ភាគទី១២:កូនរបស់ពួកយេីង

10.2K 668 10
                                    

" ហ្ហឹម " សម្លេងក្រហឹមដេីម.ករបស់រាងតូចរូបស្រស់ដែលត្រូវបានគេនាំយកមកដល់ក្នុងក្លឹបបានបន្លឺឡេីងតិចៗ ភ្នែកក៏សន្សឹមៗបេីកឡេីងយឺតៗ ក្រឡេកមេីលជុំវិញខ្លួនបន្តិច តែក៏ឃេីញមនុស្សជាច្រេីនកំពុងតែអង្គុយក្បែរខ្លួន ហេីយពួកគេសុទ្ធតែយំទាំងអស់មិនដឹងថាមានរឿងអ្វីនោះទេ ប្រអប់ដៃស្រឡូនស្អាតក៏ប្រញាប់លេីកទៅក្តោបពោះខ្លួនជាប់ទេីបរុញខ្លួនរំកិលថយក្រោយទាំងខ្លាចនឹងស្ថានការដែលកំពុងតែកេីតឡេីងនេះ

" Jung..អូនខ្លាច..ហុឹកៗ.. " Tae បន្លឺឡេីងតិចៗឡាយឡំជាមួយនឹងសម្លេងយំ ក្តោបពោះខ្លួនជាប់ទាំងយំសស្រាក់ៗ នេះជាកន្លែងណា?? គេមកទីនេះបានយ៉ាងមិច?? គេខ្លាចណាស់ នាំគេទៅផ្ទះវិញទៅ

៚ក្រាក៚

" នេះលោកថៅកែសុទ្ធតែស្អាតៗទាំងអស់បាទ " គ្រាន់តែឮសម្លេងបេីកទ្វាររាងតូចក៏ដង្ហក់យំកាន់តែខ្លាំង មានមនុស្សប្លែកមុខមួយក្រុមបានចូលមក ឃេីញមុខគេTaeរិតតែខ្លាច ពួកមិនមែនJungkookនោះទេ Jungkookនៅឯណាទៅ??

" ចុះមានក្មេងថ្មីទេ?? "

" បាទ!!គឺមានតែគេជាមនុស្សប្រុស ស្អាតណាស់ថៅកែ ស្រីៗអស់នេះប្រៀបមិនបានគេទេ " Man និយាយរួចក៏ញាក់ភ្នែកឱ្យកូនចៅចូលទៅចាប់រាងតូចមក

" អត់ទេៗ..ហុឹកៗ...លែងខ្ញុំទៅ...ហុឹក " Tae ក្រវីក្បាលតតាត់ទាំងទឹកភ្នែករហាម ចិត្តមួយចង់រេីបម្រះតែក៏មិនហ៊ានព្រោះតែបារម្ភខ្លាចប៉ះពាល់ដល់កូន មានតែនិយាយអង្វរពួកគេទាំងទឹកភ្នែកសស្រាក់ តែពួកគេមានខ្វល់ សំខាន់ត្រូវនាំគេទៅឱ្យដល់ប្រុសចំណាស់មួយនោះសិន

" ហីយ៉ា!!! ពិតជាស្អាតមែនក្មេងតូច ស្អាតៗបែបនេះសាច់ក្រអូបកម្រិតណាទៅ?? " មនុស្សចាស់តណ្ហាក្រាស់ បន្លឺឡេីងទាំងលូកដៃទៅអង្អែលរង្វង់មុខស្រទន់ស្រាលៗ តែរាងតូចក៏ងាកមុខចេញ បែបមិនចង់ឱ្យប៉ះពាល់

" Jung...ហុឹក..ជួយអូនផង..ហុឹកៗ.. " Tae យំចេញមកខ្លាំងៗ ចង់រេីក៏មិនហ៊ានរេី ចង់រត់ក៏រត់មិនកេីត មានតែយំចេញមក ទឹកភ្នែកដក់ពេញក្រឡង់ភ្នែកសភាពគេពេលនេះគឺពិតជាគួរឱ្យសង្វេកពិតមែន

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now