្រឹមតែជាកូនក្មេងអាយុ៦ខែមានកម្លាំងស្អីទៅទ្រាំឈឺនោះ ។

« បន្តិចទៀតប៉ាទៅវិញហើយ ចាំប៉ាណា » មិនចាំយូរអ្នកកម្លោះក៏ស្ទុះងើបពីលើកៅអីដើរចេញទៅយ៉ាងលឿន ។ ទោះជាគេនៅមិនទាន់បានរកឯកសារដែលគេចំណាយពេលរកមុននេះឃើញក៏ដោយ ក៏គេត្រូវតែប្រញាប់ទៅវិញ ព្រោះគេមិនអាចបណ្តោយឱ្យកូនគេយំបាននោះទេ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now