Part 10 ភាគ១០: ជញ្ជាំងឃាំងស្នេហ៍

704 48 5
                                    

ពេលវេលាបានកន្លងផុតទៅ ថ្ងៃនេះជាថ្ងៃដែល ឈឹង ត្រឡប់មកក្នុងប្រទេសវិញជាមួយនឹងជ័យជម្នះដែលគេបានទទួលពីការខំប្រឹងប្រែងនៅក្នុងការប្រកួតរបស់គេ ហើយថ្ងៃនេះគួរតែជាក្លាយដែលគេសប្បាយចិត្តនឹងមកបងប្រុសគេនៅខុនដូជាមួយស្នាមញញឹម តែគេបែរជាឈរនៅក្នុងខុនដូបងប្រុសរបស់ខ្លួនជាមួយទឹកមុខរាបស្មើនឹងកំហឹងដែលមាននៅក្នុងខ្លួនរបស់គេ។

ទីងតុងៗ

"ទុកខ្ញុំជាអ្នកបើក"

សំឡេងកណ្ដឹងបន្លឺឡើងភ្លាមក៏មានសំឡេងរបស់មនុស្សដែល ឈឹង ស្អប់ភ្លឺឡើងមកដូចគ្នា ហើយទ្វារក៏បើកឡើងជាមួយនឹងរាងក្រាស់ដែលឈរសម្លឹងមុខ ឈឹង ជាមួយភាពភ្ញាក់ផ្អើល។

"អ្នកណាគេហ្នឹង? Yibo" Zhan ស្រែកសួរពីខាងក្នុងមក។

"គឺខ្ញុំបងប្រុស" ឈឹង ឆ្លើយជំនួសលីបូដែលបំរុងនឹងប្រាប់បងប្រុសរបស់គេរួចដើរចូលទៅខាងក្នុងសំណាងមើលបងប្រុសរបស់ខ្លួនដែលនៅក្នុងផ្ទះបាយពាក់អៀមធ្វើម្ហូប។

"ឈឹង" Zhan សម្លឹងមុខប្អូនប្រុសទាំងភាពភ្ញាក់ឆ្លាស់គ្នាជាមួយ Yibo។

"ហេតុអីក៏បងមើលទៅភ្ញាក់ផ្អើលម៉្លេះ?" ឈឹង សម្លឹងមុខបងប្រុសជាប់ជាមួយកែវភ្លេចហ្នឹងថ្កល់ ហើយអ្នកដែលជាបងប្រុសដឹងច្បាស់ណាស់តែពេលនេះប្អូនប្រុសខ្លួនកំពុងតែខឹង។

"ឯងត្រឡប់មកតាំងពីកាល? ហេតុអីក៏មិនប្រាប់បងឱ្យដឹងមុនអញ្ចឹង?" Zhan ដើរចេញពីក្នុងផ្ទះបើទៅឈរទល់មុខប្អូនប្រុសដោយខំប្រឹងញញឹមបន្លប់។

"ខ្ញុំទើបតែមកដល់ទេ ហើយក៏តម្រង់មកទីនេះតែម្ដង" ឈឹង ជ្រួញចិញ្ចឹមសម្លឹងមើលក្នុងបន្ទប់ដែលមានសភាពខុសប្លែកដូចមិនមែនមនុស្សស្អប់ភាពរស់នៅជាមួយគ្នាឡើយ វាដូចជាគូស្នេហ៍មួយគូដែលរស់នៅជាមួយគ្នាអញ្ចឹង។

"ឯងញ៉ាំអីហើយឬនៅ? មកញ៉ាំអីជុំគ្នាមក" Zhan ទាញទៅអីមួយផ្សេងទៀតមកដាក់នៅនឹងទុកបាយឱ្យប្អូនប្រុស។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now