ភាគទី៨:គូដណ្តឹងចិត្តខ្មៅ

9.7K 654 11
                                    

៚ព្រូស៚

រាងកាយតូចច្រឡឹងត្រូវបានគេអ្នកកម្លោះជាគូដណ្តឹងច្រានចូលទៅក្នងបន្ទប់ទឹកមួយទំហឹង ដោយមិនខ្វល់នោះទេថាគេឈឺឫក៏អត់?? Jungkookសកដៃទៅទាញប្រដាប់បាញ់ទឹកមកបាញ់ពីលេីខ្លួនរាងតូចខ្លាំងៗ តម្លេីងកម្លាំងទឹកបាញ់ដាក់គេដល់ថ្នាក់សាច់.សរបស់គេប្រែទៅជាក្រហមងាំង

" ហុឹក...អូនឈឺ...ហុឹក " Tae លេីកដៃស្រឡូនមកក្រោបខ្លួនជាប់ ទឹកភ្នែកក៏ហូរមកប្រណាំងជាមួយនឹងកម្លាំងទឹក យំដង្ហក់សស្រេកសស្រាក់ ទាំងឈឺពេញខ្លួន

" លាងសន្តានថោកដែលនៅជាប់ខ្លួនឯង មនុស្សឆ្គួតដូចជាឯងអាសដាក់ឱ្យតែគ្រប់ប្រុស និយាយតាមទ្រង់ទៅចុះ ដេកជាមួយឯងយេីងរអេីម រអេីមសឹងស្លាប់ទៅហេីយ ឈ្វេីយ!!!ខ្ពេីម " Jungkook ក្រវាត់ប្រដាប់បាញ់ទឹកនោះទៅម្ខាង រួចក៏ចាប់ច្របាច់ចង្ការរាងតូចឱ្យងេីយមករកខ្លួន ក្រសែភ្នែកពោរពេញទៅដោយភាពខឹងសម្បារ នឹងការប្រច័ណ្ឌហួងហែង តែសម្តីគេមួយម៉ាត់ណាក៏ខ្ពេីម ក៏រអេីមមិនដែលបាត់

" កេីតមកនៅក្នុងឋានៈខ្ពង់ខ្ពស់ តែសន្តានថោកនៅតែថោក លាងមិនជ្រះ សមណាស់ដែលយេីងហៅឯងទាសករតណ្ហា ទាសករនៅលេីគ្រែ និយាយទៅថាវាសមនឹងឯង " Jungkook គំហកដាក់គេឡេីងសម្លេងខ្ទរពេញបន្ទប់ ធ្វេីឱ្យក្មេងតូចរូបស្រស់ញ័រខ្លួនចំប្រក់ដូចកូនមាន់ធ្លាក់ទឹក តែគេនៅតែងក់ក្បាលទទួលយកការមេីលងាយដៀលថាពីគូដណ្តឹង ទាំងមិនប្រកែកមួយម៉ាត់

" មិចមិនឆ្លេីយ?? " Tae សម្រក់ទឹកភ្នែកមកកាន់តែខ្លាំង ភ័យនឹងសម្លេងស្រែកសម្លុត កាយវិការដូចបីសាចរបស់គេសឹងតែរត់ចេញទៅហេីយ តែគេមិនដាច់ចិត្ត មិនដាច់ព្រោះតែស្រឡាញ់ ទេីបសុខចិត្តនៅឱ្យគេវាយដំ ដៀលជេរស្តីថាឱ្យរាល់ថ្ងៃបែបនេះ

" អូន...អូន...សមនឹង..ហុឹក...ទទួលឈ្មោះនេះ...ហុឹក " Tae បិទភ្នែកនិយាយទាំងញ័រមាត់ ទឹកភ្នែកក៏ហូរមកជារឿយៗមិនដាច់ គិតថាឈ្មោះនេះល្អណាស់ហ្ហេស??ទាសការលេីគ្រែនឹងអ្នកណាទៅចង់បានទៅ?? គេចង់បានឈ្មោះជាប្រពន្ធ ឈ្មោះដែលប្រុសម្នាក់ស្រឡាញ់ចេញពីចិត្ត

" ល្អណាស់ក្មេងតូច " Jungkook ញញឹមចេញមកបន្តិច ក្រសែភ្នែកពណ៌ខ្មៅដុតក៏ក្រឡេកប៉ះនឹងដៃស្រឡូនស្អាតរបស់គេ ដៃដែលអាប្រុសម្នាក់នេះចាប់ពេញៗដៃ មានវាសិទ្ធអីប៉ះពាល់កម្មសិទ្ធគេនោះ

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now