ភាគទី២៥:ជាប៉ាគ្មានទំនួលខុសត្រូវ

8.1K 583 11
                                    

" ង៉ា~ ង៉ា~ " សម្លេងក្មេងយំបានបន្លឺឡេីងកាត់ផ្តាច់ចេញពីភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ដែលមាន Appa គេកំពុងតែអង្គុយនៅលេីគ្រែអ្នកជំងឺទាំងភ្នែកផ្ចុងទៅរកមាត់ទ្វារជាប់ នេះវាម៉ោង8យប់ទៅហេីយ តែនៅមិនទាន់ឃេីញស្រមោលគេមកទៀត Tae សឹងតែយំចេញមកម្តងៗទៅហេីយ តែក៏ខំខាំមាត់ទ្រាំមិនឱ្យយំចេញមកនោះទេ

   រាងតូចប្រុងឈានជេីងទម្លាក់ចុះពីលេីគ្រែបំណងគឺដេីរទៅមេីលកូនដែលយំខ្សឹបៗនៅក្នុងរទេះនៅឆ្ងាយពីខ្លួនបន្តិច តែភ្លាមនោះទ្វារក៏របេីកឡេីងបង្ហាញឱ្យឃេីញរាងក្រាស់រូបសង្ហារកំពុងតែដេីរចូលពីក្រោយកូនប្រុសរបស់គេ

" Tae មិនបាច់ចុះមកទេ ចាំបងយកគេមកឱ្យ " Felix ដេីរទៅជួយទប់គេឱ្យអង្គុយវិញ ទេីបដេីរទៅបីកូនមកឱ្យគេ

" ប៉ាៗ ប្អូន Delex មែនទេ??? " ស្របនិងសំណួរកម្លោះតូចក៏តោងឡេីងលេីគ្រែដាក់ខ្លួនអង្គុយជិតរាងតូចដែលមានកូនបីនៅនិងដៃ អេីតមុខរបស់គេទៅកាន់តែកៀកនិងក្មេងដែលកំពុងតែយំរួចក៏ថេីបគេមួយខ្សឺត

" De កុំទាន់ថេីបប្អូន ប្អូននៅតូចណាស់ ហេីយកូនឃេីញទេប្អូនកំពុងតែយំ??? " Filex ដាក់ខ្លួនទៅអង្គុយទៅអង្គុយលេីកៅអី រួចក៏និយាយប្រាប់ទៅកូនប្រុសតិចៗ ខណៈដែល Tae កំពុងតែនិយាយលួងលោមកូនតូចឱ្យគេងវិញ ។

" ង៉ា~ ង៉ា~ " សម្លេងយំកាន់តែបន្លឺឡេីង ខណៈដែលម្ចាស់សម្លេងក៏បម្រះដៃជេីងយឺតៗតាមនិងដែរ ។

" អូ!! កូនសម្លាញ់ បាត់យំទៅណា ជុៗ " Tae យកដៃទៅទះគូទគេថ្នមៗ លេីកគេរលាក់បណ្តេីរ ប្រឹងលួងគេណាស់ដែលតែគេមិនព្រមបាត់យំទាល់តែសោះ

" អីយ៉ា!!! អាល្អិតក្បាលខូចសម្បេីមណាស់ លួងយូរទៅយំខ្លាំងទៅ វៃម្តងសមទេនេះ " Filex បន្លឺឡេីង រួចក៏លាដៃបែបចាំទទួលកូនតូចពីគេ បីគេដេីរចុះដេីរឡេីងទម្រាំតែគេស្ងាត់មាត់អស់មិនចេះតិចម៉ោងនោះទេ ក្បាលខូចមិនធម្មតាទេទាល់តែបីដេីរទេីបគេព្រមឈប់យំ ។

" បង Filex ដាក់គេជិតខ្ញុំសិនមក " Tae ហៅគេជាមុនពេលដែលគេឃេីញបម្រុងនិងដាក់កូនចុះទៅក្នុងរទេះវិញ ទេីប Filex បីគេមកដាក់ជិត Appa របស់គេវិញ

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now