ភាគទី៤៧:កូនកំហូចខ្លាចស្រី

8.2K 551 8
                                    

« ទេ!! បងមិនបានវៃកូនទេ » អ្នកកម្លោះ ប្រកែកតវ៉ាវិញយ៉ាងលឿន នេះកូនចង់ឱ្យ Tae ញឹងស្លឹកត្រចៀកខ្លួនទៀតឬក៏យ៉ាងមិចបានជាមកចោទគេបែបនេះ បើថាទះតិចៗគេពិតជាបានទះមែន តែវៃគេមិនបានវៃផង សមតែវៃឱ្យហើមគូទកូននិងម្តងទេទើបសម ។

« ប៉ាៗវៃ » Guu លើកដៃចង្អុលទៅប៉ាគេទាំងពេបមាត់ ដាក់មុខអឹបនិងចន្លោះ.ក Appa គេឈ្មុសឈ្មុលឆ្វេងស្តាំៗទាំងយំខ្សួលៗ ។

« ប៉ាវៃក៏ប៉ាវៃទៅចឹង ចាំ Appa លួងកូនចុះ » Tae លើកពរកូនរលាក់តិចៗ សុខចិត្តចាក់បណ្តោយតាមកូនសិនដើម្បីកុំឱ្យគេរករឿងបន្ត ។

« Appa វៃទៅ » នក៎!! មានទាំងបញ្ចេះឱ្យ Appa គេទៅវៃប៉ាទៀត មិនដឹងថាក្លាយជាសត្រូវនិងគ្នាតាំងពីពេលណា មួយថ្ងៃៗចង់តែវៃគេមិនឱ្យខានមួយថ្ងៃទេលោកកូនម្នាក់នេះ ។

« វៃ Guu និងក្បាលខូចណាស់ » Jungkook តបទៅវិញមួយប្រយោគ ងាកមុខទៅខាំបបូរមាត់ដាក់កូនប្រុសបន្តិច រួចទើបងាកមកមើលនាងតូចវិញម្តង គ្រាន់តែបានទឹកដោះគោប៉ុន្នឹង នាងក៏ស្ងាត់បាត់ទៅហើយ មានអីទៅពិបាកនោះ ។

« ហុិកៗ Appa » Taeguu ធ្វើសម្លេងយំចេញមកទាំងគ្មានទឹកភ្នែកមួយដំណក់ រមួលខ្លួនចុះឡើងៗបែបមិនសុខចិត្ត ទាល់តែ Appa ព្រមវៃប៉ាទើបគេសុខចិត្ត សម្លេងយំឮរហូតតែអត់ទឹកភ្នែកអីមួយដំណក់ កូនគេមួយនេះក្បាលខូចកាត់ទៅអ្នកណាទៅព្រះអើយ???

« អា៎! ឈឹងកូនឈឹង ចាំ Appa វៃឱ្យណាបាត់ទៅកូន » Tae ពរកូនដើរមករក Jungkook រួចទើបលើកដៃវៃគេមួយដៃស្រាលបំផុត សឹងតិចជាងស្រមោចខាំផង ។ អាល្អិតលាអណ្តាតដាក់ប៉ាគេយ៉ាងច្រឡើម នៅពេលដែលឃើញប៉ាគេសម្លឹងមុខបែបគម្រាមគេក៏មករំអួយដាក់ Appa គេម្តងទៀត ។

« ប៉ាធ្វើលេងទេៗ Guu នៅទីនេះជាមួយប៉ាហើយ Appa ទៅធ្វើម្ហូបសិន » និយាយចប់រាងតូចក៏ដាក់កូនចុះទៅលើគ្រែវិញ ដើរមិនទាន់បានមួយជំហានផងកូនក៏រមួលខ្លួនចុះពីលើគ្រែរត់មកតោងជើង Appa គេជាប់ ។ ចេះទុកគេឱ្យនៅជាមួយប៉ាទៅគាត់ ច្បាំងគ្នាពេញបន្ទប់ឥឡូវហើយ ។

« យកកូនទៅខាងក្រោមបានអ្នកណាមើលកូន នៅទីនេះជាមួយប៉ាកូនហើយ បន្តិចទៀត Appa មកវិញហើយណា បើប៉ាវៃចាំប្រាប់ Appa មក Appa វៃឱ្យ » Tae លើកកូនឡើងមកវិញ ទម្រាំតែលួងគេឱ្យនៅក្នុងបន្ទប់កើត គេលួងចង់បែកពពុះមាត់ស្គុលទៅហើយ មិនដឹងនៅជាមួយប៉ាគេ ប៉ាបង្គាប់ចិត្តយ៉ាងមិចខ្លះទេ?? ឈឺក្បាលណាស់ព្រះអើយយ!! ខូចកូនអស់ ។ នាយតូច ដើរចុះមកខាងក្រោមដើម្បីរៀបចំបាយទឹកសម្រាប់ព្រឹកនេះ អត់ទេ!លែងព្រឹកហើយ ជិតថ្ងៃវិញហើយ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now