Part 11 (2/2) ភាគ១០ (២/២): ជម្នះ

606 42 1
                                    

គ្រឹក!

គ្រាន់តែទ្វារខុនដូបិទភ្លាម Yibo ទាញរាងក្រាសមនុស្សជាទីស្រឡាញ់មកឱបជាប់ដៃ ហើយក៏ឱនថើបបបូរមាត់គេថ្នមៗជាមួយក្ដីស្រឡាញ់ ចំណែកម្ខាងទៀតក៏ថើបតបទៅវិញដោយគ្មានការបដិសេធអ្វីទាំងអស់។

"ហេតុអ្វីក៏ថ្ងៃនេះទន់ភ្លន់ម្ល៉េះ? បងប្រុស Zhan" Yibo ផ្អាក់ការថើបរបស់គេ ហើយសួរ Zhan ដែលបែរមុខចេញដើម្បីកុំឲ្យគេបានឃើញមុខក្រហមដូចជាម្ទេសទុំរបស់ខ្លួន តែ Yibo អាចមើលដឹងតាមរយ:ត្រចៀកដែលក្រហមរបស់គេបាត់ទៅហើយ។

"បងអៀនមែនទេ?" Yibo សួរបន្តទាំងតាមមើលមុខ Zhan ព្យាយាមគេចពីគេ។

"បើឯងនៅតែបែបនេះទៀត ពួកយើងមិនបាច់បន្តទេ" Zhan រុញ Yibo ចេញពីខ្លួនបន្តិច ហើយដើរចូលទៅក្នុងបន្ទប់របស់ខ្លួន។

"ពេលដែលបងអៀនបែបនេះគួរឲ្យចង់លេបដល់ហើយ" Yibo ដើរតាមពីក្រោយដោយនិយាយធ្វើឲ្យ Zhan កាន់តែអៀន។

"បិទមាត់ទៅ!" Zhan ស្រែកឲ្យ Yibo ហើយក៏ត្រូវគេចាប់ថើបរួចផ្តួលទៅលើពូកនឹងថើបពេញរាងកាយរបស់ Zhan មិនឲ្យសល់ចន្លោះរួចក៏បន្តល្បែងពេលរាត្រីរបស់ពួកគេ។

ស្អែកឡើង

Yibo រៀបរយខ្លួនដើម្បីទៅរក ឈឹង នៅកន្លែងហាត់ប្រដាល់របស់គេ ដោយមិនបានដាស់ Zhan ដែលកំពុងលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់នោះទេ ព្រោះតែកាលពីយប់មិញនោះគេលេងភ្លេចខ្លួនរហូតធ្វើឲ្យបងប្រុស Zhan មានស្នាមពេញខ្លួនទៅហើយ។

ជុប!

"ជួបគ្នាពេលខ្ញុំត្រឡប់មកវិញណា" Yibo ថើបថ្ងាស់ Zhan ជួយខ្សឺតរួចក៏ចេញពីក្នុងខុនដូមករកឡានរបស់របស់ខ្លួនរួចហើយចេញទៅដោយគ្មានភាពស្ទាក់ស្ទើទោះបីគេត្រូវស្លាប់ក៏ត្រូវបកស្រាយគ្រប់យ៉ាងឲ្យបានច្បាស់ទៅកាន់ ឈឹង ដែរ។

រ៉ឺងៗៗ

សំឡេងទូរស័ព្ទដៃរបស់ Yibo រោទ៍ឡើងមកភ្លាមគេក៏យកមាសមកដាក់ជាប់ត្រចៀកដើម្បីនិយាយព្រោះតែគេកំពុងតែបើកឡាន។

សួស្ដីបងប្រុសចុង😈🔞😈(Hello, Step brother)Where stories live. Discover now