Part 6 (2/2) ភាគ៦ (២/២): មិនប្រាកដ

954 62 6
                                    

បញ្ចប់ការសន្ទនា Yibo ក៏យកថ្នាំចូលទៅក្នុងបន្ទប់រួចដាស់បងប្រុស Zhan របស់គេតែក៏មិនភ្ញាក់ ទើបគេបានខលទៅហៅដុកទ័រប្រចាំខ្លួនគេមកពិនិត្យឱ្យ Zhan ដោយអង្គុយចាំដុកទ័រប្រចាំខ្លួនគេមកយ៉ាងអន្ទះសារតែម្ដង។

ទីងតុងៗ...

គ្រាន់តែសំឡេងកណ្ដឹងខុនដូគេបន្លឺឡើងមកភ្លាម Yibo ប្រញាប់ក្រោកទៅបើកទ្វារភ្លាម ហើយក៏បើកផ្លូវឱ្យដុកទ័ររបស់គេចូលមកខាងក្នុងនិងជូនទៅបន្ទប់របស់ Zhan ដើម្បីពិនិត្យភ្លាមតែម្ដង (ដល់ចឹងបានភ័យ)។

«គាត់យ៉ាងម៉េចហើយ?» Yibo សួរដោយឈរមើលការពិនិត្យរបស់ដុកទ័រ។

«ឯងបានធ្វើអ្វីលើគេទៅ?» ដុកទ័រសួរបកមកវិញដែលធ្វើឱ្យ Yibo ជ្រួញចិញ្ចើមមិនតបជាមួយគាត់។

«គេមិនអីទេ គ្រាន់តែខ្សោយប៉ុណ្ណោះ» ដុកទ័រក្រោកឈរបន្ទាប់ពីចាក់ថ្នាំឱ្យ Zhan រួច។

«អរគុណហើយ» Yibo តបដោយទឹកមុខរាបស្មើសម្លឹងមើល Zhan។

«លើកក្រោយកុំប្រើថ្នាំច្រើនពេក ហើយថ្នមដៃបន្តិចទៅ» ដុកទ័រនិយាយប្រាប់ Yibo បណ្ដើររៀបចំសម្ភារគាត់ដាក់ក្នុងកាបូបវិញបណ្ដើរ។

«...» Yibo បានត្រៀមឈរដកដង្ហើមធំមិននិយាយអ្វី។

«យើងត្រឡប់ទៅវិញសិនហើយ» ដុកទ័របើកទ្វារចេញពីក្នុងបន្ទប់ Zhan រួចចេញពីក្នុងខុនដូគេទៅ។ ចំណែក Yibo ដើរទៅអង្គុយក្បែរ Zhan ដែលមានទឹកមុខបានដូចជាធូស្បើយជាងមុនខ្លះហើយនោះ។

«ខ្ញុំគួរសុំទោសបងឬអត់?» Yibo យកដៃទៅអង្អែលថ្ពាល់ Zhan ថ្នមៗ។

«ស៊ីវអឺ» Zhan ចាប់ដៃ Yibo ជាប់ដោយហៅឈ្មោះអ្នកដទៃដែលធ្វើឱ្យគេចាប់ផ្ដើមខឹងឡើងមកម្ដងទៀតរួចក្រោកដើរចេញពីក្នុងបន្ទប់មុនពេលដែលគេទប់កំហឹងខ្លួនឯងមិនជាប់។

បាំង!!!

Yibo ដាល់ជញ្ជាំងមួយទំហឹងធ្វើឱ្យដៃរបស់គេឈាមហូរមកស្រកលើឥដ្ឋ តែគេមិនឈឺជាមួយមុខរបួសនោះទាល់តែសោះ រួចក៏អង្គុយចុះលើសាឡុងទាំងអួលដើម.កសម្លឹងមើលទ្វារបន្ទប់របស់ Zhan។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now