ភាគទី៣១:គេចង់បានអ្វី??

8.4K 577 26
                                    

« ង៉ា~~ ង៉ា~~ » សម្លេងស្រែកយំរបស់ក្មេងតូចអាយុបួនខែដែលកំពុងតែយំង៉ាៗ ក្នុងដៃរបស់ប៉ារបស់គេ ដៃជេីងលេីកឡេីងរវេីមរវាមច្រងេងច្រងាងពេញនិង យំកាន់តែខ្លាំងពេកដែលគេមិនបានអ្វីដូចចិត្ត ។

« Jung ឱ្យកូនមកអូនវិញមក កូនយំខ្លាំងណាស់ » Tae ដេីរចេញពីបន្ទប់ទឹកយ៉ាងទាំងខ្លួននៅពាក់អាវឃ្លុំនៅឡេីយ តេីឱ្យគេងូចទឹកបានយ៉ាងមិចទៅ បេីគេឮសម្លេងកូនមិនយំមិនឈប់បែបនេះនោះ ។

    Jungkook មិនតបរួចក៏បីកូនយកទៅឱ្យរាងតូចវិញ កូនតូចហាក់ដូចជាចាំរង្វង់ដៃដែលបីថ្នាក់ថ្នមគេពោរពេញទៅដោយក្តីស្រឡាញ់ គេក៏ច្រមុជមុខចូលទៅរកទ្រូងគេ បំណងគឺចង់ប៉ះពាល់ចុងស្រួចដែលគេតែងតែអង្កៀមជញ្ជក់ តែក៏មិនប៉ះដោយសារតែរាងតូចពាក់អាវឃ្លុំរាងក្រាស់ ទេីបគេប៉ះមិនបាន ។

« ង៉ា~~ ង៉ា~~ » Taeguu ពេបមាត់បែរមុខចេញមកវិញ ទាំងយំសសឹក ដៃក៏លេីកមកខ្ទប់មុខយំ ជេីងក៏ទធាក់រវេីមរវាម បែបចង់ប្រាប់ថាគេមិនសុខចិត្តនោះទេ ។

« អា៎!! បាត់ឈឹងទៅកូនសម្លាញ់ » Tae យកដៃទៅទះគូទគេថ្នមៗ ទេីបឈានជេីងទៅអង្គុយលេីគ្រែទាញអាវឃ្លុំសំយេសចុះបន្តិច បង្ហាញដេីមទ្រូងមានសាច់ពេីកៗចេញមក ខណៈអ្នកដែលជាគូដណ្តឹងតាមសម្លឹងមេីលគេសឹងតែជ្រុះគ្រាប់ភ្នែក ប្រឹងដកដង្ហេីមវែងៗមួយៗ ទប់អារម្មណ៍ត្រេកត្រអាលមិនឱ្យកេីនឡេីងបន្ថែមទៀត ។

« Guu កុំអង្កៀមខ្លាំងពេក Appa ឈឺណា » Tae បន្លឺឡេីងតិចៗ សកដៃទៅខ្ញាំ ទាំងស្រៀវ ទាំងឈឺ ព្រោះតែកូនម្នាក់ប្រឹងជញ្ជក់យកៗ អង្កៀមផងអីផង នេះបេីគេមានធ្មេញគេប្រហែលជាខាំបាត់ទៅហេីយ តែដោយសារតែមិនមានទេីបគេបានតែអង្កៀមនិងអញ្ចេញតែប៉ុណ្ណោះ ។

« ឱ្យកូនមឹមទឹកដោះគោវិញទៅ បេីឈឺនោះ » Jungkook ដាក់ខ្លួនអង្គុយចុះក្បែរគេ ទេីបដាក់ទឹកដោះគោទៅក្បែរមាត់កូន តែគេក៏លេីកដៃរុញចេញមិនស្រណោះសោះ ។

« មានទឹកដោះហ្ហេស?? បានកូនជញ្ជក់?? » Jungkook អេីតមុខទៅសួរគេទាំងចងចញ្ចេីម លួចដៀងភ្នែកទៅមេីលទ្រូងគេជារឿយៗ ស្រួលមិនស្រួលគេច្រណែនកូនផងក៏មិនដឹង ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now