Final part ភាគបញ្ចប់: មិនអាចខ្វះអ្នក

712 52 1
                                    

ចាន់ បើកភ្នែកឡើងសម្លឹងមើលលើគ្រែដែលធ្លាប់មានវត្តមានរបស់អ្នកកំលោះ អ៊ីបូ ដេកនៅក្បែរខ្លួនជាមួយស្នាមញញឹមដែលផ្ដល់ឱ្យខ្លួនរាល់ព្រឹក ប៉ុន្តែពេលនេះគ្មានវត្តមានរបស់គេទៀតនោះទេ។

«ហ៊ើយ» ចាន់ ដកដង្ហើមធំរួចក្រោកដើរចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនប្ដូរសម្លៀកបំពាក់ចេញទៅធ្វើការដោយឆ្លៀតមើលទៅផ្ទះបាយដែលធ្លាប់មានវត្តមានរបស់អ្នកកំលោះតែងតែធ្វើអាហារពេលព្រឹកសម្រាប់គេ ហើយក៏បើកទ្វារចេញទៅដោយអួលណែនដើមទ្រូង។
បែរមកមើល អ៊ីបូ ដែលបើកឡានចូលមកក្នុងភូមិគ្រឹះត្រកូលវ៉ាងដោយកំហឹងនិងភាពឈឺចាប់ពេញក្នុងដើមទ្រូង។ អ៊ីបូ ឈប់ឡានដោយមានមេការផ្ទះចេញមកទទួលគេ។

«អ្នកប្រុស លោកម្ចាស់ចាំអ្នកប្រុសក្នុងបន្ទប់ការងាររបស់គាត់» មេការនិយាយប្រាប់ អ៊ីបូ ទាំងឱនមុខចុះ។

អ៊ីបូ ដើរចូលទៅក្នុងផ្ទះសម្ដៅទៅបន្ទប់ការងាររបស់លោកប៉ារបស់គេដោយមិនចាំយូរ។ គ្រាន់តែ អ៊ីបូ រុញទ្វារបន្ទប់ចូលមកភ្លាមលោកវ៉ាងញញឹមពេញចិត្តទទួលវត្តមានរបស់កូនប្រុសតែម្នាក់ភ្លាម។

«ប៉ារកខ្ញុំមានការអ្វីដែរ?» អ៊ីបូ សួរដោយគ្មានស្នាមញញឹម។

«នេះ...» លោកវ៉ាង រុញឯកសាមួយច្បាប់ឱ្យកូនប្រុសមើល។ គេបើកមើលក៏បានឃើញលិខិតរៀនបន្តនៅក្រៅប្រទេសនិងផាសស្ព័រដែលលោកប៉ារបស់គេបានរៀបរយឱ្យគេជាស្រេច។

«នេះបានន័យថាយ៉ាងម៉េចលោកប៉ា?» អ៊ីបូ ជ្រួញចិញ្ចើមសួរ។

«ប៉ាចង់ឱ្យឯងទៅរៀនបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់ឯងបន្ថែម មុនពេលមកគ្រប់គ្រង់ក្រុមហ៊ុនជំនួសប៉ា»

«ហ៊ើយ! អូខេ បើអ៊ីចឹងខ្ញុំទៅស្អែកនេះតែម្ដងទៅ»

«លឿនយ៉ាងនេះ?!» លោកវ៉ាងធ្វើជាភ្ញាក់ផ្អើល ប៉ុន្តែក្នុងចិត្តគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលកូនប្រុសមិនបានប្រកែកជាមួយបំណងរបស់គាត់។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now