ភាគទី២៣:រអៀសខ្លួន

8.3K 571 22
                                    

" បងពិតជាមិនគេងទីនេះជាមួយអូនពិតមែន?? " Kang Ravisin (កាង រ៉ាវីស៉ីន) ចោទសួរទៅកាន់អ្នកកម្លោះដែលទេីបនិងបញ្ចប់សង្គ្រាមស្នេហ៍ជាមួយនាងរួចមុននេះម្តងហេីយម្តងទៀត ទោះជានាងខំឃាត់យ៉ាងណាក៏គេមិនព្រមនៅទាល់តែសោះ គេនៅតែនិយាយថាគេទៅរកTaeវិញ គេមិនអាចឱ្យTaeចាំគេនោះទេ

" Sinបងប្រាប់អូនរួចហេីយ អូនមិនគួរសួរនាំច្រេីននោះទេ " Jungkook តបទៅនាងវិញធម្មតាៗតាមទម្លាប់មនុស្សមិនចេះសម្តីផ្អែម ទទួលស្គាល់ថានាងពិតជាអាចតាមខ្លួនស្និតពិតមែន តែក៏មិនប្រកដថាគេត្រូវសម្តីល្អជាមួយនាងនោះដែរ

" ចុះបងនិងមករកអូនទៀតទេ?? " ដោយសារតែឃេីញគេដូចជារាងទាស់ចិត្តស្រីស្រស់ក៏ប្រញាប់សួរនាំយកចិត្តគេ Jungkookកឹបលេវអាវមួយគ្រាប់ចុងក្រោយ រួចក៏បោះជំហានទៅរកនាងវិញ

" បេីអូននឹកបង ចាំបងមករក តែហាមដាច់ខាតអូនទៅពាក់ព័ន្ធជាមួយប្រពន្ធកូនបង គឺហាមដាច់ខាត " Jungkook និយាយជាមួយនាងមួយៗ បែបបញ្ជាក់នាងថាវាជាបម្រាម គេដឹងថានាងជាមនុស្សស្រីបែបណា Taeជាមនុស្សបែបណា បេីសិនជានាងចង់ធ្វេីបាបTaeនោះវាងាយណាស់ សម្រាប់មនុស្សដូចជានាង

" អូននិងមិនទៅពាក់ព័ន្ធជាមួយគេទេ តែបងកុំទុកអូនចោលទៀតអី អូននឹកបងណាស់ " Ravisin ងក់ក្បាលតិចៗ រួចក៏សកដៃទៅអោបអ្នកម្ខាងទៀតជាប់

" មិនអីទេ ចាំបងមករកអូនទៅចុះ ឥឡូវបងទៅហេីយ " Jungkook សកដៃទៅអង្អែលសក់នាងថ្នមៗ អោនទៅថេីបបបូរមាត់នាងបន្តិចរួចក៏ដកចេញ បោះជំហានចេញទៅយ៉ាងលឿន ខណៈដែលស្រីស្រស់ក៏ក្តាប់ដៃនិងពូកខ្លាំងឡេីងៗ

" រឿងអីដែលអូនព្រមនៅបែបលួចលាក់ហេីយអាក្មេងឆ្គួតនោះឡេីងចាងជាងអូននោះ វាត្រូវតែនៅបាត តែមួយមុខគត់ ហេតុអីក៏បងហៅវាប្រពន្ធ??? វាជាមនុស្សឆ្គួតៗ អាយយយ!! យេីងស្អប់ឯង ឯងចង់ដណ្តេីមJungkookចេញពីយេីង អាក្មេងឆ្គួត " Ravisin ទាញខ្នេីយទៅកប់អំពូលភ្លេីងដែលនៅក្បែរក្បាលគ្រែចោល ភ្នែកទាំងគូបង្កប់ទៅដោយគំនុំ ការស្អប់ក៏លេចចេញមក នាងដឹងថាJungkookស្រឡាញ់ក្មេងម្នាក់នោះខ្លាំងប៉ុណ្ណា តាំងពីទាក់ទងនិងគ្នាមកគេមិនដែលអនុញ្ញាតិឱ្យនាងហៅគេJungម្តងណានោះទេ ប៉ុន្តែសម្រាប់ក្មេងម្នាក់នោះគេបែរជាមិនមាត់ទៅវិញ កាលពីមុនគេនៅស្អប់ផង ចុះទម្រាំឥឡូវគេស្រឡាញ់បាត់មុខមិនបាន បន្តិចទៀតនាងនិងទៅជាយ៉ាងណា?? ស្រីដំករអារម្មណ៍មែនទេ?? នាងមិនព្រមដាច់ខាត នាងត្រូវតែបានធ្វេីជាប្រពន្ធរបស់Jungkook គឺនាងតែម្នាក់គត់!!!!

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now