ឈុតបន្ថែម ០.១

445 19 1
                                    

ប្រាប់ដោយ វ៉ាង អ៊ីប៉

ខ្ញុំជាក្មេងដែលកើតមកមានសុខភាពល្អ និងមានគ្រប់យ៉ាងដោយមិនចាំបាច់ខំរកឡើយព្រោះតែខ្ញុំកើតក្នុងគ្រួសារដែលមានគ្រប់យ៉ាង ហើយខ្ញុំទទួលបានការស្រឡាញ់ពីអ្នកផ្ទះគ្រប់គ្នា មិនលើកលែងមិត្តនៅក្នុងសាលា ប៉ុន្តែថ្ងៃនេះខ្ញុំប្រហែលជាសំណាងមិនល្អទេ ដោយសារតែខ្ញុំមកប៉ះជាមួយក្រុមបងធំក្នុងសាលាដោយមិនបានត្រៀមខ្លួនមុន។

«ឯងមែនទេ? ដែលជាកូនអ្នកមានឈ្មោះ វ៉ាង អ៊ីប៉ នោះ?» បងធំក្នុងក្រុមពួកក្មេងស្ទាវនោះសួរខ្ញុំដោយញញឹមកែមមាត់ឌឺដងដាក់ខ្ញុំ តិចថាទះឈាមមាត់ឥឡូវហើយអញ។

«ហ៊ើយយយ ពួកឯងចង់បានអី?» ខ្ញុំឱបដៃទាំងធុញថប់ជាមួយទឹកមុខអាក្រក់របស់ពួកវា។

«គ្មានចង់បានអីច្រើនទេ គ្រាន់តែគិតថាឯងមានលុយច្រើនអ៊ីចឹង ឯងមិនគិតចង់មានគ្នាជួយចាយខ្លះទេឬ?»

បូរបាច់ណាស់ហ្អា៎ បើថាចង់សុំលុយអញចាយថាមក មកធ្វើឯងអីណា និយាយកាច់កុងដល់ថ្នាក់នេះ យ៉ាប់មែនវ៉ើយ។

«យើងមិនត្រូវការ ចាយតែម្នាក់យើងក៏ចាយអស់ដែរ មិនត្រូវការមនុស្សមកចាយជាមួយទេ»

«ឆីស ប្រើធម៌ត្រជាក់មិនចង់បានទេឯង តាមមើលដល់តែប្រើធម៌ក្ដៅខ្លះហើយ»

និយាយចប់ពួកគេក៏នាំគ្នាមកវាយខ្ញុំ ធ្វើមើលតែឯងមិនចេះវាយពួកវាវិញ តែដោយសារតែគ្នាពួកវាច្រើន ទើបខ្ញុំត្រូវមិនចាស់ដៃដែលនិងហ្អា៎ ឈឺខ្លួនដល់ហើយ តែក៏មិនបានឱ្យពួកវាឈ្នះខ្ញុំដោយងាយៗដែរ។

«យើងប្រាប់ពួកឯង បើឱ្យយើងជួបពួកឯងទៀត ពួកឯងងាប់មិនខានទេ» ខ្ញុំចង្អុយមុខពួកវា រួចដើរចេញពីក្រោយសាលាសម្ដៅទៅថ្នាក់ ប៉ុន្តែដើរមកទាន់ដល់ផងក៏ដួលសន្លប់នៅកណ្ដាលផ្លូវបាត់។

បើកភ្នែកម្ដងទៀតក៏ឃើញខ្លួនឯងដេកនៅលើគ្រែក្នុងបន្ទប់ពេទ្យក្នុងសាលា ដោយមានសិស្សប្រុសម្នាក់អង្គុយនិយាយជាមួយអ្នកគ្រូពេទ្យបន្តិច ទើបអ្នកគ្រូពេទ្យចេញទៅបាត់ ហើយគេម្នាក់នោះក៏បែរមកឃើញខ្ញុំដែលក្រោកអង្គុយមើលគេល្មម។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now