(Part 1: 1/2) ភាគ១ (១/២): មិត្តចាស់ (អតីតក្រាស)

2K 100 1
                                    

ក្រាក!!!

«មកដល់ហើយកូន! ចូលមកអង្គុយត្រង់នេះមក ឯណាបងប្រុសរបស់ឯង?» ស្រ្តីម្នាក់នោះឱ្យកូនប្រុសពៅរបស់គាត់ដែលទើបនិងមកដល់អង្គុយនៅក្បែរគាត់ដោយមនុស្សប្រុសក្មេងមុខមត់សង្ហារ គ្រាន់តែគ្មានស្នាមញញឹមទាំងអើតរកមើលកូនប្រុសច្បងរបស់ខ្លួន។

 «គាត់នៅមានការងារបន្តិចទៀតទើបមកដល់» កំលោះសង្ហារដែលជាកូនប្រុសពៅនិយាយទាំងដៀងភ្នែកមើលទៅ អ៊ីប៉ ដែលជ្រួញចិញ្ចើមសម្លឹងមកគេដូចកំពុងរកនឹកថាបានជួបគ្នានៅកន្លែងណា តែក៏រកនឹកមិនឃើញទាល់តែសោះ។

         «ឈឹង នេះលោកវ៉ាង»

        «សួស្ដីលោក វ៉ាង» ឈឹង ឱនក្បាលគោរពលោកប៉ា អ៊ីប៉ បន្តិចដោយមិនប្ដូរទឹកមុខរបស់គេ ព្រោះតែគេមិនចូលចិត្តគ្រួសារត្រកូល វ៉ាង នេះប៉ុន្មានទេ (គុំនំចាស់)។

         «សូមទោស ខ្ញុំមកយឺតហើយ»

        សំឡេងគ្រលរពីរោះបន្លឺឡើងតំណាលនិងទ្វារបន្ទប់បើកឡើងមកឱ្យឃើញរាងខ្ពស់សង្ហាររបស់មនុស្សប្រុសដែលមានមុខមាត់សង្ហារគួរឱ្យក្នាញ់ជាមួយស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់គេ ហើយមនុស្សប្រុសម្នាក់នោះដើរទៅអង្គុយនៅក្បែរអ្នកម៉ាក់របស់គេ។

        «បងប្រុស ចាន់» អ៊ីប៉ និយាយតិចៗម្នាក់ឯងទាំងសម្លឹងមើលមុខមនុស្សប្រុសចំណូលថ្មីម្នាក់នោះមិនឈប់។

        «នេះគឺ...»

        «ខ្ញុំ ស៊ោវ ចាន់ រីករាយដែលបានជួបលោក...លោកប៉ា»

         «ហាសហាហា! ក្មេងម្នាក់នេះគួរឱ្យស្រឡាញ់ដល់ហើយ» លោកវ៉ាង សើចឡើងមក តែវាមិនបានធ្វើឱ្យ អ៊ីប៉ និង ឈឹង សើចតាមឡើងនោះទេ ព្រោះ អ៊ីប៉ មិននឹកស្មានថាមនុស្សប្រុសដែលគេតាមកាលនៅរៀន ហើយបាត់ខ្លួនទៅដោយគ្មានដំណឹងនោះត្រូវមកក្លាយជាបងប្រុសចុងរបស់គេទៅវិញ។

          «នេះ អ៊ីប៉ កូនប្រុសតែម្នាក់របស់ខ្ញុំ» លោកប៉ា អ៊ីប៉ ទះស្មាកូនប្រុសខ្លួនមួយដៃពេលឃើញគេអង្គុយធ្វើមុខងាប់សម្លឹង ចាន់ មិនឈប់។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now