ភាគទី៥:ព្រោះតែស្រឡាញ់

10K 627 5
                                    

"ទុកនៅត្រង់នេះហេីយ ចំណែកឯងក៏ដេកវិញទៅ"សម្តីគម្រោះគម្រេីយគ្មានភាពផ្អែមល្ហែមបានបន្លឺឡេីង បន្ទាប់ពីគេឃេីញថាTaeប្រុងនឹងកាន់ប្រអប់អាហារនោះទៅទុក ទេីបគេប្រាប់ជាមុនឱ្យទុកនៅក្បែរតុជិតគ្រែនោះ ព្រោះតែឃេីញគេហាក់ពិបាកក្នងការអង្គុយ ចុះទម្រាំតែដេីរទៀតគេប្រហែលជាអាចធ្លាក់ខ្លួនឈឺទេីបគេសុខចិត្តធ្វេីជាចិត្តព្រះ ឱ្យគេសម្រាកសិន

Jungkookបោះជំហានចេញទៅខាងក្រៅវិញដោយរុំត្រឹមតែកន្សែងត្រឹមចង្កេះ អ្នកកម្លោះទាញទ្វារបិទវិញដែល តែវាមិនជិតទេីបធ្វេីឱ្យរាងតូចដែលគេងនៅលេីគ្រែអាចមេីលឃេីញថាអ្នកជាគូដណ្តឹងកំពុងតែបឺតជញ្ជក់មាត់គ្នាជាមួយនឹងស្រីម្នាក់ ដែលមេីលទៅការតុបតែងខ្លួននាងគឺជាបុគ្គលិកក្រុមហ៊ុន Taeព្រិចភ្នែកតិចៗខណៈដែលដំណក់ទឹកថ្លាៗក៏កំពុងតែហូរចុះមកយឺតៗ គេបង្វែរខ្នងបែរគេចពីរូបភាពដែលនៅចំពោះមុខ ខ្ទប់មុខនឹងភួយយំខ្សួលៗចេញមកតិចៗ ព្រោះតែមិនហ៊ានយំខ្លាំង ខ្លាចថាអ្នកនៅខាងក្រៅខឹងនឹងខ្លួនដែលរំខានក្តីសុខរបស់គេ ទេីបសុខចិត្តទ្រាំយំរហូតដល់លង់លក់ទាំងទឹកភ្នែកនៅដាបថ្ពាល់

៚រីង រីង៚

សម្លេងទូរស័ព្ទបានបន្លឺឡេីងធ្វេីឱ្យអ្នកកម្លោះដែលកំពុងតែបិទភ្នែកសំងំគេង បន្ទាប់ពីគេទេីបតែបញ្ចប់សង្គ្រាមស្នេហ៍រួចមុននេះ បាតដៃមាំក្រាស់ក៏លូកទៅរាវរកទូរស័ព្ទ ចុចទទួលជាមុនទេីបដាក់វាផ្អឹបនឹងត្រចៀក

"អាឡូ អ្នកណា??"Jungkookបន្លឺឡេីងតិចៗ ទាំងភ្នែកនៅបិទជិតនៅឡេីយ ព្រោះតែរាងអស់កម្លាំងដែល

"JungនាំTaeមកផ្ទះវិញឥឡូវនេះ មកដល់កូនច្បាស់ជាដឹងគ្នាជាមួយម៉ាក់"Mrs.Jeonគំហកដាក់គេខ្លាំងៗ ព្រោះតែរាងខឹងនឹងកូនប្រុស ចុចទូរស័ព្ទបិទវិញដោយមិនភ្លេចផ្តាំគេឱ្យឆាប់មក

"ហ្ហេីយ!!!ស្អីទៀតហេីយវេីយយយ!!"Jungkookទម្លាក់ទូរស័ព្ទចុះវិញ គំហកឡេីងខ្លាំងៗដល់ថ្នាក់ភ្ញាក់ដល់រាងតូចដែលគេងនៅខាងក្នុងនោះ Taeស្ទុះក្រោកអង្គុយយ៉ាងលឿន ទាញភួយមកអោបជាប់ទ្រូងទាំងសម្លឹងទៅមាត់ទ្វារបន្ទប់មិនដាក់ភ្នែក ហាក់ដូចជាដឹងថាបន្តិចទៀតនឹងមានមនុស្សចូលមកជាមិនខាង

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now